logo

ទស្សនារមណីដ្ឋាននៅស្រុកHai Hau ខេត្ត Nam Dinh

2016/10/26 | 07:46:15

VOVWORLD_ស្ពានNgoi វត្តLuong និងសាលា
ភូមិPhong Lac ស្ថិតនៅឃុំ Hai Anh ស្រុក​Hai Hau
ខេត្តNam Dinhភាគខាងជើងវៀតណាម។ នេះជា
បណ្ដាសំណង់ដែលមាន​របៀបស្ថាបត្យកម្មដ៏វិសេស
វិសាលដែលបង្ហាញឲ្យឃើញនូវបាតដៃប៉ិនប្រសប់របស់
ក្រមជាងសំណង់នៅទីនេះ។ប្រជុំកេរ្តិ៍តំណែលនេះត្រូវ
បានកសាងឡើងមុននេះ​៥០០ឆ្នាំ​ពោលគឺនាពេល
ប្រជាពលរដ្ឋធ្វើការឆ្ការព្រៃគាស់រានដីតំបន់ Quan
Anhបង្កើតភូមិដ្ឋាន​ដែលសព្វថ្ងៃជាស្រុក​Hai Hau។

VOVWORLD_ស្ពានNgoi វត្តLuong និងសាលាភូមិPhong Lac ស្ថិតនៅឃុំ
Hai Anh ស្រុក​Hai Hau ខេត្តNam Dinhភាគខាងជើងវៀតណាម។ នេះជាបណ្ដា
សំណង់ដែលមាន​របៀបស្ថាបត្យកម្មដ៏វិសេសវិសាលដែលបង្ហាញឲ្យឃើញនូវបាត
ដៃប៉ិនប្រសប់របស់ក្រមជាងសំណង់នៅទីនេះ។ប្រជុំកេរ្តិ៍តំណែលនេះត្រូវបាន
កសាងឡើងមុននេះ​៥០០ឆ្នាំ​ពោលគឺនាពេលប្រជាពលរដ្ឋធ្វើការឆ្ការព្រៃគាស់
រានដីតំបន់ Quan Anhបង្កើតភូមិដ្ឋាន​ដែលសព្វថ្ងៃជាស្រុក​Hai Hau។

ស្ថិតនៅផ្លូវចូលវត្ត ស្ពាន Ngoi ដែលមានចំងាយពីវត្តLuong និងសាលាភូមិ
Phong lacប្រមាណ១០០ម៉ែត្របានក្លាយទៅជាកេរ្តិ៍តំណែលល្បីឈ្មោះនៃតំបន់នេះ។
សំណង់ទាំង៣នេះសុទ្ធតែមានអាយុកាលដូចគ្នាបានជាអ្នកភូមិតែងតែហៅថា
ស្ពានNgoi វត្ត​Luong សាលាភូមិPhong Lac។ លោកស្រី Nguyen Thi Nham ជា
ពលរដ្ឋមួយរូបនៅឃុំ Hai Anhបានឲ្យដឹងថា

  “ស្ពានNgoi វត្ត​Luong សាលាភូមិPhong Lacគឺជាប្រជុំកេរិ៍្តតំណែល​ប្រវតិ្តសាស្រ្ត
​របស់ឃុំ​Hai Anh។កេរិ៍្តតំណែលទាំងនេះនៅដដែល។ស្ពានNgoiនេះមានរាងកោងៗ
​ស្អាតណាស់។បុណ្យថ្ងៃ១៥កើតពេញបូណ៌មីខែមាឃជាបុណ្យប្រពៃណីនៃភូមិ ​”។

ស្ពានNgoiនៅឃុំHai Anh


ស្ពានNgoiឆ្លងព្រែក Trung Giang ជាព្រែកតូចមួយដែលហូរតាមបណ្ដោយឃុំ​
Hai Anh។ស្ពាននេះត្រូវបានចែកជា៩ចំណែកហើយបានសាងសង់លើសសរថ្មរាង
៤ជ្រុងចំនួន១៨។នៅលើសសរថ្មគឺជាប្រព័ន្ធធ្នឹមធ្វើពីឈើធំៗដើម្បីទ្រដងស្ពាន។ 
ស្ពានត្រូវបានប្រក់គ្បឿងស្រកានាគហើយមានរាងកោងៗដូចសត្វនាគមួយ។ស្ពាន
ប្រក់គ្បឿងនេះមិនត្រឹមតែជាសំណង់គមនាគមន៍ប៉ុណ្ណោះទេថែមទាំងជាសំណង់
វប្បធម៌គួរឲ្យមោទនៈរបស់ប្រជាពលរដ្ឋឃុំ Hai Anhទៀតផង។ប្អូនNguyen Thanh
 Phuong ជាសិស្សសាលា​វិទ្យាល័យឃុំHai Minhជាប់នឹងឃុំ Hai Anhបានសំណេះ
សំណាលថា

“ ខ្ញុំចូលចិត្តមកលេងនៅស្ពាននេះដើម្បីស្រូបយកខ្សល់អាកាសបរិសុទ្ធ។​ជា
ធម្មតាក្រុមមិត្តភ័ក្តិយើងខ្ញុំតែងតែណាត់ជួបគ្នានៅទីនេះព្រោះ អ្នកណាគ៏ស្គាល់​
ទីកន្លែងនេះដោយសារវាជាស្ពានបុរាណស្អាតនិងល្បីឈ្មោះ”។

នៅក្បែរសាលាភូមិ Phong Lacនិងវត្ត​Luongមានផ្សារភូមិមួយជាកន្លែង
ទិញលក់ ទំនិញរបស់ប្រជាជនឃុំ Hai Anh។សាលាភូមិPhong Lacត្រូវបានកសាង
ឡើងនា​គ្រា​ជំនាន់​ដូនតាឆ្ការព្រៃបង្កើតភូមិហើយជាកន្លែងជួបជុំពិភាគ្សា
ការងាររបស់ភូមិឃុំ។​នៅខាងមុខសាលាភូមិមានអណ្ដូងទឹកដែលបានអ្នកផង
ហៅថាភ្នែកនាគ។នៅក្បែរសាលាភូមិជាវត្ត​Luongដែលបានកសាងឡើងនាចុង
សតវត្សទី១៥ដើមសតវត្សទី១៦។​ក្រោយពីបានជួសជុលនិងបើកទូលាយជាច្រើន
លើកមក នាបច្ចុប្បន្នវត្តនេះមាន១០០ល្វែងដោយមានសិលាចារឹកស្ដីពីដំណើរ
ការកសាងវត្តនិងការឆ្ការព្រៃបង្កើតភូមិដ្ឋានរបស់ប្រជាជន៕

       

TAG
ស្ពានNgoi/វត្តLuong/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត