logo

ទីក្រុង Hai Phong មាន​វឌ្ឍនភាពវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

2025/12/27 | 09:10:41
(VOVWORLD) - ទីក្រុង Hai Phong សម្រេចបានលទ្ធផលវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយចូលរួមជាមួយប្រទេសដទៃទៀតក្នុងការដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC)។
លោក Vu Ba Cong អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាន បានជូនដំណឹងពីស្ថានភាពប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) របស់ទីក្រុង Hai Phong នៅក្នុងសន្និសីទ។ រូបថត៖ Manh Minh/TTXVN

នៅក្នុងសន្និសីទព័ត៌មានប្រចាំខែធ្នូ នាសៀលថ្ងៃទី ២៦ ខែធ្នូ មន្ទីរកសិកម្ម និងបរិស្ថានទីក្រុង Hai Phong បានរាយការណ៍ថា បច្ចុប្បន្នទីក្រុងនេះមាននាវានេសាទចំនួន ៧៨៨ គ្រឿង ដែលទាំងអស់នេះត្រូវបានចុះបញ្ជីនិងផ្តល់អាជ្ញាប័ណ្ណ បោសសម្អាតទិន្នន័យ ផ្ទៀងផ្ទាត់នៅលើ VNeID និងធ្វើបច្ចុប្បន្នភាពទៅប្រព័ន្ធកម្មវិធីគ្រប់គ្រងនេសាទជាតិ VNFishbase និងបំពាក់ឧបករណ៍តាមដានការធ្វើដំណើរ។ រួមជាមួយនឹងការគ្រប់គ្រងកងនាវា ការផ្សព្វផ្សាយព័ត៌មាន ការផ្តល់អាជ្ញាប័ណ្ណ និងការដោះស្រាយការរំលោភបំពានត្រូវបានអនុវត្តដោយកងកម្លាំងនានា សម្របសម្រួលយ៉ាងជិតស្និទ្ធ សកម្ម និងមានប្រសិទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋាន។ នាពេលខាងមុខ មន្ទីរកសិកម្ម និងបរិស្ថានទីក្រុង Hai Phong នឹងសម្របសម្រួលជាមួយកម្លាំងនគរបាលទីក្រុង ប៉ូលីសសមុទ្រ បណ្តាឃុំ សង្កាត់ និងតំបន់ពិសេស ដើម្បីបន្តឃោសនាអំពីច្បាប់នេសាទ និងអនុសាសន៍របស់ EC; ពង្រឹងការត្រួតពិនិត្យនាវានេសាទយ៉ាងតឹងរឹង និងបង្កើនការយាមល្បាតនៅសមុទ្រ; ពង្រឹងការតាមដានយ៉ាងដិតដល់នូវទិន្នផលអាហារសមុទ្រដែលឆ្លងកាត់កំពង់ផែ និងតាមដានប្រភពដើមនៅលើប្រព័ន្ធកម្មវិធីតាមដានជលផលអេឡិចត្រូនិក (eCDT)៕

TAG
VOV/VOVworld/ទីក្រុង Hai Phong/​វឌ្ឍនភាពវិជ្ជមាន/ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត