អាស្រ័យមានសោភ័ណភាពធម្មជាតិ និងភាពសុខសាន្តត្រាណ
ភូមិបុរាណPhuocTichទទួលបានភ្ញៀវទេសចរជាច្រើននាក់មក
ទស្សនានិងក្លាយទៅជាកន្លែងមកមិនអាចខ្វះចំពោះភ្ញៀវទេសចរ
ពេលមកដល់ខេត្ត Thua Thien Hueបានឡើយ។
ចម្ការដើមឈើអាយុះចំណាស់ នៅផ្ទះ ruong បុរាណក្នុងភូមិPhuocTich បានបង្កបរិ
យាកាសខៀវស្រងាត់ដ៍ជិតស្និទណាស់។លោកស្រី Quyenឲ្យដឹងថែមទៀតថា : “ដំបូងបង្អស់គេទៅទស្សនាជំវិញភូមិ។ភ្ញៀវភាគច្រើននៃក្រុមហ៊ុនមក ពីអឺរ៉ុប។គេចូលចិត្តភាពសុខសាន្តត្រាណរបស់ភូមិណាស់។គេទៅកាន់បណ្តាផ្ទះបុរាណ
ដើម្បីគយគន់ស្ថាបត្យកម្មនៃផ្ទះនិងសង្កេតឃើញជីវភាពរស់នៅសុខសាន្តត្រាណ
របស់អ្នកភូមិ“។
![]() |
| ភូមិបុរាណ PhuocTich ត្រូវបានទទួលស្គាល់ជាបេតិគភ័ណ្ឌជាតិ ( Internet) |
ការទទួលភ្ញៀវទេសចរមកទស្សនាភូមិនិងមករួមរស់នៅផ្ទះខ្លូនព្រមទាំងការក្លាយ
ទៅជាអ្នកមគ្គុទេសនៅជាប្រការថ្មីថ្មោងចំពោះ អ្នកភូមិ PhuocTich ។លោកLe Trong
Dien ម្ចាស់ផ្ទះបុរាណ១នាក់មានមោទនភាពពេលមានភ្ញៀវទេសចរជាច្រើននាក់មក
ទស្សនាផ្ទះខ្លួន។លោកLe TrongDien ចែករំលែកថា “ ផ្ទះដែលលោកតាខាងឪពុកបន្សល់
ទូកមកនេះមានអាយុះ៧៨ឆ្នាំហើយ ។អ្នកភូមិ PhuocTichមានទឹកចិត្តស្រឡាញ់កកក្តៅ
ចំពោះភ្ញៀវ ។ អ្នកភូមិយើងខ្ញុំមានបំណងផ្សពផ្សាយជាមួយជនទាំងអស់ដឹងអ្វីៗដែល
ភូមិផ្សេងគ្មានទេ “។
មកដល់ភូមិបុរាណ PhuocTich ភ្ញៀវទេសចរត្រូវបានសង្កេតឃើញអ្នកភូមិផលិតគ្រឿង
ភាជន៍ដោយដៃទៀតផង។បើមានបំណង ភ្ញៀវទេសចរអាចក្លាយទៅជាជាងភាជន៍។
អ្វីៗដែលបានសង្កេតឃើញនៅ ភូមិបុរាណ PhuocTich ក្នុងរយះ១ថ្ងៃនឹងជាអនុស្សាវរីយ៍
ពិបាកបំភ្លេចបានក្នុងដួងចិត្តភ្ញៀវទេសចរពេលមកដល់ដំបន់ជាអតីតធាណីHue។ក្នុងFestival
Hue 2012 ខាងមុខ ភូមិបុរាណ PhuocTichក៍ជាទីកន្លែងមក១ក្នុងទួរទេសចរណ៍"ចំណុច
អតីតកាលនៃភូមិបុរាណ”៕








