logo

ទីលាន Ba Dinh -ទីលាន នៃឯករាជ្យ

2014/9/10 | 07:52:04

ស្ថិតនៅកណ្តាលទី​ក្រុងហាណូយ​ទីលាន Ba Dinhជា
នាមដ្ឋាន១ក្នុងចំណោមនាមដ្ឋានប្រវត្តិសាស្រ្តនិងជា
រមណីយដ្ឋានល្បីឈ្មោះនៅរដ្ឋធានីហាណូយនៃប្រទេស
វៀតណាម។នាថ្ងៃទី២កញ្ញា១៩៤៥ចំពោះមុខប្រជាជន
វៀតណាមចំនួន៥​សែននាក់នៅលើទីលាននេះលោកប្រធានហូជីមិញបានថ្លែង
សេចក្តីប្រកាសឯករាជ្យបង្កើត​សាធារណរដ្ឋប្រជាធិយតេយ្យវៀតណាម។

Vovworld-ជនរួមជាតិជាទីមេត្រី!មនុស្សទាំងអស់ប្រសូតឡើងមានសិទ្ឋិស្មើភាព
គ្នាស្មើ។អាទិ​ទេពជូនឲ្យយើងនូវសិទ្ឋិដែលគ្មាននរណារំលោភបំពានបានឡើយ
ក្នុងនោះមានសិទ្ឋិបានរស់សិទ្ឋិសេរីភាពនិងសិទ្ឋិទទួលសុភមង្គល”។

                     

លោកប្រធានហូជីមិញថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើត​សាធារណរដ្ឋប្រជាធិយតេយ្យ
វៀតណាមនាថ្ងៃទី២កញ្ញា១៩៤៥នៅទីលាន Ba Dinh(រូបថត អិនធឺណែត)

ពាក្សសំដីអមតនៃសេចក្តីប្រកាសឯករាជ្យថ្លែងដោយលោកប្រធានហូជីមិញនាថ្ងៃទី
២កញ្ញា១៩៤៥នៅទីលាន Ba Dinhមិនត្រឹមតែអះអាងនូវខឿនឯករាជ្យប៉ុណ្ណោះទេ
ថែមទាំងជាការចាប់ផ្តើមនៃសករាជ១ឯក​រាជ្យសេរីភាពរបស់ប្រទេសវៀតណាម
ទៀតផង។២៤ឆ្នាំក្រោយក៍នៅទីលាន Ba Dinhនេះដែរពិធីគោរពវិញ្ញាណក្ខ័ន្ឋលោក
ប្រធានហូជីមិញត្រូវបាន​រៀបចំឡើង។ទីលានប្រវត្តិ​សាស្រ្តនេះក៍ជាទីតាំងសំរាប់ការ
សំរាកចុងក្រោយរបស់អគ្គមគ្គទេសជាទីគោរពស្នេហារបស់ប្រជាជនវៀតណាមផង
ដែរ។ប្រាង​តម្កល់សពលោកប្រធានហូជីមិញទទួលជនវៀតណាមនិងបរទេសរាប់ម៉ឺន
នាក់ជារៀងរាល់ថ្ងៃ។លោកNguyen Huu Chinh អតីតយុទ្ឋជន១រូបមកពីខែត្រPhu Tho
ភាគខាងជើងវៀតណាមរៀបរាប់ថា៖“ បណ្តា អតីតយុទ្ឋជនយើងខ្ញុំជួបប្រជុំគ្នានៅ
ទីលាន Ba Dinhដើម្បីទស្សនា  ប្រាង​តម្កល់សពលោកប្រធានហូជីមិញក៍ដូចជាការិ
យាល័យធ្វើការនិងគេហដ្ឋានរបស់លោកអ៊ុំ។ខ្ញុំនៅចង់ចាំពេលវេលាដែលទទួល
ដំណឹងស្តីពីមរណភាពរបស់លោកអ៊ុំនាឆ្នាំ១៩៦៩។ពេលនោះយើងខ្ញុំមាន​វត្តមាន
នៅសមរភូមិមុខ។ប​ងៗកងទ័ពយើងខ្ញុំស​ន្យានឹងអនុវត្តបំណងប្រាថ្នាដ៍ទទូចរបស់
អ៊ុំគឺរំដោះភាគខាងត្បូងវៀតណាមឯកភាព្យប្រទេសជាតិ។“

​​​​​​​​​​​​​​​​​​​​​                   

ប្រាង​តម្កល់សពលោកប្រធានហូជីមិញ(រូបថត អិនធឺណែត)

ចំពោះជនវៀតណាមភាគច្រើនជាពិសេសគឺជនវៀតណាមនៅភាគកណ្តាលនិងភាគ
ខាងត្បូងវៀតណាមការទៅទស្សនាទីលាន Ba Dinhប្រាង​តម្កល់សពលោកប្រធាន
ហូជីមិញក៍ដូចជាការិយាល័យធ្វើការនិងកេហដ្ឋានរបស់លោកអ៊ុំជាបំណងនៃជីវិត
ទាំងមូល។ឆ្នាំនេះលោកស្រីNguyen Thi Hanh មកពីខែត្រ Binh Thuanភាគកណ្តាល
វៀតណាមបានអនុវត្តសុបិនរបស់ខ្លួន។លោកស្រីនិយាយដោយ​ក្តីរំជួលចិត្តថា៖“ ថ្ងៃនេះខ្ញុំមកគោរពវិញ្ញាណក្ខ័ន្ឋលោកប្រធានហូជីមិញនៅប្រាងតម្កល់សពទៅទស្ស
នាកេហដ្ឋាននិងបឹងចញ្ចឹមត្រីរបស់លោកអ៊ុំហូ។ខ្ញុំបានមើលឃើញឆ័យយាលក្ខនិង
វត្ថុដែលលោកអ៊ុំហូបានប្រើប្រាស់។ខ្ញុំ​រំជួលចិត្តយ៉ាងខ្លាំងណាស់។លោកអ៊ុំហូបាន
បូជា​អស់១ជីវិតដើម្បីប្រទេសជាតិតែមិនបានឃើញជ័យជំនះចុងក្រោយ។លោកអ៊ុំហូ
មិនបានឃើញយ៉ាងណា ប្រទេសជាតិផ្លាស់ប្តូរក៍ដូចជា ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបាន​កែលំអរ។ខ្ញុំរៀនបានគំរូសីលធម៌ជាច្រើនរបស់លោកអ៊ុំហូ។ខ្ញុំនិងរៀបរាប់
ប្រការជាមួយកូនចៅ។ខ្ញុំជឿជាក់ថា៖ជនគ្រប់រូបដែលមកទស្សនាគេហដ្ឋាន លោកអ៊ុំ
ហូនឹងចង់ចាំជានិច្ចនូវពាក្សទូន្មានរបស់លោកអ៊ុំហូថា៖យើងវរួមគ្នាកសាងនិងអភិវឌ្ឍន៍
ប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន។ “

                 

រូបថត VOV

ដោយមានបណ្តោយ៣២០ម៉ែត្រនិងទទឹង១០០ម៉ែត្រ ទីលាន Ba Dinhជាទីលានធំ
ជាងគេនៅប្រទេសវៀតណាមនាបច្ចុប្បនេះ​។ ទីលានរួមមានការ៉េស្មៅចំនួន២៤០
នៅផ្លាស់គ្នារវាងវាជាផ្លូវធ្វើដំណើរមានទទឹង១,៤​ម៉ែត្រ។នៅកណ្តាលទីលាន គឺជា
ដងទង់ខ្ពស់២៥ម៉ែត្រ។ ទីលាន Ba Dinhក៍ជាទីកន្លែងដែលព្យុហ​យាត្រាសំខាន់ៗ
នៃប្រទេសជាតិប្រព្រិត្តទៅនិងជារមណីដ្ឋានពេញចិត្តរបស់អ្នកហាណូយនិងភ្ញៀវ
ទេសចរទៀតផង៕

TAG
VOVWORLD/ទីលាន Ba Dinh -ទីលាន នៃឯករាជ្យ/វៀតណាមុំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត