logo

ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ

2019/12/8 | 01:00:00
(VOVWORLD) -គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក The Travel បានផ្សាយបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅអាស៊ី ដើម្បីរីករាយក្រេបទឹកឃ្មុំសម្រាប់កូនកំលោះនិងកូនក្រមុំទើបតែរៀបការជាមួយគ្នា ដែលក្នុងនោះទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីនេះ។

យោងតាមគេហទំព័រ The Travel បានអោយដឹងថាពេលវេលាដ៏សាមញ្ញរបស់ទីក្រុងហាណូយនិងមុខម្ហូបឆ្ងាញ់ៗពិសារនៅទីនេះ គឺជាមូលហេតុដែលរដ្ឋធានីរបស់ប្រទេសវៀតណាមឈរនៅលំដាប់ទី ២ ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅអាស៊ីសម្រាប់គូស្វាមីភរិយារីករាយក្រេបទឹកឃ្មុំក្នុងសប្តាហ៍របស់គេ។

The Travel ណែនាំឱ្យភ្ញៀវទេសចរគួរតែទៅទស្សនាបឹង Hoan Kiem និងផ្លូវបុរាណហាណូយ។ យោងតាមគេហទំព័រនេះដែរបឹង Hoan Kiem ឬ បឹង Ho Guom គឺជាកន្លែងមួយក្នុងចំណោមទីកន្លែងល្បីៗ នៅហាណូយ។ ស្ថិតនៅចំកណ្តាលរដ្ឋធានីហាណូយ បឹង Hoan Kiem ជាបឹងដ៏ធំមួយ នៅកណ្តាលបឹងគឺជាប៉មអណ្តើកដ៏ចាស់បុរាណមួយ។ នៅមិនឆ្ងាយពីតំបន់ផ្លូវបុរាណប៉ុន្មានទេ ភ្ញៀវទេសចរអាចដើរនិងទស្សនាកេរិ៍្តដំណែលដែលមានស្ថាបត្យកម្មល្បីៗនៅជុំវិញបឹង Hoan Kiem ដូចជាស្ពាន The Huc ប្រាសាទ Ngoc Son ប៉ម But ឬស្តូប Nghien ជាដើម។

ហាងលក់ឥវ៉ាន់មួយនៅក្នុងផ្លូវបុរាណទីក្រុងហាណូយ 

ផ្លូវបុរាណហាណូយគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយដែលមិនគួររំលងនៅពេលដែលធ្វើដំណើរកំសាន្តទៅរដ្ឋធានីហាណូយ។ ស្ថិតនៅភាគខាងលិចនិងខាងជើងនៃបឹង Hoan Kiem ទីនេះគឺជាកន្លែងដែលមានទីប្រជុំជនរស់នៅច្រើនហើយរួមមានផ្លូវទាំង ៣៦ ផងដែរ។ ផ្លូវនីមួយៗនៅទីនេះផ្តោតសំខាន់លើការលក់ប្រភេទមុខទំនិញជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

តោះយើងគយគន់ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ!


 ផ្ទះក្នុងផ្លូវបុរាណនៅទីក្រុងហាណូយ
 អ្នកធាក់ស៊ីក្លូជាមួយនឹងស្នាមញញឺមដ៏សប្បាយ។
 ធ្វើដំណើរកំសាន្តក្នុងទីក្រុងចាស់បុរាណគឺជាពេលវេលាគួរឱ្យចាប់អារម្មណ៍ណាស់។
 វត្ថុអនុស្សាវរីយ៍ត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត។
 ហ្វឺ Ly Quoc Su ដែលជាយីហោហ្វឺដ៏ល្បីឈ្មោះទាំងជាតិនិងអន្តរជាតិ។
 ប្តីប្រពន្ធលក់ណែមជូរចៀនដែលជាមុខម្ហូបដ៏ឆ្ងាញ់ម្យ៉ាងដែរនៅវៀតណាម។
 ហាងកាហ្វេនៅតាមចិញ្ចើមផ្លូវ តែងតែជាគោលដៅដែលភ្ញៀវទេសចរចូលចិត្តបំផុត។
 អ្នកនិពន្ធអក្សរសិល្ប៍ពីរនាក់នៅទីក្រុងហូជីមិញ កំពុងផឹកតែក្រូចឆ្មានៅជុំវិញតំបន់ព្រះវិហារធំហាណូយ រួមទាំងរីករាយនឹងអំបុកបៃតងហាណូយ។
 ម្ហូបអាហារទីក្រុងហាណូយពិតជាមានរសជាតិដ៏ឆ្ងាញ់មាត់ណាស់។
 ស្នាមញញឹមរបស់ភ្ញៀវទេសចរដែលមកទស្សនាទីក្រុងហាណូយដែលជាទីក្រុងដើម្បីសន្តិភាព។
TAG
VOV/VOVworld/ហាណូយ/ដ៏អស្ចារ្យ/ជនបរទេស/បឹង​ Hoan Kiem/ទីក្រុង/ផ្លូវបុរាណ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត