logo

ទស្សនាទីរួមខេត្ត Ha Tien

2016/6/29 | 06:53:38

VOVWORLD_ Ha Tien ជាទីរួមខេត្តស្ថិតនៅ
ប៉ែកពាយ័ព្យ​ ខេត្តKien Giang ​ភូមិភាគ​ខាងត្រូង
វៀតណាម។ Ha Tienមានទីតាំងជាប់នឹងឈូង
សមុទ្រថៃដោយមាន​ឆ្នេរសមុទ្រ​ប្រវែង២២គីឡូម៉ែត្រ។
 នេះជាតំបន់មានទ្រង់ទ្រាយភូមិសាស្រ្តដ៏សំបូរបែប
ដូចជាវាលសណ្ដ ភ្នំ គុហា ទន្លេបឹងបួរ សមុទ្រ កោះ 
ដែលបង្កើតបានជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត។
 បច្ចុបន្បន្ននេះទីរួមខេត្ត Ha Tienជាគោលដៅ
ទេសចរណ៍​ពេញ​និយម​ចំពោះ​ភ្ញៀវទេសចរ ជាតិ​និង​
អន្តរជាតិ។

VOVWORLD_ Ha Tien ជាទីរួមខេត្តស្ថិតនៅប៉ែកពាយ័ព្យ​ ខេត្តKien Giang
 ​ភូមិភាគ​ខាងត្រូងវៀតណាម។ Ha Tienមានទីតាំងជាប់នឹងឈូងសមុទ្រថៃដោយ
មាន​ឆ្នេរសមុទ្រ​ប្រវែង២២គីឡូម៉ែត្រ។ នេះជាតំបន់មានទ្រង់ទ្រាយភូមិសាស្រ្តដ៏
សំបូរបែបដូចជាវាលសណ្ដ ភ្នំ គុហា ទន្លេបឹងបួរ សមុទ្រ កោះ ដែលបង្កើតបាន
ជាទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ បច្ចុបន្បន្ននេះទីរួមខេត្ត Ha Tienជាគោល
ដៅទេសចរណ៍​ពេញ​និយម​ចំពោះ​ភ្ញៀវទេសចរ ជាតិ​និង​អន្តរជាតិ។

        នាសតវត្សទី១៨ Ha Tien ក្លាយទៅជាកំពង់ផែពាណិជ្ជកម្មមួយដ៏អ៊ូអរ​បំផុត
​នៅ​ប្រទេសវៀតណាម។ នាគ្រានោះឈ្មោះ Ha Tien ត្រូវបានអាជ្ញាធរដាក់ឲ្យខេត្ត
Kien Giang ទាំងមូលនិងតំបន់ជិតខាងមួយចំនួន។ ស្ដីពីបញ្ហានេះ អ្នកស្រាវជ្រាវ
ប្រវតិ្តសាស្រ្ត Truong Minh Dat បានឲ្យដឹងថា

  “អក្សរHa Tien រួមមានពាក្យHaនិងពាក្យ Tien។ Haមានន័យថាទន្លេ ហើយ
 Tien​មានន័យថាទេវតានៅឋានសួគ៌។ ដូច្នេះពាក្យ Ha Tien មានន័យថា​ទន្លេ​មាន
​ទេវតា​ចុះមកងុតទឹកនៅរាត្រីចន្ទ”។

        តាំងពីយូរមកហើយ Ha Tien ល្បីល្បាញទៅដោយទេសភាពធម្មជាតិចំនួន១០
​កន្លែងដែលត្រូវបានគេបញ្ចូលទៅក្នុងកំណាព្យ ចំរៀងនិងចង្វាក់របាំមានជាអាទិ៍
 បឹង​Dong Ho។បឹងនេះមានផ្ទៃធំល្វឹងល្វើយចំនួន១៣០០ហិកតាជាតំបន់​អភិរក្ស
ជីវចម្រុះ​។ក្នុងនោះមានព្រៃលិចទឹកប្រៃរាប់រយហិកតារួមជាមួយរុក្ខជាតិមានតំលៃ
ចំនួន២៥ដែលជាទីជម្រកសំរាប់ពពួកសត្វបក្សាបក្សីត្រីបង្កងនិងមច្ឆាផលគ្រប់
ប្រភេទ។នៅជំវិញបឹងមានចំការដើមឈើហូបផ្លែជាច្រើនរាប់ទាំងសេវាបំរើភ្ញៀវ
មកសំរាកលំហែកាយទៀតផង។ 

តាំងពីយូរមកហើយ Ha Tien ល្បីល្បាញទៅដោយទេសភាពធម្មជាតិចំនួន១០កន្លែងដែលត្រូវបានគេបញ្ចូលទៅក្នុងកំណាព្យ ចំរៀងនិងចង្វាក់របាំ


        មានចំងាយ៥គីឡូម៉ែត្រពីទីរួមខេត្ត Ha Tien គឺឆ្នេរសមុទ្រMui Nai ដែលមាន​
ឆ្នេរខ្សាច់២គឺBai Truoc និងBai Sau។ ទឹកសមុទ្រនៅទីនេះថ្លាឆ្វង់និងស្ងប់ស្ងាត់ រីឯ​
ខ្សាច់​មាន​ពណ៌ត្នោតនិងមានសារធាតុខនិជបានជាពេលមកងូតទឹកនៅ​ទីនេះ​
ភ្ញៀវទេសចរ​តែងតែយកខ្សាច់គ្របលើខ្លួនដើម្បីធ្វើឲ្យស្បែកស្អាតទន់រលោង។នៅ
មិនឆ្ងាយពីឆ្នេរសមុទ្រMui Naiប៉ុន្មានគឺរមណីដ្ឋានធម្មជាតិមួយចំនួនដូចជាភ្នំ
Thach Dong  Hon Chong និងChua Hang។​ភ្នំThach Dong មានរូបរាងដ៏វិសេស
ដោយមានកំពស់៩០ម៉ែត្រ​ធៀបនឹង​នីវ៉ូសមុទ្រហើយមានអង្កត់ផ្ចិតនៅជើងភ្នំ
ប្រមាណ៤៥ម៉ែត្រតែប៉ុណ្ណោះ។ នៅក្នុងគុហាមានវត្ត Tien Son ធ្វើពីឈើដែលបាន
កសាងឡើងនាឆ្នាំ១៧៩០។ ​ឈរនៅចង្កេះភ្នំ​ ភ្ញៀវ​ទេសចរអាចមើលឃើញទិដ្ឋភាព
ស្រស់ស្អាតរបស់ទីរួមខេត្ត Ha Tienទាំងមូល។ ​ស្ដីពី​ការ​ធ្វើទេសចរណ៍នៅខេត្ត Ha
Tienអ្នកស្រី Dao Thi Nuong ជាភ្ញៀវទេសច​រមួយរូបបាន​ឲ្យដឹងថា

      “ ពេលមកទស្សនាHa Tienម្ដងៗភ្ញៀវទេសចរតែងតែចូលវត្តអុជធូប។​ ហើយ​
ចំណុចសំខាន់គឺពីទីរួមខេត្ត Ha Tienប្រជាពលរដ្ឋអាចទៅលេង កោះ Phu Quoc
 ឬក៏​អាចទៅទស្សនាប្រទេសកម្ពុជាយ៉ាងងាយស្រួលដែរ”។

        អញ្ជើញមកទស្សនាទីរួមខេត្ត Ha Tien​ភ្ញៀវទេសចរនឹងបានគយគន់
ទេសភាព​ធម្មជាតិដ៏ស្រស់ត្រកាលផងហើយក៏មានឱកាសស្វែងយល់ពីវប្បធម៌
និងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទៀតផង៕

 

         

TAG
ទីរួមខេត្ត Ha Tien

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត