logo

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី

2026/2/11 | 08:28:47

(VOVWORLD) - កាលពីរសៀលថ្ងៃទី ១០ ខែកុម្ភៈ នាយករដ្ឋមន្ត្រី
វៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) អំពីការបន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong)។ (រូបថត៖ VOV)

ក្នុងការសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យបន្តផ្តល់អាទិភាពដល់ការពង្រីក និងដំឡើងកម្រិតនូវបណ្តាញឧទ្យានឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដល់ជំនាន់ទីពីរ ដោយខិតខំប្រឹងប្រែងមាន VSIP ចំនួន ៣០ នៅឆ្នាំ២០២៦។ លោកនាយករដ្ឋមន្រ្តី
វៀតណាម ក៏បានស្នើឱ្យសិង្ហបុរីបន្តបង្កើនការនាំចូលទំនិញកសិផល; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ ដើម្បីធានាសន្តិសុខស្បៀងអាហារ។ ប្រទេសទាំងពីរក៏ត្រូវសហការយ៉ាងជិតស្និទ្ធក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដោយលើកទឹកចិត្តធនាគារ មូលនិធិវិនិយោគ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់សិង្ហបុរីឱ្យពង្រីកការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅក្នុងប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរដំណើរការស្រាវជ្រាវឲ្យបានឆាប់នូវគម្រោងវាយោអគ្គីសនីនៅឯនាយសមុទ្រវៀតណាម ដើម្បីនាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរឥណទានកាបូន; មានបំណងចង់ឲ្យប្រទេសសិង្ហបុរី ពិចារណាបើកជើងហោះហើរត្រង់បន្ថែមទៀតពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងធំៗរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង បានយល់ស្របសហការយ៉ាងសកម្មជាមួយវៀតណាមលើវិស័យថាមពលស្អាត ពាណិជ្ជកម្ម និងការពារជាតិ-សន្តិសុខ។ លោកក៏បានអះអាងពីការបន្តជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកទឹកចិត្តសាកលវិទ្យាល័យសិង្ហបុរីឱ្យផ្តល់អាហារូបករណ៍ផងដែរ។

ភាគីទាំងពីរបានសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងពង្រីកប្រសិទ្ធភាពក្នុងឆ្នាំ ២០២៧ នៅពេលដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ខណៈដែលប្រទេសសិង្ហបុរីទទួលតំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/សិង្ហបុរី/សន្ទនាតាមទូរស័ព្ទ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត