logo

ទីក្រុងហូជីមិញពង្រឹងឋានៈជាមជ្ឈមណ្ឌលនាំចេញក្នុងដំណាក់កាលថ្មី

2026/2/15 | 08:05:00
(VOVWORLD) - ក្នុងបរិបទពាណិជ្ជកម្មពិភព លោក ដែលមានភាពប្រែប្រួលខ្លាំង ការកើនឡើងនៃឧបសគ្គបច្ចេកទេស តម្រូវការបៃតង និងការកែតម្រូវគោលនយោបាយពន្ធគយនៅក្នុងសេដ្ឋកិច្ចសំខាន់ៗ មួយចំនួន សកម្មភាពនាំចេញរបស់ទីក្រុងហូជីមិញបានរក្សាសន្ទុះកំណើនវិជ្ជមាន។ 
តំបន់កាយ មែប មានគុណសម្បត្តិច្បាស់លាស់ទាក់ទងនឹងប្រវែងកំពង់ផែ និងសមត្ថភាពផ្ទុកនាវាធុនធ្ងន់ ហើយដល់ឆ្នាំ ២០៣០ ប្រវែងកំពង់ផែអាចឡើងដល់ ២២ គីឡូម៉ែត្រ (រូបថត៖ Luu Son/VOV-ទីក្រុងហូជីមិញ)

បន្ទាប់ពីការរួមបញ្ចូលតំបន់ទាំង ៣ ដែលមានឧស្សាហកម្មនិងពាណិជ្ជកម្ម នៅភាគខាងត្បូង (រួមមានទីក្រុងហូជីមិញ ខេត្តបារៀក-វុងតៅ និងខេត្តប៊ិញយឿង) ទីក្រុងហូជីមិញទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដើម្បីកំណត់ខ្លួនជាមជ្ឈមណ្ឌលនាំចេញរបស់ប្រទេស និងតំបន់។

ជាទូទៅ ក្នុងអំឡុងពេលឆ្នាំ ២០២១-២០២៥ ចំណូលនាំចេញសរុបរបស់ទីក្រុងបានកើនឡើងពី ៨០,២៦ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៩៥,៨ ពាន់លានដុល្លារអាមេរិក; ការនាំចូលបានកើនឡើងពី ៧៩,៧៣ ពាន់លានដុល្លារអាមេរិកដល់ ៩៨,២ ពាន់លានដុល្លារអាមេរិក។ រចនាសម្ព័ន្ធនាំចេញបន្តធ្វើពិពិធកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃ និងផលិតកម្មសំខាន់ៗដូចជា៖ គ្រឿងអេឡិចត្រូនិច - កុំព្យូទ័រ - គ្រឿងបន្លាស់ គ្រឿងចក្រ - ឧបករណ៍ វាយនភណ្ឌ - ស្បែកនិងស្បែកជើង ឈើ និងផលិតផលឈើ ឱសថ កៅស៊ូបច្ចេកទេស និងផ្លាស្ទិចបច្ចេកវិទ្យា...។ ទាក់ទងនឹងទីផ្សារ ទំនិញរបស់ទីក្រុងរក្សាបានកំណើននៅសហរដ្ឋអាមេ រិក សហភាពអឺរ៉ុប (EU) ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ខណៈពេលដែលកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដូចជា៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP); កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-ចក្រភពអង់គ្លេស (UKVFTA) និងដំបូងឡើយបានជ្រៀតចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា អាមេរិកខាងត្បូង និងអាហ្វ្រិក។

ឈានចូលដំណាក់កាលថ្មី ទន្ទឹមនឹងការរក្សាវត្តមាននៅសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង ចំណុចលេចធ្លោរបស់ទីក្រុងគឺបើកទូលាយទៅកាន់ទីផ្សារថ្មីៗ ដោយផ្តោតលើមជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាហ្វ្រិក អាមេរិកឡាទីននិងទីផ្សារពិសេសដែលមានស្តង់ដារខ្ពស់។ ទន្ទឹមជាមួយគ្នានេះ ពិនិត្យនិងអភិវឌ្ឍន៍ខ្សែផលិតផលដែលមានសក្តានុពល ដូចជាផលិតផលហាឡាល់ ផលិតផល Kosher ផ្លែឈើស្រស់សម្រាប់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក និងទំនិញបៃតង ទំនិញវិលជុំ និងទំនិញកាបូនទាប៕
TAG
VOV/VOVworld/ទីក្រុងហូជីមិញ/ពង្រឹង/ឋានៈ/មជ្ឈមណ្ឌល/នាំចេញ/ដំណាក់កាលថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត