logo

ទៅទស្សនាគម្ពីព្រះធម៌ឆ្លាក់លើបន្ទះដើមច័ន្ទបុរាណបំផុតពិភពលោកនៅវត្ត Bo Da

2018/4/5 | 08:42:00
(VOVWORLD) - នាថ្ងៃទី៣១ មីនា កន្លងទៅ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានចេញ សេចក្ដីសម្រេចដែលទទួលស្គាល់គម្ពីព្រះធម៌ឆ្លាក់លើបន្ទះដើមច័ន្ទនៅវត្ត Bo Da ស្រុក Viet Yen ខេត្ត Bac Giang ជារតនសម្បត្តិជាតិ។
វត្ត Bo Da ស្ថិតនៅជើងភ្នំ Bo Da ជាមជ្ឈមណ្ឌលពុទ្ធសាសនាធំនៃខេត្ត Bac Giang ហើយជាទីកន្លែងប្រសូត្រឡើងពុទ្ធសាសនានិកាយ Lam Te ក្រោមរាជ្ជ កាលបណ្ដាស្ដេច Le។
នាបច្ចុប្បន្នក្នុងវត្ត Bo Da កំពុងអភិរក្សបន្ទះឈើឆ្លាក់គម្ពីព្រះធម៌ចំនួន ១៩៥៣បន្ទះ ដែលត្រូវបានព្រះសង្ឃនិកាយ Lam Te ឆ្លាក់មុននេះ៣០០ឆ្នាំ។
បន្ទះឈើទាំងអស់នេះសុទ្ធតែបានធ្វើពីដើមច័ន្ទ ដែលជាឈើមួយប្រភេទ អាចមានអាយុជីវិតឡើងដល់ទៅ១២០០ឆ្នាំ។
យោងតាមឯកសារបុរាណថា ជីដូនជីតាបានឆ្លាក់គម្ពីព្រះធម៌ចំនួន៨៤ភាគ។
ទោះបីជារយៈពេលជិត៣សតវត្សបានកន្លងផុតទៅក្ដី ប៉ុន្តែ រាល់ក្បូរក្បាច់ និងអក្សរឆ្លាក់លើបន្ទះឈើ នៅតែច្បាស់ក្រឡែកណាស់។
ដោយហេតុនេះ បន្ទះឈើនីមួយៗត្រូវបានវាយតំលៃជាស្នាដៃមួយនៃ សិល្បៈឆ្លាក់ឈើ។
នាឆ្នាំ២០១៧ សហភាពឯកទគ្គកម្មពិភពលោក (Worldkings) បានទទួល ស្គាល់ក្រុមបន្ទះឈើឆ្លាក់គម្ពីព្រះពុទ្ធនៅវត្ត Bo Da ជាក្រុមបន្ទះឈើឆ្លាក់គម្ពី ព្រះពុទ្ធមានអាយុកាលវែងបំផុតលើពិភពលោក៕

TAG
VOV/VOVworld/គម្ពីព្រះធម៌/ឆ្លាក់/បន្ទះឈើ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត