logo

ទីក្រុងហូជីមិញតុបតែងទង់ ផ្កាយ៉ាងត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា

2025/4/19 | 07:31:37

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ជាមួយនឹងទង់ជាតិ ផ្ទាំងប៉ាណូ បដា និងរូបភាពអបអរសាទរមហាពិធីបុណ្យរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។

ចាប់តាំងពីចុងខែមីនាមក ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញ ហាក់ដូចជាបានស្លៀកសម្លៀកបំពាក់ថ្មីដោយពណ៌ក្រហមឆ្អៅនៃទង់បក្ស និងទង់ជាតិ។
ទន្ទឹមនឹងនោះ ផ្ទាំងផ្សព្វផ្សាយ និងផ្ទាំងប៉ាណូត្រូវបានដំឡើង និងតុបតែងលម្អនៅតាមទីតាំងជាច្រើន ជាមួយនឹងពាក្យស្លោកអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។
ផ្លូវដូចជា Nguyen Hue, Le Loi, Nguyen Du, Truong Chinh,... ត្រូវបានគ្របដណ្ដប់ដោយពណ៌ក្រហមឆ្អៅនៃទង់ បដា ពាក្យស្លោក ផ្ទាំងគំនូរឃោសនា និងផ្ទាំងប៉ាណូអបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា។
គ្រប់ទីកន្លែងពោរពេញទៅដោយទង់ជាតិពណ៌ក្រហម ផ្កាយមាស ដែលធ្វើឲ្យមនុស្សជាច្រើនរំភើបរីករាយនិងអន្ទះសារជាមួយនឹងទិវាបុណ្យដ៏ធំរបស់ប្រជាជាតិ។
ផ្លូវសៀវភៅ ទីក្រុងហូជីមិញ នៅមជ្ឈមណ្ឌលខណ្ឌទី១។
ពណ៌ក្រហមនៃទង់ជាតិតុបតែងលម្អវិទ្យាស្ថានតន្ត្រីទីក្រុងហូជីមិញ។
បរិយាកាសនៃការស្វាគមន៍ពិធីអបអរសាទរខួបលើកទី ៥០ ទិវាឯកភាពប្រទេសជាតិ បានរីកសាយភាយពាសពេញផ្លូវសង្កាត់នៅទីក្រុងហូជីមិញ ពីមជ្ឈមណ្ឌលទីក្រុងរហូតដល់ស្រុកជាយក្រុងផងដែរ។
អគារការិយាល័យមួយនៅផ្លូវដើរថ្មើជើង Nguyen Hue ព្យួរទង់ជាតិតុបតែងលម្អ។
ទង់ជាតិជាច្រើនត្រូវបានព្យួរនៅអគារពាណិជ្ជកម្មមួយនៅលើផ្លូវដើរ Nguyen Hue។
ផ្ទាំងប៉ាណូ និងបដាស្វាគមន៍មហាពិធីបុណ្យថ្ងៃទី ៣០ មេសា បានបំផុសមោទនភាពជាតិ និងសេចក្ដីស្នេហាជាតិនៅក្នុងមនុស្សម្នាក់ៗ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយ ពោរពេញដោយមោទនភាព ប្រជាជនជាច្រើនអន្ទះសារទន្ទឹងរង់ចាំទិវាបុណ្យរបស់ប្រជាជាតិ។
មនុស្សជាច្រើនមិនខ្វល់ពីផ្លូវឆ្ងាយ ក្រោកពីព្រលឹម ត្រៀមរៀបចំសម្លៀកបំពាក់ទៅ check-in នៅទីកន្លែងដែលពោរពេញដោយបរិយាកាសនៃទិវាបុណ្យទី៣០ មេសា។

TAG
VOV/VOVworld/ទីក្រុងហូជីមិញ/អបអរសាទរ/ថ្ងៃទី៣០ មេសា/៥០​ឆ្នាំ/ឯកភាព/រំដោះ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត