logo

ទស្សនាស្ពាន Long Bien នៅទីក្រុងហាណូយ

2016/4/25 | 09:14:21
(VOVworld) - ត្រូវបានកសាងឡើងចាប់តាំងពីដើម
សតវត្សរ៍ទី២០ ស្ពាន Long Bien មានរយៈបណ្ដោយ
ចំនួន២២៩០ម៉ែត្រឆ្លងទន្លេក្រហមបានក្លាយទៅជា
និមិត្តរូបប្រវត្តិសាស្ត្រដែលធ្វើសក្ខីភាពនៃការផ្លាស់ប្ដូរ
ជាច្រើននៅរដ្ឋធានីហាណូយ។ក្រោយពីរយៈពេល១១០ឆ្នាំមក​ ទោះបីរងការខូចខាតពីសង្គ្រាមចំនួន២ក្ដី តែស្ពាន​ Long Bien នៅ ស្ថិតស្ថេរដូចជាស្មារតីក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាមតស៊ូដើម្បីឯករាជ្យនិងសេរីភាព។
(VOVworld) - ត្រូវបានកសាងឡើងចាប់តាំងពីដើមសតវត្សរ៍ទី២០ ស្ពាន Long Bien
មានរយៈបណ្ដោយចំនួន២២៩០ម៉ែត្រឆ្លងទន្លេក្រហមបានក្លាយទៅជានិមិត្តរូបប្រវត្តិ
សាស្ត្រដែលធ្វើសក្ខីភាពនៃការផ្លាស់ប្ដូរជាច្រើននៅរដ្ឋធានីហាណូយ។ក្រោយពីរយៈ
ពេល១១០ឆ្នាំ មក​ ទោះបីរងការខូចខាតពីសង្គ្រាមចំនួន២ក្ដី តែស្ពាន​ Long Bien នៅ
ស្ថិតស្ថេរដូចជាស្មារតីក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាមតស៊ូដើម្បីឯករាជ្យ
និងសេរីភាព។
ស្ពាន Long Bien ជាស្ពានដែកដំបូងឆ្លងទន្លេក្រហមដែលតភ្ជាប់ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ
Long Bien នៅទីក្រុងហាណូយ។ស្ពាននេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ ១៨៩៨ដល់ឆ្នាំ១៩០២គូប្លង់ដោយជនជាតិបារាំង ហើយយកឈ្មោះថាស្ពាន Doumer ជាឈ្មោះ របស់អភិបាលឥណ្ឌូចិន Paul Doumer។
ស្ពាននេះជាទីកន្លែងល្អសំរាប់ពលរដ្ឋរស់នៅជុំវិញហាត់ប្រាណនៅពេលព្រឹកព្រលឹមឬពេលថ្ងៃលិច។
ឈរនៅលើស្ពាន Long Bien លោកអ្នកអាចឃើញស្ពាន Chuong Duong។តំបន់ដី សណ្ដនៅខាងក្រោមគឺជាទីកន្លែងដើម្បីដាំចេក ពោត និងបន្លែផ្សេងៗ។
ជណ្ដើរតភ្ជាប់ស្ពាន Long Bien ជាមួយចំរៀកដី
ស្ពាននេះជាទីកន្លែងល្អដើម្បីគយគន់ទិដ្ឋភាពនៅពេលអរុណរះនិងពេលអស្តង្គត។
ស្ពាននេះត្រូវទទួលរងការខូចខាតជាច្រើនក្នុងសង្គ្រាមចំនួន២។
មិនត្រឹមតែមានតំលៃខាងចរាចរណ៍ប៉ុណ្ណោះទេ ស្ពាន Long Bienជានិមិត្តរូបមួយក្នុង ចំណោមនិមិត្តរូបនៃទីក្រុងហាណូយដោយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនកុះករមកទស្សនា៕

TAG
VOVworld/ស្ពាន Long Bien/ទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត