logo

ទំនាក់ទំនងរវាងទីក្រុង St. Petersburg និងទីក្រុងហូជីមិញ គឺជាចំណុចភ្លឺក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាម

2026/2/18 | 08:59:14
(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែកុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំទីក្រុងម៉ូស្គូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានជួបពិភាក្សាជាមួយលោក Evgeny Grigoriev ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង St. Petersburg (សាំងពេទឺប៊ឺគ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

នៅក្នុងជំនួបនេះ លោក Evgeny Grigoriev បានផ្ញើរសារជូនពរឆ្នាំថ្មីដ៏ល្អបំផុតរបស់អភិបាលទីក្រុង St. Petersburg លោក Alexander Beglov ទៅកាន់ឯកអគ្គរដ្ឋទូត Dang Minh Khoi និងប្រជាជនវៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi និងប្រធានគណៈកម្មាធិការកិច្ចការបរទេសទីក្រុង St. Petersburg លោក Evgeny Grigoriev។ រូបថត៖ VOV

ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ស្វាហាប់ ជាពិសេសបន្ទាប់ពីការតម្រង់ទិសដៅសំខាន់ៗពីមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម និងកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរនៅដើមឆ្នាំ២០២៦។

កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន បន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីទាំងមូល ក្នុងនោះ ទំនាក់ទំនងរវាងទីក្រុង St. Petersburg និងទីក្រុងហូជីមិញ ត្រូវបានចាត់ទុកជាចំណុចភ្លឺមួយ ដោយសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការរក្សា និងលើកកម្ពស់តម្លៃវិមានលោកប្រធានហូជីមិញនៅទីក្រុង St. Petersburg បន្តត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណោងមិត្តភាពយូរអង្វែងរវាងទីក្រុងទាំងពីរ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញសហគ្រាសឲ្យស្រាវជ្រាវទីផ្សារ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត៕

TAG
VOV/VOVworld/ទំនាក់ទំនងទ្វេភាគី​/St. Petersburg/ទីក្រុងហូជីមិញ/រុស្ស៊ី/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត