logo

ទីក្រុងហាណូយត្រៀមរៀបចំសម្រាប់រដូវ Halloween

2017/10/30 | 11:32:00
(VOVWORLD) -របាំងមុខបិសាច គ្រឿងតុបតែងជាមេឆ្មប់និងចង្កៀងរូបល្ពៅ សុទ្ធតែជាប្រ ដាប់លេងដែលពេញនិយមនៅរដូវ Halloween មកដល់ម្តងៗ។
ពេលដែលរដូវ Halloween មកដល់ម្តងៗ វិថី Hang Ma នៃទីក្រុងហាណូយ កាន់តែអ៊ូអរសប្បាយ ពោរពេញទៅដោយហាងលក់ប្រដាប់លេងចម្រុះពណ៌និងគ្រឿងតុបតែងមានរូបភាពចម្លែក។
ហាងលក់ប្រដាប់លេងនៅវិថី Hang Ma គឺដាក់លក់ប្រដាប់សម្រាប់បម្រើរដូវ Halloween ដូចជា អាវ មួករបស់មេឆ្មប់ ចង្កៀងរូបល្ពៅ និងរបាំងមុខជាដើម។
ម្ចាស់ហាងនៅទីនេះក៏មមាញឹកក្នុងការត្រៀមរៀបចំមុខទំនិញសម្រាប់លក់។
ផលិតផលពិសេសក្នុងរដូវ Halloween គឺន្ត្រកដាក់ស្កររូបល្ពៅ។
របាំងមុខក៏ជាផលិតផលមួយលក់ដាច់ណាស់ដែរ។
គ្រឿងលក់ដោយរូបរាងផ្សេងគ្នា។
ជិតដល់ថ្ងៃពិធីបុណ្យនេះ ហាងលក់បម្រើរដូវ Halloween កាន់តែសម្បូរ បែប។
រដូវ Halloween ឆ្នាំនេះ មានខោអាវតុបតែងគួរឲ្យស្រឡាញ់ដែលទាក់ទាញអារម្មណ៍របស់ប្អូនៗកុមារ។
ប្អូនកុមារបានឪពុកម្តាយនាំមកវិថី Hang Ma ជ្រើសរើសប្រដាប់លេង សំលៀកបំពាក់ដើម្បីចូលរួមសប្បាយពិធីបុណ្យនេះ។
ប្អូនសិស្សានុសិស្សក៏អន្ទៈសារទន្ទឹងរងចាំនិងត្រៀមរៀបចំឲ្យពិធីបុណ្យតុបតែងឆ្នាំនេះ។
មិនត្រឹមតែនៅវិធី Hang Ma នោះទេ ហាងលក់ប្រដាប់អនុស្សាវរីយ៍ក៏បានលក់ប្រដាប់ច្រើនប្រភេទសម្រាប់ពិធីបុណ្យ Halloween ផងដែរ។
របាំងមុខជាមួយនឹងរូបរបាំងមុខផ្សេងៗ ពីរូបបិសាច់គួរឲ្យខ្លាចទៅដល់រូបគួរឲ្យស្រឡាញ់។
ប្រសិនបើមុននេះ ពិធីបុណ្យ Halloween តែងតែបានប្រព្រឹត្តទៅនៅបណ្តា ប្រទេសលោកខាងលិច ប៉ុន្តែឥឡូវនេះ ពិធី Halloween បានក្លាយទៅជាព្រឹត្តិ ការណ៍វប្បធម៌ប្រចាំឆ្នាំដែលបានពេញនិយមសម្រាប់ប្រជាជនទូទាំងពិភពលោក ក្នុងនោះមានវៀតណាមផងដែរ។

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត