logo

ទំនៀមទំលាប់ទទួលអំណរឆ្នាំសកល ទាំង ១០ នៅលើពិភពលោក

2018/12/28 | 08:22:36
(VOVWORLD) -នៅលើពិភពលោកលោក ការទទួលអំណររាត្រីឆ្លងឆ្នាំថ្មីរបស់ប្រទេសនីមួយៗគឺមានលក្ខណៈវិសេសវិសាលដោយឡែក។

ក្នុងរាត្រីឆ្លងឆ្នាំនៅចក្រភពអង់គ្លេសនោះ ប្រជាជនបានប្រមូលផ្តុំគ្នាជាហ្វូងមនុស្សដ៏ធំនៅត្រើយទន្លេ Thames។ នៅពេលដែលនាឡិកា Big Ben រោទ៍ឡើងដល់ម៉ោង ១២ ហើយនោះ ពួកគេបានរួមគ្នាគយគន់ទស្សនាកាំជ្រួចដ៏អស្ចារ្យរបស់ Millennium Wheel  ឬហៅថា "កែវ"ភ្នែក" នៃទីក្រុងឡុងដ៍ (London Eye)។

ដូចគ្នានឹងបុណ្យតេតនៅប្រទេសវៀតណាមដែរ ចក្រភពអង់គ្លេសក៏មានទំនៀមទំលាប់អ្នកចូលផ្ទះនារាត្រីឆ្លងឆ្នាំផងដែរ។ អ្នកចូលផ្ទះត្រូវជាបុរសមួយរូប ដែលមានកម្ពស់ខ្ពស់ ហើយនាំមកតាមនំបុ័ង ស្រាវីស្គី ធ្យូងមួយដុំ និងអំបិល ហើយជូនពរគ្រួសារក្នុងឱកាសនេះផងដែរ។

ជនជាតិបារាំងជឿជាក់ថាការរៀបចំពិធីចូលឆ្នាំថ្មីនឹងនាំមកនូវភាពរុងរឿងដល់មនុស្សគ្រប់រូប។

ជនជាជនអេស្ប៉ាញមានទំនៀមទំលាប់ បរិភោគផ្លែទំពាំងបាយជូរចំនួន ១២ ផ្លែនាគ្រាឆ្លងឆ្នាំ ដើម្បីបួងសួងសូមសេច្ដីសុខចម្រើន និងសុភមង្គល ក៏ដូចជាមាន លាភសំណាងផងដែរ។

ប្រជាជនប្រេស៊ីលមានទំនៀមទំលាប់បោះទងផ្កាពណ៌សតតាមរលកសមុទ្រ ដើម្បីបូជាព្រះនាងភូជង្គនាគ Yemanja ។ជារៀងរាល់ឆ្នាំមនុស្សរាប់ពាន់នាក់បានអនុវត្តប្រពៃណីនេះដោយសង្ឃឹមថាព្រះនឹងប្រទានពរដល់ពួកគេនៅក្នុងឆ្នាំថ្មី។

នាគ្រាឆ្លងឆ្នាំថ្មីនោះ ប្រជាជនដាណឺម៉ាកនឹងបោះចានចាស់ចូលទៅមាត់ទ្វាររបស់អ្នកជិតខាងនិងមិត្តភក្តិរបស់ខ្លួន។ ពួកគេជឿជាក់ថាមានចានបែកកាន់តែច្រើននាពេលព្រឹកព្រឹមគឺកាន់តែមានលាភសំណាងល្អ។

ដើម្បីទទួលអំណរឆ្នាំថ្មីប្រកបដោយលាភសំណាងនោះ ប្រជាជនស្កុតឡេននឹងរកវិធីដើម្បីអញ្ជើញបុរសដែលមានកម្ពស់ខ្ពស់សង្ហារ ចូលក្នុងផ្ទះពួកគេក្នុងឆ្នាំថ្មី ដើម្បីនាំមកនូវរាសីល្អសម្រាប់មេផ្ទះនេះ។

នារាត្រីឆ្លងឆ្នាំថ្មីនោះ គ្រួសារនៅអេក្វាឌ័រនឹងប្រមូលផ្ដុំគ្នានៅខាងក្រៅផ្ទះដើម្បីដុតទីងមោងចំបើង។ គេជឿជាក់ថាប្រការនេះនឹងជួយកំចាត់គ្រោះចង្រៃ ក៏ដូចជានាំមកនូវរាសីល្អ និងសេចក្ដីសុខចម្រើនក្នុងឆ្នាំថ្មី។

នៅប្រទេសហ្វីលីពីន រូបរង្វង់មូលគឺជានិមិត្តរូបនៃលាភសំណាង ដូច្នេះនារាត្រីឆ្លងឆ្នាំថ្មី ពួកគេនឹងពាក់លើខ្លួនឧបករណ៍ដែលមានរាងររង្វង់មូល។

ប្រជាជនក្រិចនឹងដាក់កាក់ចូលក្នុងក្រដាសប្រាក់ហើយដាក់វានៅក្នុងនំបុ័ងឬនំការែម ហើយដុតវា។មនុស្សដែលខាំចំដុំនំដែលមានកាក់នឹងមានសំណាងនាក្នុងឆ្នាំថ្មី។

 នៅប្រទេសទួរគីនៅពេលដែលកណ្តឹងឆ្នាំថ្មីរោទិ៍ឡើងនោះ ប្រជាជននឹងបើកទ្វារខាងមុខនិងបោះអំបិលលើកាំជណ្ដើរ។  ប្រការនេះនឹងនាំមកនូវសេចក្ដីសុខចម្រើនចំពោះមនុស្សក្នុងឆ្នាំថ្មី។
TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត