logo

ទីក្រុងហាណូយឡើង​​ចំណាត់ថ្នាក់ក្នុងចំណោម“ទីក្រុងទេសចរណ៍ល្អបំផុតនៅ​លើពិភពលោក”

2023/10/16 | 10:44:00
(VOVWORLD) - ទីក្រុងហាណូយបានកើនមួយកាំបើប្រៀបធៀបនឹងឆ្នាំមុន ឡើងដល់ចំណាត់ថ្នាក់លេខ ៩៦ ក្នុងបញ្ជី "ទីក្រុងទេសចរណ៍ល្អបំផុតទាំង១០០ នៅលើពិភពលោក" ដែលត្រូវបានបូកសរុបដោយក្រុមហ៊ុនប្រឹក្សាទេសចរណ៍ឈានមុខគេ Resonance Consultancy (កាណាដា)។ 
រូបថត៖ VOV

ក្រុមហ៊ុនដែលមានទីស្នាក់ការក្នុងប្រទេសកាណាដានេះ បានធ្វើការវិភាគលើទីក្រុងចំនួនជាង២៧០នៅទូទាំងពិភពលោក ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ កន្លែងទស្សនានិងទេសភាព ការតភ្ជាប់ព្រលានយន្តហោះ សួនឧទ្យាននិងការកម្សាន្ត ជីវភាពនាពេលរាត្រី ភោជនីយដ្ឋាន កន្លែងទិញទំនិញ និងផលិតផលក្នុងស្រុកសរុប(GDP)លើមនុស្សម្នាក់។ ថ្វីត្បិតតែមិនមានទំហំធំ ឬមានភាពអ៊ូអរដូចទីក្រុងហូជីមិញក៏ដោយ ប៉ុន្តែទីក្រុងហាណូយមានសកម្មភាពនិងគោលដៅទស្សនាគួរឲ្យទាក់ទាញជាច្រើន ចាប់ពីផ្សារក្នុងស្រុក រហូតដល់សំណង់បេតិកភណ្ឌដ៏គួរឱ្យស្ញប់ស្ញែងដូចជា៖ បរមរាជវាំង Thang Long - តំបន់បេតិកភណ្ឌពិភពលោក ដែលទទួលស្គាល់ដោយអង្គការ UNESCO និងជីវភាពនាពេលរាត្រីដ៏រស់រវើកដែលមានភាពទាក់ទាញផ្ទាល់ខ្លួន។ សកម្មភាពនៅកណ្តាលវាល និងការទិញឥវ៉ាន់ គឺជាចំណុចលេចធ្លោដ៏ធំបំផុតនៃរដ្ឋធានីហាណូយ។

ក្រៅពីទីក្រុងហាណូយ ទីក្រុងសិង្ហបុរី (លេខ៥) និងទីក្រុងបាងកក (លេខ៣៩) គឺជាតំណាងចំនួនពីរដែលនៅសេសសល់របស់អាស៊ីអាគ្នេយ៍ ក្នុងបញ្ជីនេះ។ ម្ចាស់ជើងឯកនៃបញ្ជីឈ្មោះឆ្នាំនេះ បានទៅលើទីក្រុងឡុងដ៍ រដ្ឋធានីនៃចក្រភពអង់គ្លេស បន្ទាប់មកគឺទីក្រុងប៉ារីស (បារាំង) និងញូវយ៉ក (អាមេរិក)៕

TAG
VOV/VOVworld/ទីក្រុងហាណូយ/​ចំណាត់ថ្នាក់/ទីក្រុងទេសចរណ៍/ពិភពលោក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត