logo

ទីក្រុងហាណូយបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ និងសុខុមាលភាពសង្គម” ឆ្នាំ២០២៣

2023/10/4 | 10:12:00

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែតុលា នៅវិមានវប្បធម៌ការងារមិត្តភាពវៀតណាម-សូវៀត ទីក្រុង ហាណូយបានរៀបចំពិធីបំផុសខែសកម្មភាពកំពូល “ដើម្បីជនក្រីក្រ និងសុខុមាលភាព សង្គម” ឆ្នាំ២០២៣។

 
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ លោកស្រី Nguyen Lan Huong ទទួលការគាំទ្រ និងប្រគល់លិខិតថ្លែងអំណរគុណចំពោះបណ្ដាអង្គភាព។ (រូបថត៖ Van Diep/TTXVN)
ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Tran Sy Thanh បានសង្កត់ធ្ងន់ថា ទីក្រុងតែងតែកំណត់ថា ការធានាសុខុមាលភាព សង្គម និងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ។ ក្នុងដំណាក់កាល ២០២២ - ២០២៥ ទីក្រុងហាណូយដាក់ចេញគោលដៅកាត់ បន្ថយចំនួនគ្រួសារក្រីក្រចន្លោះពី ២៥ដល់៣០% និងចំនួនគ្រួសារជិតបន្ទាត់ក្រីក្រ ១០% ក្នុងមួយឆ្នាំ; ខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០២៥ ទីក្រុងគ្មានគ្រួសារក្រីក្រជាស្ថាពរទៀតឡើយ។ លោក Tran Sy Thanh សង្ឃឹមថា៖ “បន្តលទ្ធផលដែលសម្រេចបាននោះ ខែសកម្មភាពកំពូល "ដើម្បីជនក្រីក្រ" ឆ្នាំ២០២៣ នឹងជាឱកាសដើម្បីទីភ្នាក់ងារ អង្គការ និងអាជីវកម្មនីមួយៗនៅក្នុងទីក្រុង និងប្រជាជនរដ្ឋធានី បន្តបង្ហាញពី "ស្មារតីមេត្តាករុណា” "ការស្រឡាញ់អ្នកដទៃដូច ស្រឡាញ់ខ្លួនឯង" តាមរយៈសកម្មភាពជាក់ស្តែង ការជួយឧបត្ថម្ភដល់ជនក្រីក្រ អ្នក ដែលមានស្ថានភាពលំបាក រួមដៃគ្នាអនុវត្តន៍គោលដៅជួយឧបត្ថម្ភនូវលំនៅដ្ឋាន សម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រ; បង្កើតរបរចិញ្ចឹមជីវិត ជួយឲ្យជនក្រីក្រ មានជីវភាពប្រសើរឡើង និងឱកាសផ្លាស់ប្តូរជីវិតរបស់ពួកគេ”។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមទីក្រុងហាណូយបានបំផុសការឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ”; ប្រគល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ២៤៥ នៅទីក្រុង។ ជាពិសេស មូលនិធិ ដើម្បីជនក្រីក្រ ទីក្រុងហាណូយបានទទួលជំនួយជាទឹកប្រាក់ជាង ៥០ពាន់លានដុង (ជាង ២លានដុល្លារអាមេរិក) ពីទីភ្នាក់ងារ អង្គភាពអាជីវកម្ម និងបុគ្គលនានា៕
TAG
VOV/VOVworld/ខែសកម្មភាព/ហាណូយ/ជនក្រីក្រ/ជំនួយ/ឧបត្ថម្ភ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត