logo

ទីក្រុងដាណាំងបើក​សម្ពោធផ្ទះដំបូងក្នុង “យុទ្ធនាការក្វាងទ្រុង”

2025/12/25 | 11:53:27
(VOVWORLD) - នាថ្ងៃទី ២៤ ខែធ្នូ នៅក្នុងឃុំ Avuong នគរបាលទីក្រុងដាណាំងបានរៀបចំពិធីសម្ពោធ និងប្រគល់ផ្ទះដំបូងក្នុង “យុទ្ធនាការក្វាងទ្រុង” ទៅឱ្យក្រុមគ្រួសាររបស់លោក Alang Dich ក្នុងភូមិ A Teếp។ 

ផ្ទះនេះត្រូវបានសាងសង់ឡើងតាមលក្ខណៈវិនិច្ឆ័យ “រឹងមាំ ៣ យ៉ាង” (គ្រឹះរឹងមាំ ជញ្ជាំងរឹងមាំ ដំបូលរឹងមាំ) ជាមួយនឹងរចនាសម្ព័ន្ធរឹងមាំ ដែលធានាសុវត្ថិភាព ភាពធន់ ហើយសមស្របនឹងស្ថានភាពភូមិសាស្ត្រនៃតំបន់ខ្ពង់រាប និងលក្ខខណ្ឌអាកាសធាតុអាក្រក់។

ពិធីកាត់ខ្សែបូរបើកសម្ពោធផ្ទះថ្មី (រូបថត៖ danang.gov.vn)

ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមគ្រួសាររបស់លោក Alang Dich ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ ក្រសួងនគរបាល និងអាជ្ញាធរទីក្រុង ចំពោះប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិផងដែរ។ នៅក្នុងពិធីនេះ វរសេនីយ៍ឯក ង្វៀន សួនហ្វាង (Nguyen Xuan Hoang) អនុប្រធាននគរបាលទីក្រុងដាណាំង បានឲ្យដឹងថា ដំណើរការសាងសង់បានជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារតែសណ្ឋានដី រដិបរដុប ការដឹកជញ្ជូនត្រូវបានរំខាន និងភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ។ ទោះជាយ៉ាងណាក៏ដោយ កម្មាភិបាលនិងយុទ្ធជន មិនខ្លាចការលំបាកនោះទេ ដោយធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធានាវឌ្ឍនភាព និងគុណភាពនៃគម្រោង។ ក្នុងឱកាសនេះ ក្រសួងនគរបាលបានផ្តល់ថវិកាចំនួន ៥០ លានដុង សម្រាប់ផ្ទះថ្មីនីមួយៗ ដែលបានសាងសង់ដោយកម្លាំងនគរបាល៕

TAG
VOV/VOVworld/ទីក្រុងដាណាំង/យុទ្ធនាការក្វាងទ្រុង/នីគរបាល/គ្រោះធម្មជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត