logo

ទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long ដណ្តើមយកទីផ្សារម៉ាឡេស៊ី

2026/3/19 | 08:23:45
(VOVWORLD) - សន្និសីទជំរុញទេសចរណ៍នៃតំបន់ដីសណ្តទន្លេ Cuu Long បានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមីនា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ 
តំណាងក្រុមហ៊ុនទេសចរណ៍នៅតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេសម៉ាឡេស៊ី ផ្លាស់ប្តូរទស្សនៈ នៅក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ។ រូបថត៖ Bui Hien/TTXVN

សន្និសីទនេះមានគោលបំណងឧទ្ទេសនាមពីសក្តានុពល បរិយាកាសវប្បធម៌និងទេសចរណ៍នៃតំបន់ភាគខាងត្បូងដល់មិត្តភក្តិអន្តរជាតិ ហើយបើកចេញជំពូកថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ដីសណ្តទន្លេ Cuu Long និងប្រទេសពហុវប្បធម៌ម៉ាឡេស៊ី។ ក្រៅពីការផ្សព្វផ្សាយរូបភាព គោលដៅវិសេសវិសាល ដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ គួរឲ្យទាក់ទាញ និងមានគុណភាពខ្ពស់នៅតំបន់ដីសណ្តទន្លេ Cuu Long ដល់ភ្ញៀវទេសចរម៉ាឡេស៊ី សន្និសីទនេះក៏រួមបញ្ចូលនូវសកម្មភាពផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងទេសចរណ៍ ការកសាងគោលដៅ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីត្រៀមខ្លួនស្វាគមន៍លំហូរភ្ញៀវទេសចរពីប្រទេសម៉ាឡេស៊ី។

លោកស្រី Nornatasha Ahmad មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានជំរុញ ទេសចរណ៍ម៉ាឡេស៊ី បានវាយតម្លៃថា សន្និសីទនេះនាំមកនូវឱកាសសម្រាប់សហគ្រាសម៉ាឡេស៊ីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីតំបន់ដីសណ្តទន្លេមេគង្គ និងជួយភាគីវៀតណាមមានទស្សនៈកាន់តែច្បាស់អំពីទីផ្សារម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ លោកស្រី Nurul Ain Syazwi នាយកប្រតិបត្តិការនៃ TMTours&Travel បានចាត់ទុកថា ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី ក្រៅពីវប្បធម៌ និងទេសភាពដ៏វិសេសវិសាល សេវាកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long ត្រូវយកចិត្តទុកដាក់លើវិស័យភោជនាហារ ជាពិសេសអាហារហាឡាល់ ពីព្រោះភ្ញៀវទេសចរម៉ាឡេស៊ីជាច្រើនកាន់សាសនាឥស្លាម៕

នៅឆ្នាំ ២០២៥ ម៉ាឡេស៊ីបន្តជាទីផ្សារភ្ញៀវអន្តរជាតិដ៏សំខាន់សម្រាប់ទេសចរណ៍វៀតណាម។ ដោយមានភ្ញៀវជិត ៥៧៤.០០០ នាក់មកកាន់វៀតណាម ម៉ាឡេស៊ីស្ថិតក្នុងចំណោមទីផ្សារឈានមុខគេនៅអាស៊ី៕ 
TAG
VOV/VOVworld/បើក​ការដ្ឋានសាងសង់/សាលាអន្តេវាសិកអន្តរកម្រិត/​ព្រំដែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត