ក្នុងរយៈពេលកន្លងទៅនេះ រូបភាពនៃក្រុង Da Latត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំង
ជាមួយពាណិជ្ជសញ្ញាថាក្រុងFestival ផ្កា។ នាឆ្នាំ២០០៥ក្រុង Da Lat រៀបចំមហោ
ស្រពផ្កាជាលើកដំបូង។ តាំងពីនោះមក ភ្ញៀវទេសចរមកទស្សនាក្រុងនេះកាន់តែ
ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមតែក្នុងរយៈពេល៥ថ្ងៃបើកFestival ផ្កា
ឆ្នាំ២០១៥ប៉ុណ្ណោះមានមនុស្សចំនួន៥០ហ្មឺននាក់មកទស្សនាទីក្រុងនៅលើខ្ពង់រាប
នេះ។ តាមលោកVo Ngoc Hiep ប្រធានគណៈកម្មាធិការប្រជាជនក្រុងDa Lat ឲ្យដឹ
ងថា មហោស្រពផ្កាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវ
ទេសចរអំពីក្រុង Da Lat ស្រស់បំព្រងកក់ក្ដៅរាក់ទាក់ជាមួយភ្ញៀវទេសចរជាតិនិង
អន្តរជាតិ។ ក្រៅពីផ្សព្វផ្សាយនូវរូបភាព Da Lat Lam Dong Festival ផ្កាដែលទើប
នឹងបានរៀបចំឡើងនាចុងខែធ្នូឆ្នាំ២០១៥ដើមខែមករាឆ្នាំ២០១៦កន្លងទៅនេះ នៅ
មានលើកតម្កើងពីរបរដាំដុះនិងលក់ផ្កាទៀតផង។ប្រធានគណៈកម្មាធិការប្រជាជន
ក្រុងDa Lat ឲ្យដឹងថា
“ គោលដៅនៃ Festivalលើកនេះគឺលើកតម្កើងតំលៃរបស់ក្រុមអ្នកផលិតផ្កា
របស់ប្រជាកសិករដាំដុះផ្កានិងរបស់អ្នកលក់ដូរផ្កា។នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយ
ពាណិជ្ជសញ្ញាសក្ដានុពលរបស់ទីក្រុង Da Lat និយាយដោយឡែកនិងខេត្ត Lam
Dong និយាយរួមអំពីផ្កា សេវាកម្មទេសចរណ៏ អំពីតែ កាហ្វេក្នុងគោលបំណងរួមចំ
ណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច របស់ក្រុងនិងខេត្ត”។
| ជោគជ័យមួយនៃFestival ផ្កាDa Lat គឺទាក់ទាញបាននូវការចូលរួមនៃសហគមន៍ទាំងមូលក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយរូបភាពក្រុង។ក្នុងនោះក្រុមអ្នកធ្វើចំការបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីការដាំដុះផ្កានិងបន្លែនៅ Da Lat |
ទឹកដី Da Lat មានអាកាសធាតុត្រជាក់ស្រួល។ សីតុណ្ហភាពគិតជាមធ្យមជា
រៀងរាល់ថ្ងៃគឺពី១៥ដល់២៤អង្សាសេ។ភ្ញៀវទេសចរមកទស្សនា Da Lat សង្កេត
ឃើញថាក្នុងមួយថ្ងៃអាកាសធាតុនៅកន្លែងនេះមាន៤រដូវគឺរដូវត្រជាក់ រដូវផ្ការីក
រដូវក្ដៅ និងរដូវស្លឹកឈើជ្រុះ។ ទន្ទឹមនឹងធម្មជាតិអំណោយផល វប្បធម៌ដ៏សម្បូបែប
របស់ប្រជាជននៅតំបន់ខ្ពង់រាបនេះក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ។
លោក Nguyen Van Huong អតីតនាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្ត
Lam Dongបានឲ្យដឹងថានាបច្ចុប្បន្ននេះរដ្ឋអំណាចនិងប្រជាជនកំពុងខិតខំប្រឹង
ប្រែងកសាងពាណិជ្ជសញ្ញាទីក្រុងFestival ផ្កា។ លោក Huongបានថ្លែងយ៉ាងដូច្នេះ
ថា
“ យើងធ្វើយ៉ាងណាដើម្បីពេលភ្ញៀវទេសចរមកទស្សនា Da Latម្ដងៗ នៅឯណាក៏
គេឃើញដើមឈើនិងផ្កាដែរ។ ផ្កានៅតាមដងវិថី ផ្កានៅតាមផ្ទះ ផ្កានៅតាមគ្រប់
រមនីយដ្ឋាន។ ជារៀងរាល់ឆ្នាំ ក្រុងDa Latដាំបន្ថែមនូវដើមឈើនៅតាមផ្លូវថ្នល់ រីឯ
ស្ថាប័នរដ្ឋនានាត្រូវតែដាំពូជដើមឈើណាឲ្យសមស្របជាមួយDa Lat។ រដ្ឋអំណាច
ក៏បំផុសចលនាប្រជាជនដាំដុះដើមឈើនិងផ្កានៅជុំវិញផ្ទះផងដែរ”។
ជោគជ័យមួយនៃFestival ផ្កាDa Lat គឺទាក់ទាញបាននូវការចូលរួមនៃ
សហគមន៍ទាំងមូលក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយរូបភាពក្រុង។ក្នុងនោះ
ក្រុមអ្នកធ្វើចំការបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីការដាំដុះផ្កានិងបន្លែនៅ
Da Lat ។ តាមលោក Dang Bao Vinh ជាអ្នកដាំផ្កានៅភូមិផ្កាThai Phienបានឲ្យដឹង
ថា
“នៅ Da Lat មានភូមិផ្កាចំនួន៣នោះគឺភូមិផ្កាHa Dong ភូមិផ្កាVan Thanh និងភូមិ
ផ្កាThai Phien។ ភូមិផ្កានីមួយមានលក្ខណដោយឡែកពីគ្នា។អ្នកភូមិVan Thanh
ជំនាញដាំផ្កាកុលាបរីឯភូមិVan Thanhដាំដុះផ្កាស្ពៃរឿង”។
ក្រោយមហោស្រពចំនួន៦លើក Festival ផ្កា Da Lat បានក្លាយទៅជាពាណិជ្ជ
សញ្ញាទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕








