logo

ទីក្រុងហូជីមិញនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI

2026/3/11 | 11:15:46
(VOVWORLD) - គម្រោងមជ្ឈមណ្ឌលទិន្នន័យ AI ដែលមានទីតាំងនៅក្នុងមណ្ឌលឧស្សាហកម្ម Tan Phu Trung ទីក្រុងហូជីមិញ ជាមួយនឹងទុនវិនិយោគចំនួន ២,១ ពាន់លានដុល្លារអាមេរិក នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ។

ព័ត៌មាននេះ ត្រូវបានប្រកាសដោយក្រុមវិនិយោគិន នៅក្នុងកិច្ចប្រជុំជាមួយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc នៅព្រឹកថ្ងៃទី ១១ ខែមីនា។

គម្រោងនេះត្រូវបានតម្រងទិស សម្រាប់ផ្គត់ផ្គង់សមត្ថភាពគណនា បម្រើតម្រូវការនៃបញ្ញាសិប្បនិម្មិត និងការគណនាកម្រិតខ្ពស់ សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាតម្រូវការ AI ដែលជាកម្មសិទ្ធិរបស់សវៀតណាម។ បច្ចេកវិទ្យានៃគម្រោងនេះ ធានាបាននូវភាពសមស្របតាមនិន្នាការអភិវឌ្ឍន៍ទូទៅ បំពេញតាមស្តង់ដារបច្ចេកទេសខ្ពស់ សន្សំសំចៃថាមពល និងស្និទ្ធស្នាលជាមួយបរិស្ថាន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ AI នៅមណ្ឌលឧស្សាហកម្ម Tan Phu Trung។ រូបថត៖ Thu Hoai/TTXVN

គម្រោងនេះមានគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យទំនើប និងបំពេញស្តង់ដារអន្តរជាតិ; ជំរុញការស្រាវជ្រាវនិងការអនុវត្តបញ្ញាសិប្បនិម្មិតនៅក្នុងផ្នែក និងវិស័យផ្សេងៗ; រួមចំណែកដល់ការបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅទីក្រុងហូជីមិញ។

ជាមួយនឹងការអនុវត្តគម្រោងនេះ ទីក្រុងហូជីមិញនឹងក្លាយជាមូលដ្ឋានដំបូងគេនៅក្នុងប្រទេសដែលសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដោយរួមចំណែកដល់ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ក៏ដូចជាបញ្ហាផ្សេងទៀតដែលទីក្រុងកំពុងប្រឈមមុខ៕

TAG
VOV/VOVworld/ទីក្រុងហូជីមិញ/មជ្ឈមណ្ឌលទិន្នន័យ/AI

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត