logo

ទីក្រុងហូជីមិញរៃអង្គាសថវិកាជិត ៨០០,០០០ដុល្លារ ដើម្បីថែទាំបុណ្យ​តេត​ប្រពៃណីសម្រាប់​ជន​ក្រីក្រ

2026/1/7 | 10:43:50
(VOVWORLD) - កម្មវិធីសិល្បៈ "បុណ្យតេតមេត្តាធម៌ - និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦" បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៦ ខែមករា នៅទីក្រុងហូជីមិញ។ កម្មវិធីនេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងការសម្តែងសិល្បៈវិសេសវិសាល បង្កប់ដោយស្មារតីនៃនិទាឃរដូវ និងខ្យល់ដង្ហើមនៃជីវភាពនៅជនបទ។
រូបភាព៖ VGP

"បុណ្យតេតមេត្តាធម៌" មានប្រភពមកពីកម្មវិធី "ដើមអង្គាសិលនិទាឃរដូវ" និង "បុណ្យតេតធ្វើអំពើល្អ" ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយសមាគមកសិករទីក្រុងហូជីមិញចាប់តាំងពីឆ្នាំ ២០០៨មក។ ក្នុងរយៈពេលជាង ១៨ ឆ្នាំមកនេះ កម្មវិធីបានទទួលការគាំទ្រពីសហគ្រាស អង្គការ និងបុគ្គលជាច្រើន តាមនោះ ថែទាំគ្រួសារចំនួន ៧៧.៤៧៦ គ្រួដែលជាគ្រួសារកសិករក្រីក្រ គ្រួសារនៅលើបន្ទាត់ក្រីក្រ ជនមានស្ថានភាពលំបាក និងក្រុមងាយរងគ្រោះ ជាមួយនឹងថវិកាសរុបជាង ១៣១ ពាន់លានដុង (ជិត ៥ លានដុល្លារអាមេរិក)។

នៅឆ្នាំនេះ កម្មវិធីបានរៃអង្គាសថវិកាជាង ២១ ពាន់លានដុង (៧៩៨,០០០ ដុល្លារអាមេរិក) ពីទីភ្នាក់ងារ អង្គការ សហគ្រាស និងសប្បុរសជន ដោយរីកសាយភាយស្មារតីមេត្តាធម៌ និងការចែករំលែកជាមួយកសិករដែលកំពុងជួបការលំបាក៕

TAG
VOV/VOVworld/ទីក្រុងហូជីមិញ/បុណ្យ​តេត​ប្រពៃណី/​ជន​ក្រីក្រ/សន្តិសុខ​សង្គម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត