logo

ទំនាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិ Van Kieu

2015/5/25 | 08:27:01
Vovworld-ការរៀបចំអាពារហ៍
ពិពាហ៍របស់ជនរួមជាតិ Van Kieu នៅ
ខេត្ត Quang Tri មិនត្រឹមតែជាការងារ
សំខាន់របស់គ្រួសារវង្សត្រកូលប៉ុណ្ណោះ
ទេ ថែមទាំង​ជាការងារសំខាន់របស់ភូមិ
ទាំងមូលទៀតផង។ នាបច្ចុប្បន្ន ក្នុង
ពិធីអាពារហ៍​ពិពារហ៍​ជនរួមជាតិ Van
Kieu នៅរក្សាពិធីការប្រពៃណីជាច្រើន
ដែលផ្សាភ្ជាប់នឹង​ទម្លាប់រស់នៅរបស់
ជនរួមជាតិទៀតផង។


ទំនាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិ Van Kieu (dantri.com.vn)


        Vovworld-នាបច្ចុប្បន្នជីវភាពរស់នៅរបស់ជនរួមជាតិ Van Kieu នៅខេត្ត Quang
Tri មានផ្លាស់ប្តូរជាច្រើន តាំងពីសម្លាក់បំពាក់ដល់ទម្លាប់រស់នៅ ប៉ុន្តែតំលៃ​វប្បធម៍
ប្រពៃណីជាច្រើននៅតែបានរក្សា។ ក្នុងទិវាអាពារហ៍ពិពារហ៍ជនរួមជាតិ Van Kieu
នៅរក្សាទម្លាប់ប្រគល់ដាវរបស់កូនកំលោះជូនកូនក្រមុំ។ តាមទំនាម​ទំលាប់របស់
ជនរួមជាតិ Van Kieu គឺក្នុងពិធីទទួលកូនក្រមុំ គ្រួសារខាងកូនកំលោះ​បានត្រៀម
គ្រឿងបណ្ដាការគឺឆ្នាំងសំរិទ្ធមួយ ប្រាក់និងដាវមួយគ្រឿង។ ដាវជា​គ្រឿង​បណ្ដាការ
សំខាន់បំផុតត្រូវបានអនុវត្តដើម្បីធ្វើពិធីប្រគល់ដាវ​ក្រោយពិធីនេះបានបញ្ចប់គឺកូន
ក្រមុំបានចេញពីផ្ទះទៅផ្ទះរបស់កូន​កំលោះ។

        ជនរួមជាតិ Van Kieu បានជ្រើសរើសនាពេលរសៀលដើម្បីទទួលកូនក្រមុំ។
តាមទស្សនាទានរបស់ជនរួមជាតិ Van Kieu នោះ នេះជាពេលវេលាដែលទេវតា
ដូច​ជាទេវតាទន្លេ ទេវតាជ្រោះមកជាមួយអ្នកភូមិ។ លោក Ho Van Tang នៅភូមិ
Khe Tang បានឲ្យដឹងថា៖

        “ពេលរៀបចំពិធីទទួលកូនក្រមុំ មុនបង្អស់គ្រួសារខាងកូនកំលោះត្រូវដើរ
កន្លងដុំ​ថ្មមួយនិងជាន់ជើងទៅលើដុំថ្មទើបបានឡើងលើផ្ទះ។ ប្តីប្រពន្ធបានជាន់
​ជើង​ទៅ​លើដុំថ្មនោះ។ ដុំថ្មដាក់នៅមុខផ្ទះដើម្បីរស់នៅជាមួយគ្នាបានយូរអង្វែង
មនោសញ្ចេតនារបស់ប្តី​ប្រពន្ធរឹងមាំដូចជាដុំថ្ម។”

        ពេលកូនក្រមុំមកដល់ផ្ទះ ខាងប្តីម៉ែក្មេកបានកាន់ត្រឡោកទឹកចាក់លើជើង
របស់​កូន​ក្រមុំដោយបំណងបំបាត់ចោលរាល់ការលំបាកសាកល្បងនិងបួងសួង
សូមឲ្យ​ប្តីប្រពន្ធសុភមង្គលជួបសំណាងក្នុងជីវភាពរស់នៅ។ លោក Ho Van Tang
បាន​ឲ្យដឹងថា៖

        “ពេលចូលមកផ្ទះហើយទើបធ្វើការសែនព្រេន ពិធីសែនព្រេនរួមមានសាច់
មាន់​ឬ​សាច់​ជ្រូក។​ ម្ចាស់ផ្ទះធ្វើសក្ការបូជាដើម្បីថ្វាយជីដូនជីតាចំពោះគូស្វាមីថ្មី
ថ្មោងមករស់ក្នុង​ផ្ទះ។ ដូចជាជនជាតិ Kinh ជនរួមជាតិ Van Kieu ក៏មានតុសក្ការបូជា
ជីដូនជីតាដែរ។ ក្នុងពិធីថ្វាយមានសំពត់របស់នារីនិងខោរបស់បុរស។ ប្រការនេះ
បានបង្ហាញ​ការ​ជូនតំណឹងថា​មានគូរស្វាមីថ្មីថ្មោងមករស់នៅក្នុងគ្រួសារ។”

        មកចូលរួមពិធីអាពារហ៍-ពិពារហ៍ភ្ញៀវបានជូននុំ Giay និងសំពត់ដើម្បីជូន​ពរ​
សុភមង្គលឲ្យគូរប្តីប្រពន្ធ។ លោក Tang បានឲ្យដឹងថា​ក្នុងទិវានេះ​ម្ដាយប្តីបាន​ផ្ដែផ្ដាំ
​ឲ្យគូស្វាមីរបៀបរស់នៅក្នុងគ្រួសារថ្មី។

        “ប្រសិនបើម្ដាយនៅរស់ក្នុងគ្រួសារគឺពេលធ្វើការសែនព្រេនរួចរាល់ហើយ
ម្ដាយបាន​ផ្ដែផ្ដាំ​ប្តីប្រពន្ធអំពីរបៀបរស់នៅ។​ របៀបយកបាយជូនភ្ញៀវ របៀប
ទទួលភ្ញៀវ។​ ម្ដាយត្រូវបង្រៀនឲ្យកូនប្រការនោះ។”

        ជនរួមជាតិ​Van Kieu បានជ្រើសរើសយកថ្ងៃគូដូចជាទី៦,៨,១០,១៦,១៨ ក្នុង
​ប៉ុន្មានខែដើមឆ្នាំនិងចុងឆ្នាំដើម្បីធ្វើពិធីអាពារហ៍ពិពារហ៍។ បន្ទាប់ពីពិធីរៀប
​អាពារហ៍-ពិពារហ៍នោះ ជនរួមជាតិ Van Kieu ត្រូវ រៀបចំរៀបការលើកទី២ទៀត​
ផង។ ខណៈដែលមិនទាន់រៀបការលើកទី២នោះ ប្តីប្រពន្ធពេលមកដល់ផ្ទះ
ប្រពន្ធ​មិនបានឡើងផ្ទះឡើយ។ ជនរួមជាតិ Van Kieu បានចាត់ទុកនេះជា​របៀប​
ដើម្បីគេកាន់តែជិតស្និទ្ធស្រលាញ់គ្នាជាងរស់នៅសុភមង្គលអស់មួយជីវិត៕

TAG
ទំនាមទំលាប់រៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិ Van Kieu

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត