logo

ទស្សនា​ Van mieu Xich Dang

2017/12/6 | 06:24:00
(VOVWORLD) -      Van mieu Xich Dang  ត្រូវបានកសាងឡើងនាឆ្នាំ១៨៣២នៅភូមិ Xich Dang សង្កាត់Lam Son ទីក្រុងHung Yen ខេត្ត Hung Yen ភាគខាងជើងវៀតណាម។ កេរដំណែលប្រវតិ្តសាស្រ្តវប្បធម៌ថ្នាក់ជាតិមួយនេះធ្លាប់ជាទីកន្លែងបើកការប្រលងជ្រើសមន្ត្រីនិងធ្វើពិធីលើកតម្កើងអ្នកប្រាជ្ញក្រោមសម័យសក្តិភូមិ។ Van mieu Xich Dang  គឺជាកន្លែងមួយ ក្នុងចំណោម Van Mieu ចំនួន ៦កន្លែងក្នុងទូទាំងប្រទេសវៀតណាម ហើយមានអាយុកាលយូរឆ្នាំបំផុតក្រោយពី Van mieu Quoc Tu Giam នៅរដ្ឋធានីហាណូយ។

 

          Van mieu Xich Dang  ត្រូវបានកសាងឡើងនាឆ្នាំ១៨៣២នៅភូមិ Xich Dang សង្កាត់ Lam Son ទីក្រុងHung Yen ខេត្ត Hung Yen ភាគខាងជើងវៀតណាម។ កេរដំណែលប្រវតិ្តសា ស្រ្តវប្បធម៌ថ្នាក់ជាតិមួយនេះធ្លាប់ជាទីកន្លែងបើកការប្រលងជ្រើសមន្ត្រីនិងធ្វើពិធីលើកតម្កើងអ្នកប្រាជ្ញក្រោមសម័យសក្តិភូមិ។ Van mieu Xich Dang  គឺជាកន្លែងមួយ ក្នុងចំណោម Van Mieu ចំនួន៦កន្លែងក្នុងទូទាំងប្រទេសវៀតណាម ហើយមានអាយុកាលយូរឆ្នាំបំផុតក្រោយពី Van mieu Quoc Tu Giam នៅរដ្ឋធានីហាណូយ។

 ខ្លោងទ្វារចូលVan mieu Xich Dang

            នាព្រឹកមួយនៅក្នុងបរិវេណ Van mieu Xich Dang  ឃើញមានបងប្អូននារី២នាក់កំពុងផ្ទៀងស្ដាប់មគ្គទេសក៍ឧទ្ទេសនាមពីកេរដំណែលប្រវតិ្តសាស្រ្តវប្បធម៌នេះ។ បងស្រីឈ្មោះ Dao Thanh Thuy រស់នៅប្រទេសអាល្លឺម៉ង់អស់រយៈពេល២០ឆ្នាំកន្លងទៅ រីឯប្អូនស្រីឈ្មោះ Dao Thanh Nam រស់នៅក្រុងហាណូយ។ ថ្ងៃនេះគេវិលត្រឡប់មកលេងស្រុកកំណើតនិងសាក សួរសុខទុក្ខសាច់ញាតិរបស់ខ្លួន។ Van mieu Xich Dang  ជាទីកន្លែងដែលគេតែងតែមកលេងកាលពីកុមារភាព។ អ្នកស្រី Thuy បានឲ្យដឹងថា

   “ឪពុកម្ដាយកើតពួកយើងខ្ញុំនៅហាណូយ។ រីឯជីដូនជីតាខាងឪពុកគឺនៅភូមិ Xich Dang នេះ។ ពេលនៅតូចខ្ញុំតែងតែមកលេងនៅទីនេះ។ ខ្ញុំឡើងខ្លោងទ្វារ គោះជួងថ្ម  ជួង លង្ហិននិងកាច់មែកឈើយកទៅផ្ទះ។ នាគ្រានោះ អាគារខាងនោះគឺជាទីស្នាក់ការណ៍របស់ សហករណ៍តម្បាញកម្រាល។ ឥឡូវគេបានជួសជុលឡើងវិញខ្លះតែនៅរក្សាបាននូវភាពដើមដដែល ”។

 ជួងក្នុងបរិវេណ Van mieu Xich Dang

        បរិវេណ Van mieu Xich Dang មានផ្ទៃ៦០០០ម៉ែត្រក្រឡារួមមានសំណង់ស្ថាបត្យកម្ម៖ខ្លោងទ្វារ ប៉មជួង សាលធំនិងទីសក្ការបូជា។ ស្ដី ពីសំណង់ក្នុងបរិវេណ Van mieu នេះអ្នកស្រីមគ្គទេសឈ្មោះ Nguyen Thi Lien ក៍បានឲ្យដឹងថាខ្លោងទ្វារដ៏ពិសេសនេះត្រូវបានថែរក្សាតាំង ពី ពេលកសាងមកហើយបានជ្រើសជានិមិត្តរូបរបស់ខេត្ត Hung Yen។ 

      “ខ្លោងទ្វារនេះមានដំបូលចែកជា២ជាន់ដែលជានិមិត្តរូបនៃសេចក្ដីសុខសេចក្ដីចំរើន។ នេះជាបំណងប្រាថ្នាតាំងពីរាប់ពាន់ឆ្នាំមករបស់ប្រជាកសិករដែលចង់បានជីវភាពរស់នៅសុខសាន្តត្រាណសុភមង្គល”។

        សំណង់សំខាន់មួយទៀតក្នុងបរិវេណ Van mieu Xich Dang នោះគឺទីសក្ការបូជា។ នៅក្នុងអាគារនេះមានតាំងបង្ហាញវត្ថុតាងជាច្រើនដូចជាក្ដារលើករាសី ប្រព័ន្ធសសរឈើនិងជាកន្លែងគោរពបូជាលោកខុងជីនិងលោក Chu Van An ដែលជានាយកដើមដំបូងនៃសាលា Quoc Tu Giam។ ស្ដីពីបណ្ដាសិលាចារិកនៅទីនេះ អ្នកស្រីមគ្គទេសNguyen Thi Lien បានឲ្យដឹងថា

   “មានសិលាចារិកចំនួន៨ផ្ទាំងដែលបានបង្កើតឡើងនាឆ្នាំ១៨៨៨ហើយសិលាចារឹកចុងក្រោយបានបង្កើតនាឆ្នាំ១៩៤៣។ សិលាចារិកទាំង៩ផ្ទាំងនៅ Van mieu Xich Dang របស់ខេត្ត Hung Yen គឺចារឈ្មោះ អាយុ ស្រុកកំណើត និងតំណែងរបស់បណ្ឌិតចំនួន១៦៨រូបក្នុងចំណោមបណ្ឌិត២២៨រូបរបស់ខេត្ត Hung Yen។ ក្រោមសម័យសក្តិភូមិក្នុងទូទាំងប្រទេសជ្រើសបានបណ្ឌិតចំនួន១៨៩៨រូប ដោយឡែកខេត្ត Hung Yen មាន២២៨រូបដោយស្មើនឹង១ភាគ ១០ នៃទូទាំងប្រទេសហើយជាខេត្តរៀបចំណាត់ថ្នាក់ទី៤អំពីចំនួនអ្នកប្រឡងជាប់”។

សិលាចារិកទាំង៩ផ្ទាំងនៅ Van mieu Xich Dang របស់ខេត្ត Hung Yen គឺចារឈ្មោះ អាយុ ស្រុកកំណើត និងតំណែងរបស់បណ្ឌិតចំនួន១៦៨រូបក្នុងចំណោមបណ្ឌិត២២៨រូបរបស់ខេត្ត 

        ឃ្លាតពីស្រុកទេសអស់រយៈពេល២០ឆ្នាំមកហើយ ថ្ងៃនេះអនុស្សាវរីយពីអតីតកាលនៅ Van  mieu Xich Dang នេះបានត្រឡប់មកជាមួយអ្នកស្រី Dao Thanh Thuy និងប្អូនស្រីគាត់ ។ គេទាំងពីរនាក់សប្បាយរីករាយដោយសារបេតិកភណ្ឌជាតិនេះត្រូវបានអភិរក្សយ៉ាងហ្មត់ចត់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីហើយក៏ដើម្បីអប់រំជំនាន់ក្រោយៗឲ្យយល់ដឹងពីប្រវតិ្តសាស្រ្តនិងវប្បធម៌ជាតិផងដែរ៕

TAG
VOV/VOVworld/Van mieu Xich Dang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត