logo

ទឹកជ្រោះក្តៅរ៉ែខនឹច Thanh Tan។

2012/5/23 | 08:22:05

មកដល់មណ្ឌលទេសចរណ៍ Thanh Tan ភ្ញៀវទេសចរមិនត្រឹមតែត្រូវបាន
លង់ខ្លួនក្នុងបរិយាកាសស្ងៀមស្ងាត់ប៉ុណ្ណោះទេថែមទាំងត្រូវបានលង់ខ្លួន
ក្នុងចរន្តទឹកជ្រោះបរិសុទ្ឋក្តៅទៀតផង។ចូរមកដល់ មណ្ឌលទេសចរណ៍ 
Thanh Tan(ទីក្រុង​Hue) ១ដងដើម្បីទទួលចរន្តទឹកក្តៅធម្មជាតិតាមរយះ
អត្ថបទរបស់អ្នកយកព័ត៍នៃវិទ្យុសំលេងវៀតណាម​Lan Anh។

VOVWORLD-មណ្ឌលទេសចរណ៍ Thanh Tanមានចម្ងាយ ពីទីក្រុង​Hue
ប្រមាណ៣០គីឡូមែត្រភាគខាងពាយ័ព្យ។ជាមណ្ឌលសំរាក់បំប៉ន់កាយ
គួរអោយចាប់ចិត្តមណ្ឌលទេសចរណ៍ Thanh Tanកំពុងជាអាស័យដ្ឋាន
សំរាប់ភ្ញៀវទេសចរជាច្រើននាក់ក្នុងនិងក្រៅប្រទេសរកមកដល់។អណ្តូង
រ៉ែទឹកក្តៅរ៉ែខនឹចរបស់មណ្ឌលទេសចរណ៍ Thanh Tanគឺដោយសារត្រូវបាន
ធម្មជាតិផ្តល់ជូន។អ្នកមគ្គុទេសបានអោយដឹងថា “អណ្តូងរ៉ែទឹកក្តៅរ៉ែខនឹច
មានជំរៅប្រមាណជាង3គីឡូមែត្រនិងសីតុណ្ហភាពមិនផ្លាស់ប្តូរក្នុងអំឡុង
៤រដូវ។បរិមាណទឹកហូរក្នុង១ថ្ងៃមានជាង700ម៉ែត្រគីប។ទឹកនេះគឺសំដៅ
បំរើអោយសហគមន៍។ពិសេសគឺទឹកនៅទីនេះក្តៅជាបណ្តើរៗ។នៅទីនេះ
មានជួរវេជ្ជបណ្ដិតនិងគ្រូពេទ្យថែទាំសុខភាពយ៉ាងល្អណាស់”។


​​​​​​​​​​​​​​​​​​​​​​                        



                  ភ្ញៀវទេសចរបរទេសនៅជ្រោះទឹកក្តៅរ៉ែខនឹចThanh Tan
                                              (  Internet)
​​​​​​​​​​​​​​​​​​​​​​​

អណ្តូងរ៉ែ ទឹកក្តៅរ៉ែខនឹច​ ThanhTanត្រូវបានរកឃើញដោយវេជ្ជបណ្តិតបារាំង
១រូបនាឆ្នាំ​ 1927 ក្នុងឪកាសមកដល់ទីនេះ។នោះជាអណ្តូងរ៉ែទឹកក្តៅរ៉ែខនឹច​
មានសីតុណ្ហភាពឡើងដល់​68អង្សា C។ គុណភាពទឹកជ្រោះក្តៅរ៉ែខនឹចThanh Tanត្រូវបានប្រៀបនឹងជ្រោះទឹកក្តៅរ៉ែខនឹច ល្បីឈ្មោះចំនួន​20​​  នៅអាល្លឺម៉ង
អេស្ប៉ាញ ចិន និងកាណាដា។អគ្កនាយករងក្រុមហ៊ុនភាគហ៊ុន​ Thanh Tan
លោក​ Le Van Hoaអោយដឹងថា:“មុជទឹកនៅទីនេះគឹល្អណាស់ពីព្រោះថាទឹក
ក្តៅរ៉ែខនឹច មានគ្រប់សារធាតុរ៉ែដែល ជ្រោះ ទឹក ក្តៅរ៉ែខនឹច នៅទីនេះជាទឹក
ធម្មជាតិទាំងស្រុង  ។បរិមាណទឹក ក្តៅរ៉ែខនឹចហូរក្នុង១ថ្ងៃជាង700ម៉ែត្រគិប
បានធ្វើឲ្យចរន្តទឹកត្រូវបានផ្លាស់ប្តូរជាប្រចាំ។ទឹក ក្តៅរ៉ែខនឹចគឹលល្អសំរាប់
សុខភាពដាយសារមានបរិមាណ​canxi ខ្ពស់គឺ160mg/1លីត្រ​និងបរិមាណ​
Magie ខ្ពស់គឺ24mg/1លីត្រ“។

ទឹកក្តៅរ៉ែខនឹចនៅទីនេះអាចផិកផ្ទាល់បានឬ​ មុជត្រាំទឹកព្យាបាលជំងឺ។
ប្រការនេះបានធ្វើអោយបរិមាណភ្ញៀវដែលមកទស្សនា Thanh Tan  កើន
ឡើងពី១ថ្ងៃទៅ១ថ្ងៃ។ជារៀងរាល់ឆ្នាំ   មណ្ដលទេសចរណ៍នេះទទួលភ្ញៀវ
ប្រមាណ​1សែន2ម៉ឺនលើក/នាក់។ លោក​ Le Van Hoa អោយដឹងថែមទៀត
ថា:  “នៅទីនេះអាចមុជទឹកក្នុងរយះពេលទាំង៤រដូវ។នារដូវរងារក្រោយពីមុជ
ទឹករួចហើយភ្ញៀវទេសចរមានអារម្មណ៍ធូស្រឡះដោយមិនបាច់ពាក់អាវរងារ។
 នាសរទរដូវ​និងនិទាឃរដូវភ្ញៀវទេសចរមានចំណាប់អារម្មណ៍ល្អ ក្រោយ
ពីមុជទឹក។​ឯក្នុងរដូវក្តៅគេមានចំណាប់អារម្មណ៍ស្រឡះពេក“។

                         



                          ទឹកក្តៅរ៉ែខនឹច​  Thanh Tan(Internet).

ការចូលមុជទឹកលង់ខ្លួនក្នុងចរន្តជ្រោះទឹកជ្រោះក្តៅរ៉ែខនឹច/១ថ្ងៃ​​​   ភ្ញៀវទេសចរ
គ្រាន់តែចំណាយប្រាក់ក្នុងម្នាក់ 5 ម៉ឺនដុងប៉ុណ្ណោះ។ប្រ សិនបើ​ មិនចូលចិត្ត លង់
ខ្លួនក្នុងចរន្តជ្រោះទឹកក្តៅរ៉ែខនឹចទេភ្ញៀវទេសចរអាចមុជទឹកនៅបឹងហែលទឹក។ក្នុងប៉ុន្មានថ្ងៃក្តៅភ្ញៀវទេសចរអាចលង់ខ្លួនក្នុងចរន្តទឺកថ្លាឆ្វង់ដោយមានល្បែង
កំសាន្តរអិលល្បាក់​ មុជទឹកសមុទ្រសិប្បនិមិត​​ បឹងបាញ់ទឹកជាដើម។

ទិដ្ឋភាពនៅទីនេះមានកំលាំងទាក់ទាញមនុស្សធ្វើឲ្យការខ្វល់ខ្ចាយចិត្តទាំងឡាយ
ក្នុងជីវភាពរស់នៅប្រហែលជាត្រូវបានកួចយកទៅ៕

TAG
ទឹកក្តៅរ៉ែខនឹច Thanh Tan/ទីក្រុងHue វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត