logo

ទេសភាពនៃពិធីបើកការតាំងពិព័រណ៍ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"

2025/8/29 | 07:54:51

(VOVWORLD) - ពិធីបើកការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅឯមជ្ឈមណ្ឌលពិព័រណ៍ជាតិ (រដ្ឋធានី ហាណូយ) នាព្រឹកថ្ងៃទី ២៨ សីហា។

នាព្រឹកថ្ងៃទី ២៨ សីហា ពិធីបើកការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ ឆ្នាំនៃ ដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” ក្នុងឱកាសរំលឹកខួបលើកទី ៨០ ជោគជ័យ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា បានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ។
អញ្ជើញចូលរួមពិធីបើកមានអគ្គលេខាបក្ស លោក To Lam អតីតអគ្គលេខាបក្ស លោក Nong Duc Manh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អតីតនាយករដ្ឋ មន្ត្រីលោក Nguyen Tan Dung ប្រធានរដ្ឋសភា លោក Tran Thanh Man អតីត ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។
អញ្ជើញចូលរួមផងដែរមានសមាជិកការិយាល័យនយោបាយ អតីតសមាជិក ការិយាល័យនយោបាយ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្ស អតីតលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស; ថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ក្រសួង ស្ថាប័ន; តំណាង ទីភ្នាក់ងារការទូត អង្គការអន្តរជាតិ និងតំណាងសហគ្រាសនានា។
ក្នុងសុន្ទរកថាបើក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់ថា ការតាំងពិព័រណ៍ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” ឆ្លុះបញ្ចាំងយ៉ាង ស៊ីជម្រៅ និងជាគុណតម្លៃដ៏ល្អប្រសើរបំផុតនៃការរួមវិភាគទាន និងការលះបង់របស់ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលក្នុងប្រវត្តិសាស្ត្រ ៨០ ឆ្នាំដ៏ រុងរឿងនៃបដិវត្តន៍វៀតណាម ដោយមានការចូលរួមយ៉ាងសកម្មនិងប្រកបដោយភាព ច្នៃប្រឌិតរបស់ស្ថាប័នមជ្ឈិមបក្ស ស្ថាប័ននៃរដ្ឋសភា គ្រប់កម្រិត គ្រប់វិស័យ មូលដ្ឋាន និងតំណាងសហគមន៍ធុរកិច្ចក្នុងដំណើរការរៀបចំ និងអនុវត្តន៍។
“ការតាំងពិព័រណ៍ក៏ជា "សាលារៀនដ៏រស់រវើក" ដែលមានការរួមបញ្ចូលគ្នាដោយ សុខដុមរមនារវាងភាពប្រពៃណី និងភាពទំនើប នាំប្រវត្តិសាស្ត្រកាន់តែជិតស្និទ្ធ ងាយ ខិតជិត ដើម្បីឱ្យមនុស្សជំនាន់បច្ចុប្បន្ន យល់ដឹងកាន់តែច្បាស់អំពីប្រភពដើម ការ លះបង់ដ៏ធំធេង និងសមិទ្ធិផលរបស់ដូនតាជំនាន់មុន; អាស្រ័យហេតុនេះ បន្ថែមកម្លាំង ចលករ បំផុសគំនិត និងបណ្តុះនូវសេចក្តីប្រាថ្នា ដើម្បីនាំប្រទេសជាតិ ឈានចូលយុគ សម័យថ្មីយ៉ាងរឹងមាំ ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខប្រកបដោយភាព ខ្លាំងមាំមួន អរិយធម៌ វិបុលភាព និងប្រកៀកស្មាជាមួយមហាអំណាចពិភពលោក”។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់យ៉ាងដូច្នេះ។
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំបានធ្វើពិធីចុចប៊ូតុង ដើម្បីបើកការ តាំងពិពណ៌។
មជ្ឈមណ្ឌលពិព័រណ៍ជាតិមានទំហំផ្ទៃដី ៩០ ម៉ឺនម៉ែត្រការ៉េ រួមមានផ្ទៃដីខាង ក្នុងជាង ៣០ម៉ឺនម៉ែត្រការ៉េ និងតំបន់ខាងក្រៅចំនួន ២០ម៉ឺនម៉ែត្រការ៉េ តំបន់សន្និសីទ ជាប់ស្តង់ដារអន្តរជាតិចំនួន ៣ កន្លែង ដែលមានសមត្ថភាពផ្ទុកមនុស្ស ៥០០០ នាក់ រួមជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងសេវាកម្មលំដាប់ខ្ពស់។
ទំហំផ្ទៃដី និងដើមទុនវិនិយោគសរុប ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលពិព័រណ៍ជាតិ និងអន្តរជាតិធំបំផុតទាំង ១០ នៅលើពិភពលោក។
ការសម្តែងសិល្បៈក្នុងពិធីបើកការតាំងពិព័រណ៍។
ពិព័រណ៍សមិទ្ធិផលជាតិ "៨០ឆ្នាំនៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល" បើកពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ១០ យប់ ពីថ្ងៃទី២៩ ខែសីហា ដល់ដំណាច់ថ្ងៃទី៥ ខែកញ្ញា។

TAG
VOV/VOVworld/តាំងពិព័រណ៍/វៀតណាម/សមិទ្ធផលជាតិ/៨០ឆ្នាំ/ឯករាជ្យ/សេរីភាព/សុភមង្គល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត