logo

ទួរទេសចរណ៍ក្នុងបុណ្យថ្ងៃទី ៣០ មេសា - ថ្ងៃទី ១ ឧសភា

2017/4/22 | 08:50:22

(VOVworld) – ទិវារំដោះតំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ​វៀតណាម ថ្ងៃទី ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា ជាំថ្ងៃចុងសប្តាហ៍ដោយហេតុនេះប្រជាពលករនិងសិស្សានុសិស្សវៀតណាមទទួលបានថ្ងៃសម្រាកចំនួន ៤ ថ្ងៃ។ ទីផ្សារទេសចរណ៍ក្នុងរយៈពេលនេះ កំពុងទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករក្នុងនោះ ទួរទេសចរណ៍រយៈពេលខ្លីៗក្នុងប្រទេសឬនៅតំបន់ះអាស៊ី-អាគ្នេយ៍ទទួល បានការយកចិត្តទុកដាក់ច្រើនជាងគេ។  


ទួរទេសចរណ៍ក្នុងបុណ្យថ្ងៃទី ៣០ មេសា - ថ្ងៃទី ១ ឧសភា (dulichdatviet.com)

(VOVworld) – ទិវារំដោះតំបន់ភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ​វៀតណាម ថ្ងៃទី ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ឧសភា ជាំថ្ងៃចុងសប្តាហ៍ដោយហេតុនេះប្រជាពលករនិងសិស្សានុសិស្សវៀតណាមទទួលបានថ្ងៃសម្រាកចំនួន ៤ ថ្ងៃ។ ទីផ្សារទេសចរណ៍ក្នុងរយៈពេលនេះ កំពុងទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើនកុះករក្នុងនោះ ទួរទេសចរណ៍រយៈពេលខ្លីៗក្នុងប្រទេសឬនៅតំបន់ះអាស៊ី-អាគ្នេយ៍ទទួល បានការយកចិត្តទុកដាក់ច្រើនជាងគេ។  

ក្នុងទិវាបុណ្យរំដោះតំបន់ភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា) និងទិវាពលកម្មអន្តរជាតិ (ថ្ងៃទី ១ ឧសភា) ជារៀលរាល់ឆ្នាំ តម្រូវការទៅទេសចរណ៍លំហែកាយកើនឡើងយ៉ាងខ្លាំង។ ដោយមានរយៈពេលសំរាក ៤ ថ្ងៃ អតិថិជនមាននិន្នាការជ្រើសរើសទួរទេសចរ ណ៍មានរយៈពេលខ្លីនៅក្នុងប្រទេសនិងជុំវិញតំបន់អាស៊ី-អាគ្នេយ៍។ ចំនួនភ្ញៀវទេចរចុះឈ្មោះទួរកើន ២ ដងបើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ អ្នកស្រី Nguyen Thuy Duong បុគ្គលិកមួយរូបនៃក្រុមហ៊ុនទេសចរណ៍ The Sinh Tourist បានឲ្យដឹងថា៖      

«នាបច្ចុប្បន្ន ភ្ញៀវទេសចរភាគច្រើនចុះឈ្មោះតាមទួរទៅទស្សនានិងសំរាកនៅ សមុទ្រក្នុងប្រទេស។ នេះគឺជានិន្នាការក្នុងឆ្នាំ ២០១៧។ ទន្ទឹមនឹងនោះ ភ្ញៀវទេស ចរចូលចិត្តជ្រើសរើសទួរទេសចរណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃដូចជា៖ ៣ ថ្ងៃ ២ យប់ ឬ ២ ថ្ងៃ ១ យប់ នៅកោះ Co To ឈូងសមុទ្រ Ha Long ឬ Van Don។»

ទន្ទឹមនឹងនោះ បណ្ដាទីកន្លែងមកដល់នៅខេត្ត Ninh Binh (ភាគខាងជើង វៀតណាម) ដូចជា មជ្ឈមណ្ឌលតេរ្ត៍តំណែល Trang An Tam Coc – Bich Dong មជ្ឈមណ្ឌលអេកូទេសចរណ៍ Van Long​ ត្រូវបានភ្ញៀវទេសចរនៅក្នុងនិងក្រៅ ប្រទេសជ្រើសរើស។ ដោយសារ នេះគឺជាទីកន្លែងដែលបានប្រព្រឹត្តទៅដំណើរ ការថតខ្សែភាពយន្ត Hollywood «Kong: Skull Island»។ អ្នកស្រី Nguyen Thuy Duong បានឧទ្ទេសនាមថែមទៀតថា៖

«នាពេលថ្មីៗនេះ​ ទីកន្លែងថតខ្សែភាពយន្ត «Kong: Skull Island» ត្រូវបាន ខេត្ត Ninh Binh កសាងឡើងវិញ។ នៅទីនេះមានជំរុំឬស្សីដែលត្រូវបានតុបតែង ដោយអង្រុតជាលចាប់ត្រីនិងទង់ពណ៌ក្រហម។ នាវាចំបាំងនៃក្រុមបេសកម្មក៏ ត្រូវបានបង្ហាញឡើងវិញផងដែរ។ ភ្ញៀវទេសចរនឹងទៅទស្សនាទីកន្លែងនេះលើ នាវាដោយឥតគិតថ្លៃ។ គេអាចថតរូបរមណីយដ្ឋានស្អាតនៅទីនេះ។»

ក្រៅពីនោះ​ ទួរទស្សនានៅ Sapa Moc Chau Nha Trang Da Lat និង Mui Ne ក៏ត្រូវបានជ្រើសរើសជាច្រើនផងដែរ។ ជាពិសេស Festival កាំជ្រួចផ្កា នៅទីក្រុង Da Nang ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ មេសា ដល់ទី ៣០ ឧសភា ទទួលបានការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរ។ បើប្រៀបនឹងឆ្នាំទៅមិញ បរិមាណភ្ញៀវទេសចរកើនឡើងពី ២០% ដល់ ៣០% ហើយតំលៃទួរក៏កើនឡើង ។

ក្រៅពីបណ្ដាទួរទេសចរណ៍គួរឲ្យទាក់ទាញដែលក្រុមហ៊ុនទេសចរណ៍រៀប ចំឡើង នាឆ្នាំ ២០១៧ នេះ និន្នាការជួលរថយន្តឬ​បើកឡានរបស់គ្រួសារដើម្បី រៀបចំទួរ Mini ក្នុងរយៈពេល ១ ដល់ ២ ថ្ងៃ ក៏ជាជម្រើសដែលមនុស្សជាច្រើនាក់ ចូលនិយមផងដែរ។ លោកស្រី Do Thanh Hoa ប្រជាពលរដ្ឋមួយរូបនៅទីក្រុងហាណូយបានឲ្យដឹងថា៖      

        «ក្នុងទិវាបុណ្យមុនៗ គ្រួសារខ្ញុំតែងតែទៅទស្សចរណ៍នៅទីក្រុងហូជីមិញ ឬ តំបន់ប៉េកខាងលិចវៀតណាម។ ប៉ុន្តែ ឆ្នាំនេះ ខ្ញុំនិងគ្រួសារមិត្តខ្ញុំរៀបចំទួរទស្សនា នៅជុំវិញទីក្រុង។ ខ្ញុំជ្រើសរើស resort ជាយទីក្រុងហាណូយជិតនឹងភ្នំដែលមាន អាកាសធាតុត្រជាក់ សមស្របដើម្បីគ្រួសារទាំងអស់អាចសំរាក។ តំលៃមិនថ្លៃ ទេ ប្រហែលជា ៧ លានដុងសំរាប់គ្រួសារនិមួយៗ។ យើងខ្ញុំអាចទិញនិងកែច្នៃ ម្ហូបអាហារដោយខ្លួនឯង។»

        រួមជាមួយការផុលផុសនៃទីផ្សារក្នុងប្រទេសទីផ្សារទេសចរណ៍នៅឯបរទេស ក៏ទាក់ទាញភ្ញៀវទេសចរជាច្រើនដូចជាទួរទេសចរណ៍ទៅប្រទេសថៃកម្ពុជា សឹង្ហបុរី ម៉ាឡេស៊ី ហុងកុង (ចិន) និងជប៉ុន។ តំលៃនៃទួរនិមួយៗនៅប្រទេស

អាស៊ី-អាគ្នេយ៍ ពី ៦ ដល់ ៩ លានដុង។ ក្រៅពីនោះ មីម៉ាន់ម៉ា ហ្វីលីពីន កោះបាលី (ឥណ្ឌូណេស៊ី) ក៏ជាទីកន្លែងមកដល់គួរឲ្យចាប់ចិត្តចំពោះភ្ញៀវទេសចរវៀតណាម ផងដែរ៕

 


TAG
VOV WORLD/ទួរទេសចរណ៍/បុណ្យថ្ងៃទី ៣០ មេសា/ថ្ងៃទី ១ ឧសភា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត