logo

នឹករលឹកនិទាឃៈរដូវឆ្នាំកុរនព្វស័កមុននេះ៧០ឆ្នាំ

2017/1/27 | 06:22:49

(VOVworld)-មុននេះ៧០ឆ្នាំ រដ្ឋធានីហាណូយគឺពុះ
ពោរទៅដោយប្ញទ្ធានុភាពតស៊ូ ប្រយុទ្ធដោយពាក្យ
ស្លោក “ប្តេជ្ញាពលីដើម្បីប្រទេសជាតិរស់រានមានជីវិត”
។ ហើយ នៅបុណ្យតេតប្រពៃណីឆ្នាំកុរនព្វស័កនោះ
ក្រុងហាណូយបានទទទួលឆ្នាំថ្មីក្នុង បរិយាកាសនៃ “៦០ថ្ងៃយប់តស៊ូប្រ
យុទ្ធ”។ នោះជាបុណ្យតេតក្នុងស្ថានភាពខ្វះខាតគ្រប់បែបយ៉ាង ប៉ុន្តែក៏
ពោរពេញទៅដោយភាពកក់ក្តៅរវាងកងទ័ពនិងប្រជាជនដោយស្មារតី
សុទិដ្ឋិនិយមជាមួយក្តីជឿជាក់ទៅលើការតស៊ូប្រយុទ្ធការពារខឿនឯក
រាជ្យ ដ៏ក្មេងខ្ចីរបស់ប្រទេសជាតិ។

(VOVworld)-មុននេះ៧០ឆ្នាំ រដ្ឋធានីហាណូយគឺពុះពោរទៅដោយប្ញទ្ធានុភាពតស៊ូ
ប្រយុទ្ធដោយពាក្យស្លោក “ប្តេជ្ញាពលីដើម្បីប្រទេសជាតិរស់រានមានជីវិត”។ ហើយ
 នៅបុណ្យតេតប្រពៃណីឆ្នាំកុរនព្វស័កនោះ ក្រុងហាណូយបានទទទួលឆ្នាំថ្មីក្នុង
 បរិយាកាសនៃ “៦០ថ្ងៃយប់តស៊ូប្រយុទ្ធ”។ នោះជាបុណ្យតេតក្នុងស្ថានភាពខ្វះ
ខាតគ្រប់បែបយ៉ាង ប៉ុន្តែក៏ ពោរពេញទៅដោយភាពកក់ក្តៅរវាងកងទ័ពនិងប្រជា
ជនដោយស្មារតីសុទិដ្ឋិនិយមជាមួយក្តីជឿជាក់ទៅលើការតស៊ូប្រយុទ្ធការពារខឿន
ឯករាជ្យ ដ៏ក្មេងខ្ចីរបស់ប្រទេសជាតិ។

       នាយប់ថ្ងៃ១៩ខែធ្នូឆ្នាំ១៩៤៦ ខណៈដែលសេចក្តីអំពាវនាវប្រទេសជាតិទាំង
​មូលក្រោកឈរឡើងតស៊ូប្រយុទ្ធរបស់លោកប្រធានហូជីមិញបានផ្សព្វផ្សាយលើ
រលកវិទ្យុសម្លេងវៀតណាមនោះ ក៏ជាពេលវេលាដែលជនហាណូយរាប់ពាន់នាក់
ចូលរួមក្នុង ក្រុមស្ម័គ្រចិត្តពលីដើម្បីប្រទេសជាតិ។  ក្រុងហាណូយទាំងមូល
 ត្រៀមជាស្រេច តស៊ូប្រយុទ្ធផងនិងទទួលបុណ្យតេតដំបូងនៃការប្រយុទ្ធផង។​
មានវត្តមាននៅក្រុងហា ណូយនាប៉ុន្មានថ្ងៃសង្គ្រាមនោះ លោកស្រី Nguyen Thi
Nhan ក្រុមភស្តុភារបំពែង Lang បានចែករំលែកថា៖

       “ថ្ងៃ ១៥រោច នៃបុណ្យតេតនោះ តាមដងវិថីគេបានកាប់ដើមឈើរំលំទាំង
អស់សម្រាប់ធ្វើ ជាឧបសគ្គរារាំងរថក្រោះ ហើយយើងខ្ញុំវិញបាននៅពេញមួយ
យប់ដើម្បីកិនស្រូវ បុក អង្ករ ធ្វើម្ហូបនិងចាប់ត្រីដើម្បីផ្គត់ផ្គង់ឲ្យកងទ័ព។​ពេល
នោះ ស្រះទឹករាក់គ្មានទឹកទេ អញ្ជឹងចាប់ត្រីបានយ៉ាងងាយ។ មើម Su hao និង
បន្លែគឺមានច្រើនណាស់ ប៉ុន្តែទៅយកតែ ពេលយប់ទេ ពេលថ្ងៃយន្តហោះបាញ់
ខ្លាំងណាស់”។

       ថ្ងៃទី១៥រោច នៃបុណ្យតេតឆ្នាំនោះ ប្រជាជននៅជាយទីក្រុង បានជំនះពុះ
ពាររាល់ គ្រោះថ្នាក់ដើម្បីផ្ញើរសាច់ នំអន្សម ប៉ាតេ ដំណាប់ ផ្លែស្រស់ ព្រមទាំងផ្កា
មាក់ខៃ Nhat Tan ឃ្វិត Quang An សម្រាប់ជូនពរបុណ្យតេតយុទ្ធជនដែលកំពុងត
ស៊ូប្រ​យុទ្ធក្នុងទីក្រុង។ ដល់ពេលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី កងទ័ពស្ម័គ្រចិត្តទទួល
បានបញ្ជាវាយឆ្មក់សត្រូវ។ វរៈសេនីយ៍ឯក លោក Nguyen Trong Ham បានរំលឹក
ឡើងវិញថា៖

       “កាលនោះ យើងខ្ញុំក៏បានត្រៀមរៀបចំបុណ្យតេតឆ្នាំកុរនព្វស័កសម្រាប់
 អញ្ជើញឯកអគ្គរដ្ឋទូតនិងអាណិកជនមួយចំនួនទទួលបុណ្យតេតនៅវិថី Hang
 Chieu ហើយមានផ្កាម៉ាកខៃ នំអន្សម ខ្ទឹមជ្រក់យកមកពីជាយទីក្រុងផងដែរ។
 អាចនិយាយបានថា នៅចំទីក្រុងហាណូយហើយត្រូវខ្មាំងឡោមព័ទ្ធពេញ១ខែ
នោះ ប៉ុន្តែ Viet Minh នៅតែរៀបចំពិធីជប់លៀងទទួលបុណ្យតេតអធឹកអធមហាក់
ដូចជាបង្ហាញថា បារាំងមិនអាចយកឈ្នះបានទេ”។

       នៅថ្ងៃដំបូងនៃឆ្នាំកុរនព្វស័កឆ្នាំ១៩៤៧ អាកាសធាតុត្រជាក់តិចៗ ភ្លៀងរលឹម
។ ទោះបីជាបរិយាកាសមិនដូចរាល់ឆ្នាំមុនក្តី ប៉ុន្តែមនុស្សគ្រប់រូបនៅតែនាំគ្នាទៅ
សាក សួរសុខទុក្ខជូនពរគ្នាទៅវិញទៅមក ហើយចែកគ្នាអំណោយពីខាងក្រៅផ្ញើ
មកផង​ដែរ។ ខណៈនោះ កំពែង Lang ជាគោលដៅបាញ់ផ្លោងយ៉ាងខ្លាំងក្លារបស់
ទាហាន បារាំង ប៉ុន្តែ ទីនេះនៅមានផ្កាបន្លែដ៏ស្រស់ស្អាតដែលបានបងប្អូនក្រុម
ភស្តុភាបយកតាមស្រែ។ យុទ្ធជន Do Van Kha បានរំលឹកឡើងវិញថា៖

       “ពេលនោះប្រជាជនហាណូយទទួលបុណ្យតេតតែនៅក្នុងផ្ទះប៉ុណ្ណោះ គ្រឿង
សង្ហារឹមគឺ គរចោលតាមដងវិថីដើម្បីរារាំងរថក្រោះឆ្លងកាត់។ឆ្នាំនោះភ្លៀងធ្លាក់ខ្លាំង
និងរងារណាស់។ ថ្ងៃទី១២ខែមិគសិរ យើងខ្ញុំបានធ្វើដំណើឆ្ពោះទៅតំបន់ Viet Bac
។​តាមផ្លូវឃើញ ប្រជាជនធ្វើនំអន្សម។ ពួកគេប្រាប់ថា “តេតបានមកដល់ហើយ
ពួកបងៗនៅធ្វើដំណើរដូច្នេះឬ ខ្ញុំសូមជូនបងៗនំអន្សម”។

       សប្បាយរីករាយទទួលបុណ្យតេតឆ្នាំរកានព្វស័ក២០១៧ប៉ុន្តែក្តីអាឡោះអាល័យ
 អំពីបុណ្យតេតឆ្នាំកុរនព្វស័កមុននេះ៧០ឆ្នាំនៅរៀងរហូត។ ជាបុណ្យតេតនៃស្មារតី
ប្តេជ្ញាតស៊ូនិង ប្តេជ្ញាឈ្នះនិងពេញទៅដោយបំណងប្រាថ្នាចង់បានឯករាជ្យរបស់ប្រ
ជាជនទាំងមូល។ ស្មារតីនោះ បានរួមចំណែកការពាររដ្ឋធានីក្នុងរយៈពេល៦០ថ្ងៃ
យប់ប្រវត្តិសាស្ត្រ បង្កើតមូលដ្ឋានសម្រាប់ប្រទេសជាតិពង្រឹងកម្លាំង​ បន្តការប្រយុទ្ធ
ដល់ថ្ងៃទទួលបានជ័យជម្នះទាំងស្រុង៕

TAG
VOVworld/vov/នឹករលឹក/និទាឃៈរដូវ/ឆ្នាំកុរនព្វស័ក/៧០ឆ្នាំ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត