logo

ធ្វើ​ឌីជីថល​នីយកម្មតំបន់​វប្បធម៌​មួយ​​

2025/7/3 | 10:33:00
(VOVWORLD) - នៅចំកណ្តាលជីវភាពសម័យទំនើប មានបរិយាកាសប្រកបដោយភាពស្ងប់ស្ងាត់ ប៉ុន្តែរស់រវើក ទើបតែត្រូវបានដាស់នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម។

នាពេលថ្មីៗនេះ ក្នុងឱកាសរំលឹកខួបលើកទី ៥៩ ទិវាបង្កើតរបស់ខ្លួន (២៤មិថុនា ១៩៦៦- ២៤ មិថុនា ២០២៥) សារមន្ទីរវិចិត្រសិល្បៈវៀតណាមបានបើកសម្ពោធ “បរិយាកាសតាំងពិព័រណ៍វិចិត្រសិល្បៈអនុវត្ត និងវិចិត្រសិល្បៈប្រជាប្រិយ”។

បរិយាកាសនេះ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលវិចិត្រសិល្បៈបុរាណនិងវិចិត្រសិល្បៈអនុវត្តន៍ ត្រូវបានរស់ឡើងវិញក្រោមចង្វាក់បេះដូងនៃយុគសម័យថ្មី។

យោងតាមនាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាម លោក Nguyen Anh Minh វិចិត្រសិល្បៈអនុវត្ត និងវិចិត្រសិល្បៈប្រជាប្រិយគឺជាផ្នែកមួយដែលមិនអាចខ្វះក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍វិចិត្រសិល្បៈ វៀតណាមបានឡើយ។

វិចិត្រសិល្បៈអនុវត្តនិងវិចិត្រសិល្បៈប្រជាប្រិយរួមមានប្រភេទគំនូរ រូបចម្លាក់ប្រជាប្រិយ របស់របរប្រើប្រាស់ក្នុងផ្ទះ។ល។ ដែលឆ្លុះបញ្ចាំងពីជីវភាពខាងស្មារតី ជំនាញវិជ្ជាជីវៈដ៏ប្រណិត ភាពច្នៃប្រឌិត អត្តសញ្ញាណជាតិ និងតម្លៃសោភ័ណភាពនៃវប្បធម៌វៀតណាម។

វិចិត្រសិល្បៈអនុវត្តបង្កប់ដោយលក្ខណៈប្រជាប្រិយ បង្ហាញតាមរយៈសំលៀកបំពាក់ គ្រឿងអលង្ការ ឧបករណ៍ភ្លេង សព្វាវុធ របស់របរប្រើប្រាស់ក្នុងផ្ទះ ផលិតផលសាសនា។ល។

គំនូរប្រជាប្រិយនីមួយៗ ប្រៀបប្រដូចជាវត្ថុអនុស្សាវរីយ៍ដែលនៅតែបានរក្សាទុកក្នុងដួងព្រលឹងប្រជាជនវៀតណាម។

មិនត្រឹមតែជាកន្លែងរក្សាសម្រស់ស្អាតប្រពៃណីប៉ុណ្ណោះទេ បរិយាកាស នេះក៏ជាកន្លែងសន្ទនាដ៏ស្ងប់ស្ងាត់រវាងភាពស្រស់ស្អាតពីបាតដៃបុព្វបុរស  និងចង្វាក់នៃជីវភាពបច្ចុប្បន្ន។

គំនូរ រូបសំណាក របស់របរប្រើប្រាស់ - ដែលហាក់ដូចជាបានបាត់បងទៅហើយ - ឥឡូវនេះបានរស់ឡើងវិញដោយបច្ចេកវិទ្យាឌីជីថល ពន្លឺ និងភាពល្អិតល្អន់ក្នុងការនិទានរឿង។

ពន្លឺពណ៌លឿងនៃថ្នាំលាប បន្ទាត់រដុបនៃគ្រឿងស្មូន - ជា "ភាសា" គ្មានពាក្យ ប៉ុន្តែគ្រប់គ្រាន់ដើម្បីនិទានរឿងអស់រយៈពេលជាច្រើនសតវត្សមកហើយ។

ប្រជាប្រិយមិននៅស្ងៀមនោះទេ។ ការអនុវត្តណ៍ក៏មិនចម្លែកទេ។ កត្តាទាំងពីរនេះមានភាពចុះសម្រុងគ្នាដោយបង្កើតឡើង កម្រាលចម្រុះពណ៌នៃវិចិត្រសិល្បៈនាពេលបច្ចុប្បន្ន។

កន្លែង 3D mapping និងអេក្រង់អន្តរកម្ម - បច្ចេកវិទ្យាឌីជីថលទំនើបជួយបង្កើនបទពិសោធន៍ លើកកម្ពស់លទ្ធភាពទទួលបានព័ត៌មានសម្រាប់អ្នកទស្សនា។

ទិដ្ឋភាពទូទៅនៃកន្លែងតាំងពិពណ៌ - ប្រកបដោយទាំងលក្ខណៈប្រពៃណីនិងសហសម័យ - គឺជាសក្ខីភាពសម្រាប់សារមន្ទីមួយដែលកំពុងផ្លាស់ប្តូរថ្មី ដើម្បីស្ថិតនៅក្នុងបេះដូងសាធារណជនជានិច្ច៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត