logo

ធានាការផ្ដល់អាទិភាពដល់ការវិនិយោគនៅតំបន់ដែលជួបការលំបាកនិងតំបន់ជនជាតិភាគតិច

2025/12/30 | 11:43:12
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើចំណុចនេះនៅក្នុងសន្និ សីទជ្រួតជ្រាប អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការដោះស្រាយឧបសគ្គ ចំពោះគម្រោង និងបញ្ហាដីធ្លី និងកម្មវិធីគោលដៅជាតិសម្រាប់ការកសាងជនបទថ្មី ការ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជន ជាតិភាគតិច និងតំបន់ភ្នំ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៣០ ខែធ្នូ នៅទីស្នាក់ការ រដ្ឋាភិបាលនៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)
ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យមូលដ្ឋាន នានាបន្តពិនិត្យឡើងវិញនូវគម្រោងដែលនៅសេសសល់ និងស្នើដំណោះស្រាយ; លើកទឹកចិត្តដល់ការជំនះលើផលវិបាកស្របតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់ រដ្ឋ; ជៀសវាងការបាត់បង់ និងការខ្ជះខ្ជាយធនធានដីធ្លីរបស់រដ្ឋ ប្រជាជន និងសហ គ្រាស។ តាមនោះ ធានាបាននូវវិន័យ សណ្តាប់ធ្នាប់ និងភាពយុត្តិធម៌នៃប្រព័ន្ធច្បាប់; អះអាងនូវសមត្ថភាពរបស់រដ្ឋអំណាច និងរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ ប្រជាជន។
ទាក់ទងនឹងការអនុវត្តកម្មវិធីគោលដៅជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ក្រសួងកសិកម្ម និងបរិស្ថានរៀបចំរបាយការណ៍សិក្សាលទ្ធភាពដែលអាចធ្វើទៅបាន ហើយចេញផ្សាយសេចក្តីសម្រេចស្តីពីការវិនិយោគលើកម្មវិធីគោលដៅជាតិសម្រាប់ ដំណាក់កាល ២០២៦-២០៣០៕
TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/ហ្វាម មិញជីញ/កម្មវិធី/គោលដៅជាតិ/ជនជាតិភាគតិច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត