logo

ទស្សនាភូមិផ្កាក្រដាស Thanh Tien នៅទីក្រុង​ Hue នា​ប៉ុន្មាន​ថ្ងៃជិត​បុណ្យ​តេត

2025/1/25 | 05:56:53
(VOVWORLD) - ផ្កាក្រដាស Thanh Tien គឺជាផ្កាក្រដាសប្រពៃណីដ៏ល្បីល្បាញរបស់ភូមិ Thanh Tien សង្កាត់ Duong No ស្រុក Thuan Hoa ទីក្រុង Hue ។ ផ្កាក្រដាស Thanh Tien មិនត្រឹមតែសម្រាប់តុបតែងលំអប៉ុណ្ណោះទេ ថែមទាំងមានតម្លៃវប្បធម៌និងស្មារតីផងដែរ ដែលជារឿយៗត្រូវបានប្រើប្រាស់ក្នុងថ្ងៃបុណ្យនិងពិធីនានា។

ភូមិផ្កាក្រដាស Thanh Tien ស្ថិតនៅផ្នែកខាងក្រោមនៃទន្លេ Huong ឃុំ Phu Mau ស្រុក Phu Vang ទីក្រុង Hue ។

ផ្កាប្រកាសត្រូវបានផលិតដោយដៃ ពីក្រដាសពណ៌ចម្រុះ ឫស្សី និងថ្នាំលាបធម្មជាតិ។ សមា្ភរៈទាំងអស់គឺជស្និតស្នាលជាមួយបរិស្ថាន។

ផ្កាក្រដាស Thanh Tien ទាក់ទាញភ្ញៀវទេសចរណ៍ដែលមានអាយុកាលយូរលង់ណាស់មកហើយ វាជាលក្ខណៈវប្បធម៌ប្រពៃណីក្នុងជីវភាពខាងវិញ្ញាណរបស់ប្រជាជន Hue។ នៅសម័យបុរាណ ផ្កាក្រដាសត្រូវបានដាក់តាំងនៅទីសក្ការៈ វត្តអារាម អាសនៈរបស់លោកតាម្ចាស់ទឹកម្ចាស់ដី ទេវតាចង្ក្រាន ហើយត្រូវបានប្តូរថ្មីតែម្តងគត់ក្នុងមួយឆ្នាំ ក្នុងឱកាសបុណ្យតេតប្រពៃណី។ ដូច្នេះហើយ ការផលិតសិប្បកម្មនេះគឺភាគច្រើននៅក្នុងខែធ្នូ។

អ្នកភូមិ Thanh Tien ប្រើប្រាស់សម្ភារៈដែលអាចរកបានក្នុងមូលដ្ឋាន ដូចជា ឫស្សី  រួមផ្សំជាមួយនឹងការស្រមើស្រមៃ និងបាតដៃដ៏ប៉ិនប្រសប់ ដើម្បីធ្វើផ្កាក្រដាសដូចជា ផ្កាអ័រគីដេ ផ្កាលីលី និងផ្កាឈូករ័ត្នព្រៃ។

ក្នុងនោះ ពេញនិយាមបំផុតគឺផ្កាឈូក ដែលត្រូវបានចាត់ទុកជាផ្កាជាតិរបស់វៀតណាម។ ផ្កាឈូកក្រដាស Thanh Tien លេចឡើងក្នុងពិធីបុណ្យធំៗដូចជា Festival Hue មហោស្រពអាវផាយ កម្មវិធីផ្លាស់ប្តូរវប្បធម៌និងសិល្បៈ ដែលតាំងបង្ហាញនៅកេរ្តិ៍ដំណែលអតីតរាជធានី Hue និងផ្ទះរំលឹកអនុស្សាវរីយ៍ Nguyen Chi Dieu ភូមិ Thanh Tien វួដ Duong No ស្រុក Thuan Hoa ទីក្រុង Hue។

សិប្បករក្នុងភូមិបាននិយាយថា អ្នករាល់គ្នានៅ Thanh Tien ចេះធ្វើផ្កាក្រដាសតាំងពីនៅក្មេង។ ប៉ុន្តែបច្ចុប្បន្ននេះ មានតែគ្រួសារមួយចំនួនប៉ុណ្ណោះដែលនៅតែរក្សាអាជីពនេះ រួមមានគ្រឹះស្ថានចំនួន៣ ដែលទាំងផលិតនិងរក្សាបទពិសោធន៍ធ្វើផ្កាសម្រាប់ភ្ញៀវទេសចរ។

កន្លែងសិប្បកម្មរបស់រសិប្បករ Nguyen Hoa ស្ថិតក្នុងចំណោមនោះ។ លោក Hieu កូនប្រុសរបស់លោក Hoa បាននិយាយថា សព្វថ្ងៃនេះ ផ្កាក្រដាស មិនគ្រាន់តែប្រើសម្រាប់បូជានៅតាមកន្លែងប្រពៃណីមួយចំនួនទៀតឡើយ ប៉ុន្តែត្រូវបានអតិថិជននិយមចូលចិត្តយកមកតុបតែងគេហដ្ឋាន និងហាងលក់ដូរនានាទៀតផង។ ដូច្នេះហើយ អាជីពធ្វើផ្កាក្រដាសមានឱកាសកាន់តែច្រើនសម្រាប់អភិវឌ្ឍន៍ សកម្មភាពផលិតកម្មមិនត្រឹមតែផ្តោតលើបុណ្យតេតប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែបានផលិតពេញមួយឆ្នាំ។

មិនត្រឹមតែរួមចំណែកថែរក្សាសម្រស់សោភ័ណភាពវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ សិប្បកម្មផលិតផ្កាក្រដាស Thanh Tien ថែមទាំងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជនក្នុងតំបន់ ហើយក៏ជាកន្លែងសម្រាប់ប្រជាជនទទួលអំណរបរិយាកាសបុណ្យតេតប្រពៃណីដ៏ជិតស្និទ្ធ និងមានន័យផងដែរ។

នៅមុនថ្ងៃបុណ្យតេត ផ្កាក្រដាសពីភូមិ Thanh Tien ត្រូវបានដឹកតាមទូកទៅកាន់ផ្សារ Bao Vinh ដើម្បីលក់។

ផ្កាក្រដាស Thanh Tien តែងតែលក់ជាមួយរូបចម្លាក់ទេវតាចង្ក្រាន នៅតាមទីផ្សារជនបទ។ ប្រជាជននឹងទិញវាដើម្បី ដាក់តាំងអាសនៈទេវតាចង្ក្រាន៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត