logo

ទៅវត្តនាដើមឆ្នាំថ្មី - លក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជនវៀតណាម

2022/2/11 | 10:45:58

(VOVWORLD) -  បានក្លាយជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាមទៅហើយ នាដើមនិទាឃរដូវ គ្រួសារជាច្រើនបានទៅវត្ត ដើម្បីបួងសួង សុំសេចក្តីសុខចម្រើន និងសំណាងល្អក្នុងឆ្នាំថ្មី។

 

ចំពោះជនជាតិវៀតណាមគ្រប់រូប ការទៅវត្តនាដើមឆ្នាំ គឺជាលក្ខណៈវប្បធម៌ប្រពៃណីហើយ។

វត្ត Quan Su (ទីក្រុងហាណូយ) ត្រូវបានជ្រើសរើសជាគោលដៅដំបូងរបស់ប្រជាជនជាច្រើននៅរដ្ឋធានីនៅពេលនិទាឃរដូវមកដល់ម្ដងៗ (រូបថត៖ vietnamnet.vn)

មនុស្សម្នាទៅវត្តបន្ទាប់ពីឆ្លងឆ្នាំចាស់ផ្លាស់ប្ដូរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ (រូបថត៖ vietnamnet.vn)

ប្រជាជនវៀតណាមមានជំនឿថាការទៅវត្តនៅដើមឆ្នាំគឺមិនត្រឹមតែដើម្បីបួងសួងប៉ុណ្ណោះទេ ថែមទាំងជាពេលវេលា សម្រាប់ប្រជាជនស្វែងរកទីកន្លែងខាងវិញ្ញាណទៀតផង (រូបថត៖VOV)

ប្រជាជនទៅវត្ត Phat Tich, Tien Du, Bac Ninh (រូបថត៖ bacninhtv.vn)

ហ្វូងមនុស្សបានបែងចែកជាក្រុម ដោយប្រកាន់ខ្ជាប់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត 5K នៅវត្ត Phat Tich - វត្តបុរាណដែលមានអាយុកាលមួយពាន់ឆ្នាំនៅទឹកដី Kinh Bac (រូបថត៖ bacninhtv.vn)

ប្រជាជនទៅវត្ត Vinh Nghiem ដែលជាវត្តដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុងហូជីមិញ (រូបថត៖ B.D./danviet.vn)

ដោយសារជំងឺកូវីដ១៩ ឆ្នាំនេះ វត្ត Vinh Nghiem មិនសូវមានមនុស្សច្រើនទៅវត្តដូចរាល់ឆ្នាំឡើយ (រូបថត៖ VOV)

ប្រពៃណីទៅវត្តនាដើមឆ្នាំថ្មី ក៏ត្រូវបានជនជាតិវៀតណាមនៅក្រៅប្រទេសរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

ប្រជាជនវៀតណាមយ៉ាងច្រើនកុះករដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសឡាវបានទៅវត្ត Phat Tich រដ្ឋធានីវៀងច័ន្ទ ដើម្បីទទួលអំណរឆ្នាំថ្មី (រូបថត៖ VOV)

ដោយ មានទីតាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA នៃសាធារណរដ្ឋឆែក វត្ត Vinh Nghiem គឺជាកន្លែងដ៏កម្រមួយក្នុងទីក្រុង Prague សម្រាប់ជនជាតិវៀតណាមជាច្រើនដែលរស់នៅក្រៅប្រទេសក្នុងសាធារណរដ្ឋឆែកដើម្បីឆ្ពោះទៅរកមាតុភូមិវិញ។

វត្ត Vinh Nghiem នៅទីក្រុង Prague សាធារណៈរដ្ឋឆែក។ រូបថត៖ សមាគមពុទ្ធសាសនិកជនវៀតណាមនៅសាធារណរដ្ឋឆែក

ដោយបានក្លាយទៅជាប្រពៃណីហើយ នាដើមឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ២០២២ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung ភរិយា និងថ្នាក់ដឹកនាំសមាគមវៀតណាមប្រចាំសាធារណរដ្ឋឆែក បានអញ្ជើញទៅវត្ត Vinh Nghiem បួងសួងសុំជួបតែសេចក្តីសុខ និងសុខសាន្តក្នុងឆ្នាំថ្មី។

ព្រះតេជគុណ Thich Tu Phuoc ព្រះចៅអធិការវត្ត Vinh Nghiem នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA សាធារណរដ្ឋឆែកចែកអំណោយលាពសំណាងនាដើមឆ្នាំថ្មី (រូបថត៖ VOV)

ព្រះតេជគុណ Thich Tu Phuoc បានថតរូបជាមួយប្រជាជននៅដើមឆ្នាំថ្មី នៅវត្ត Vinh Nghiem សាធារណៈរដ្ឋឆែក  (រូបថត៖ VOV)

TAG
VOV/VOVworld/វត្/ដើមឆ្នាំថ្មី/លក្ខណៈ/វប្បធម៌/ប្រពៃណី/ប្រជាជន/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត