logo

ទីក្រុងដាណាំងចាប់ផ្តើមសាងសង់មណ្ឌលឧស្សាហកម្មមានតម្លៃ ៤.១ ពាន់ពាន់លានដុង

2026/3/29 | 07:39:00

(VOVWORLD) - នាព្រឹកនេះ ក្នុងឱកាសខួបលើកទី ៥១ នៃការរំដោះទីក្រុងដាណាំង (២៩ មីនា ១៩៧៥ - ២៩ មីនា ២០២៦) គម្រោងឧស្សាហកម្មទ្រង់ទ្រាយធំមួយត្រូវបានចាប់ផ្តើមនៅក្នុងតំបន់ Nui Thanh – Chu Lai។

ប្រតិភូធ្វើពិធីចុចប៊ូតុងសម្ពោធគម្រោងជាផ្លូវការ (រូបថត៖ VOV)

គម្រោងនេះ ដែលមានផ្ទៃដីជិត ៤៣៦ ហិកតា ជាមួយនឹងការវិនិយោគសរុបជាង ៤.១៥០ ពាន់លានដុង (ជាង ១៥៥ លានដុល្លារអាមេរិក) បានទទួលការយល់ព្រមពីនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០២១។ ស្ថិតនៅចំកណ្តាលនៃតំបន់សេដ្ឋកិច្ចបើកចំហ Chu Lai មណ្ឌលឧស្សាហកម្មនេះមានការតភ្ជាប់ងាយស្រួលទៅកាន់ប្រព័ន្ធដឹកជញ្ជូន រួមទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវទឹកក្នុងស្រុក ដែលបង្កើតបានជាអត្ថប្រយោជន៍ដ៏សំខាន់មួយក្នុងវិស័យភស្តុភារកម្ម។

គម្រោងនេះមានទិសដៅអភិវឌ្ឍន៍តាមទម្រង់មណ្ឌលឧស្សាហកម្មទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ដោយផ្តល់អាទិភាពដល់ការទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មស្អាត និងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាអេឡិចត្រូនិក វិស្វកម្មមេកានិច រថយន្តនិងយានយន្ត ឱសថ វត្ថុធាតុដើម ការកែច្នៃស៊ីជម្រៅ ភស្តុភារកម្ម ឃ្លាំងទុកបម្រុង និងសេវាកម្មគាំទ្រ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃតំបន់ភាគកណ្តាល៕

TAG
VOV/VOVworld/ទីក្រុងដាណាំង/ចាប់ផ្តើម/សាងសង់/មណ្ឌលឧស្សាហកម្ម/តម្លៃ ៤.១ ពាន់ពាន់លានដុង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត