logo

ទៅផ្សារកម្ពុជានៅកណ្ដាលទីក្រុងហូជីមិញ

2015/6/4 | 02:12:57
Vovworld-វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងភាតរៈ។
ពីយូរយារណាស់មកហើយ​ប្រជាជននៃប្រទេសទាំងពីរ
បានធ្វើដំណើរទៅវិញទៅមកសាកសួរសុខទុក្ខផ្លាស់ប្តូរ
ទំនិញជួយឧបត្ថម្ភគ្នា។ ​ហេតុនេះហើយវប្បធម៍របស់
ប្រជាជាតិទាំងពីរបានក្លាយ​ទៅ​ជាភាពស្និទ្ធស្នាលចំពោះប្រជាជនវៀតណាមនិង
កម្ពុជា។ ក្នុងកម្មវិធីពេលនេះ សូមអញ្ចើញលោកអ្នកនាងមកទស្សនាផ្សារកម្ពុជា
មួយកន្លែងនៅកណ្ដាលទីក្រុង​ហូជីមិញ
ទៅផ្សារកម្ពុជានៅកណ្ដាលទីក្រុងហូជីមិញ (giadinh.net)

        Vovworld-ស្ថិតនៅច្រកតូចមួយលើវិថី Le Hong Phong សង្កាត់ទី១ខ័ណ្ឌទី​
១០ទីក្រុងហូជីមិញ ផ្សារកម្ពុជាបានបើកពីពេលព្រឹកព្រលឹមរហូតដល់ពេលយប់
ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរណ៍ដែលជក់ចិត្តរស់ជាតិម្ហូបអាហារខ្មែរ។ ផ្សារកម្ពុជា
មាន​ឈ្មោះដូច្នេះពីព្រោះនៅទីនេះភាគច្រើនគឺជនកម្ពុជាដើមកំណើតវៀតណាម
បានប្រមូលផ្ដុំគ្នាមកលក់ដូរតាំងពីឆ្នាំ១៩៧០មកម្លេះ។

ចូលក្នុងច្រកប្រមាណ៣០ម៉ែត្រប៉ុណ្ណោះបណ្ដាមិត្តអាចឃើញប្រការចំឡែកដំបូង
នៃផ្សារកម្ពុជាខុសពីផ្សារវៀតណាមផ្សេងៗ។ បានជាហៅថា ផ្សារ ប៉ុន្តែនៅទីនេះ
ត្រឹម​តែមានហាងលក់ទំនិញប្រមាណ៣០ស្តង់ដំបូលអ៊ៀនប៉ាន់មានទំហុំប្រមាណ
១០ម៉ែត្រក្រឡា ភាគច្រើនលក់ម្ហូបអាហារកម្ពុជា នៅស្តង់ទំនិញនីមួយៗសុទ្ធតែ
​មាន​ប៉ាណូសសេរជាភាសារចំនួន២គឺភាសាវៀតណាមនិងភាសាខ្មែរ។ យើងខ្ញុំ
​ឆ្ងល់​ពេលចូលហាងលក់នំបញ្ចុករបស់លោកស្រី Dieu ស្តង់ទំនិញទីបីនៅខាង​ឆ្វេង
​ដៃ ជាហាងលក់យូរឆ្នាំនៅផ្សារនេះ។ ការរាក់ទាក់របស់ម្ចាស់ហាងបានធ្វើ​ឲ្យ​យើង
ខ្ញុំមិនអាចបដិសេធនិងហៅនំបញ្ចុកមួយចាន។ ចាននំបញ្ចុកមានព័ណ៌លឿង​នៃ
រមៀតព័ណ៌បៃតងនៃសណ្ដែកគូរ ព័ណ៌ស្វាយនៃផ្កាព្រលិតខ្ចីនិងសាច់​ត្រី​ព័ណ៌ស។
នំបញ្ចុកមានតំលៃ២៥ពាន់ដុងដល់៤ម៉ឺនដុងក្នុងមួយចាន។

        នៅក្បែរនោះជាហាងបង្អែមភ្នំពេញ ភ្ញៀវទេសចរណ៍អាចពិសារម្ហូបបង្អែម​ដ៏
​វិសេសវិសាលនៃប្រទេសកម្ពុជា។ ហាងបង្អែមរបស់លោកស្រី Nguyen Thi Co មាន
កៅអឺប្រមាណ១០និងតុចំនួន២គ្រឿង។ ភ្ញៀវទេសចរណ៍បានមកទីនេះមិន​ត្រឹមតែ
បានពិសាររស់ជាតិបង្អែមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរកមកអ្វីៗរំលឹក​អំពី​ស្រុក
កំណើតទៀតផង។ លោកស្រី Nguyen Thi Co ម្ចាស់ហាងបង្អែមភ្នំពេញ​បានឲ្យដឹងថា៖

      “ជារួមគឺនៅកន្លែងនេះជនកម្ពុជាដើមកំណើតវៀតណាមធ្វើមាតុភូមិនិវត្តជា
ច្រើន។​ពេលគេនឹករលឹកអំពីកម្ពុជា គេបានមើល Clip ទៅលើបណ្ដាញ់​អិនធឺណែត
​ហើយរកមកទីនេះពិសារមុខម្ហូបប្រជាជាតិគេ។​ដើម្បីរំលឹកអំពីស្រុក​កំណើតសាម៉ី។”

        ប៉ុន្តែមានចរិតលក្ខណៈកម្ពុជាបំផុតគឺត្រូវនិយាយដល់មុខម្ហូបបង្អែមល្ពៅ។​
ប្រភេទបង្អែមនេះត្រូវបានធ្វើពីត្នោតពង់មាន់និងខាងក្រៅគឺជាសំបក់ល្ពៅ។​ប្រភេទ​
បង្អែមនីមួយៗមានតំលៃពី១ម៉ឺនដល់១ម៉ឺន៥ពាន់ដុងក្នុងមួយចាន។ លោក​ស្រី ​Huynh
Thi My Phuong ភ្ញៀវពិសារបង្អែមនៅហាងបានឲ្យដឹងថា៖

        “ត្រឹមតែនៅទីនេះទើបមានលក់បង្អែមកម្ពុជាប៉ុណ្ណោះទេ។​គ្រៅពីនោះគ្មាន​ទេ។
កន្លែងនេះលក់បង្អែមឆ្ងាញ់ណាស់។​ ខ្ញុំបានមកទីនេះជាច្រើនលើកហើយ។”

        ឆ្ងាយពីនើប៉ុន្មានហាងគឺជាកន្លែងលក់គ្រឿងងៀតដោយមានម្ហូបងៀតដ៏​វិសេស
វិសាលយកពីកម្ពុជា។ លោកស្រី Huynh Thuy Dung ម្ចាស់ហាងលក់​គ្រឿងងៀតនៅ
ផ្សារបានឲ្យដឹងថា៖

        “គ្រឿងងៀតនេះខ្ញុំបានយកពីកម្ពុជា។ ខ្ញុំបានបញ្ជូនគ្រឿងងៀតដាក់ក្នុងធុង​ពី
ខាងនោះយកមក។ ស្លឹកស្ដៅគឺធ្វើម្ហូបញាំ។​អ្នកត្រូវជំងឺទឹកនោមផ្អែម​គឺដាំយក​ទឹក
ផឹក។ វាបានធ្វើគ្រឿងញាំជាមួយត្រីងៀត។”

     ម្ហូបពិសេសមួយត្រូវបានភ្ញៀវទេសចរណ៍រកទិញជាច្រើនគឺត្រីត្រាទន្លេសាបងៀត។
គេបានទិញប្រភេទត្រីងៀតនេះដើម្បីធ្វើជាកាដូរដោយមានតំលៃប្រមាណ​២០ម៉ឺន
ដុងក្នុងមួយគីឡូក្រាម។ ដោយទិសស្លោកបំរើ ពេញចិត្តអ្នកទិញពេញ​ចិត្ត​អ្នកលក់
នៅបណ្ដាហាង​ម្ចាស់ហាងត្រៀមខ្លួនជាស្រេចបំរើតាមចិត្តភ្ញៀវដោយ​មានសំណូមពរ
តាមការនិយមចូលចិត្ត។​ លោកស្រី Dung បានឲ្យដឹងបន្ថែម​ទៀតថា៖

        “នារីនោះមិនចូលចិត្តពិសារខ្លាញហេតុនេះហើយខ្ញុំបានកាត់ខ្លាញចេញ​ដើម្បី
លក់ឲ្យអ្នកផ្សេងៗ។ មានអ្នកចូលចិត្តពិសារខ្លាញគឺខ្ញុំបានលក់ខ្លាញដោយ​ឡែកឲ្យ
គេ។​ ប្រការនេះតាមការជក់ចិត្តរបស់អតិថិជនតែប៉ុណ្ណោះទេ។”

        ម៉ោង១១យប់ ភ្ញៀវមកផ្សារដើម្បីពិសារម្ហូបកម្ពុជាបានតិចទៅ។​បណ្ដាម្ចាស់​ហាង
បានប្រញាប់រៀបចំប្រមូលបិទហាងដើម្បីត្រឡប់មកសម្រាក់បញ្ចប់មួយថ្ងៃលក់ដុរដ៏
អូអរ។​អាចនិយាយបានថា ពីរស់ជាតិដោយឡែកនៃមុខម្ហូបនីមួយៗបាន​ជួយឲ្យអ្នក
ណាដែលធ្លាប់មកផ្សារនេះនឹងមានឱកាសយល់បន្ថែមអំពីផ្នែកវប្បធម៍របស់ប្រទេស
កម្ពុជា៕

TAG
ទៅផ្សារកម្ពុជានៅកណ្ដាលទីក្រុងហូជីមិញ vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត