logo

ធ្វើ​ឲ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេស​ជាតិ​យ៉ាងពិតប្រាកដ

2025/12/26 | 11:18:20
(VOVWORLD) - ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ង្វៀន ម៉ាញ់ហ៊ុង ថ្លែងសុន្ទរកថាបើកសន្និសីទ។ រូបថត៖ Ta Lan/VOV

សមិទ្ធផលទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ឲ្យក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ។ នេះគឺជាខ្លឹមសារនៃសន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៦ ខែធ្នូ នៅទីក្រុងហាណូយ។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ង្វៀន ម៉ាញ ហ៊ុង បានបញ្ជាក់ថា ការងារកសាងនិងបុក្រឹត្យក្របខ័ណ្ឌច្បាប់គឺជាសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាមួយនឹងច្បាប់ សេចក្តីសម្រេចចិត្ត និងសារាចរណ៍មួយចំនួន ត្រូវបានចេញផ្សាយ ដោយបង្កើតក្របខ័ណ្ឌច្បាប់ប្រកបដោយសមកាលកម្មសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។

គណប្រតិភូចូលរួមសន្និសីទ។ រូបថត៖ Ta Lan/VOV

វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រេចបាន ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ជី យុង បានកត់សម្គាល់ថា នាពេលខាងមុខ ផ្នែកគួរតែលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើអាជីវកម្មធនធានទិន្នន័យ ធានាសន្តិសុខ សុវត្តិភាពព័ត៌មាន និងអធិបតេយ្យភាពឌីជីថលជាតិ៕

TAG
VOV/VOVworld/​នវានុវត្តន៍/ការផ្លាស់ប្តូរឌីជីថល/កម្លាំងចលករ/អភិវឌ្ឍប្រទេស​ជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត