logo

នាងក្រមុំធ្វើមានលើស្រុកកំណើត

2013/4/11 | 07:58:17

នាចុងខែមីនាកន្កងទៅ Tran Thi Thuan Hoaជាគំរូ១ក្នុង
ចំណោមគំរូវ័យក្មេងវៀតណាមចំនួន១០រូបក្នុងឆ្នាំ២០១២
ត្រូវបានមជ្ឈឹមសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញលើកសរ
សើរ ។នាងក្រមុំ មិនត្រឹមតែត្រូវបានស្គាល់ដល់ដូចជាជន
ចញ្ចឹមជ្រូកប៉ុណ្ណោះទេថែមទាំងជាជនដែលបានដោះស្រាយការងារធ្វើសំរាប់យុវជន
ជាច្រើននាក់នៅស្រុកកំណើតThai Binh​ទៀតផង។

Vovworld-ការជួបសំណេះសំណាលរវាងយើងខ្ញុំជាមួយនាងក្រមុំ Tran Thi Thuan Hoaប្រព្រិត្តទៅនៅកសិដ្ឋានរបស់នាងនៅឃុំNam Cuong ស្រុកTien Hai ខេត្ត​Thai
Binh ភាគខាងជើងវៀតណាម។នាងរៀបរាប់ថា៖ក្រោយពីប​ញ្ចប់សញ្ញាប័តមធ្យម
សិក្សា នាងបានទៅធ្វើពលកម្មនៅកូរ៉េខាងត្បូងក្នុងរយះពេល៤ឆ្នាំក្រោយពីរៀបការ
មកនាងបានសំរេចចិត្តធ្វើការរកស៊ីនៅស្រុកកំណើតរបស់ខ្លួន។និងនាងឃើញថា៖ការចិញ្ចឹមសត្វតាមកសិដ្ឋានជារូបសណ្ឋានសមរស្រប។នាងចែករំលែកថា៖“ ខ្ញុំចាប់
ផ្តើមកិច្ចការចញ្ចឹមសត្វដោយចៃដន់្យ។ព្រោះខ្ញុំឃើញថា៖ខឿនកសិកម្មនៅប្រទេស
ក្រៅអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងផ្តល់មកប្រសិទ្ឋភាពខ្ពស់ដោយសារការអនុវត្តគ្រឿង
យន្តូបនីយកម្មនិងទំនើបភាវូបនីយកម្ម។ពេលវិលត្រឡប់មកស្រុកកំណើតវិញខ្ញុំ
ឃើញថា៖ ThaiBinhជាខេត្ត១អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាខាងកសិកម្មព្រមទាំងដីធ្លីធំ
ល្វឹងល្វើយនិងមានឧត្តមភាពខាងប្រភពកំលាំងមនុស្សទៀតផង។អ្វីទាំងអស់នេះ
ជាលក្ខណះងាយស្រួលដើម្បីអភិវឌ្ឍន៍កសិកម្មនិង​ការចញ្ចឹមសត្វ  “។

​​​​​​​​​​​​​​​                     

យុវនារីTran Thi Thuan Hoa(រូបថត​Internet)

នាឆ្នាំ២០០៨Thuan Hoaបានជួលផ្ទៃដីចំនួន៣,២ហិកតានៅឃុំNam Cuong ​និង​ Dong
 Lam ​ស្រុកTien Haiដើម្បីសាងសង់កសិដ្ឋានចញ្ចឹមជ្រូក។និង៣ឆ្នាំក្រោយនាងបង្កើត
ក្រុមហ៊ុនចម្កាត់Thuan Hoaជាក្រុមហ៊ុនជំនាញចញ្ចឹមជ្រូក។នាសព្វថ្ងៃក្រុមហ៊ុនលក់ពូជ
ជ្រូកបានជិត២៥០០ក្បាលក្នុង១ខែ។ក្រុមហ៊ុនទទួលបានចំណេញប្រមាណ៥ពាន់
លានដុងវៀតណាមក្នុង១ឆ្នាំព្រមទាំងដោះស្រាយការងារធ្វើសំរាប់ពលករចំនួន៥០
នាក់ក្នុងនោះ ភាគច្រើនជានារី។ដើម្បីទទួលបានលទ្ឋផលពោលខាងលើនាងThuan Hoaបានសហការជាមួយសាលាមធ្យមសឹក្សាកសិកម្មក្នុងបំណងផ្លាស់ប្តូរបទពិសោធ
បច្ចេកទេសចញ្ចឹមសត្វ។នាងអោយដឹងថា៖​​”  ពេលកសាងរូបសណ្ឋាននេះ​ខ្ញុំបាន
ទទួលបណ្តានិស្សិតនៃសាលាមធ្យមសឹក្សាកសិកម្ម មកធ្វើការ។ខ្ញុំជានិច្ចកាលបង្ក
លក្ខណះងាយស្រួលសំរាប់ប្អូនៗធ្វើការក្នុងបន្ទប់ពិសោធន៍និងអនុវត្តជាក់ស្តែងក្នុង
ការចញ្ចឹជ្រូក    “

វិស្វករHoang Xuan Truong ជាវេជ្ជបណ្ឌិតខាងពេទ្យសត្វដែលធ្វើការនៅក្រុមហ៊ុនចម្កាត់
Thuan Hoaតាំងពីថ្ងៃដំបូងបង្កើតបានចែករំលែកអំពីឧត្តមភាពនៃរូបសណ្ឋានចញ្ចឹមសត្វ
បិទជិតតាមទិសទំនើបនៃក្រុមហ៊ុនថា៖” នេះជារូបសណ្ខានល្អ១វៀតណាមគប្បីពង្រីក
រូបសណ្ឋាននេះ។បងស្រី Hoaជា​អ្នកជំនាញការក្នុងការច​ញ្ចឹមសត្វ១នាក់ ។ប​ងស្រីជា
មនុស្យមានការកំណត់ព្យាយាមក្នុងការងារទើបជាទទួលបានជោគជ័យ “។

ក្រុមហ៊ុនចម្កាត់Thuan Hoaមានរបបថែទាំល្អសំរាប់កម្មករ។គេជានិច្ចកាលត្រូវបានបង្ក
លក្ខណធ្វើការដ៍ល្អបំផុត។ដោយហេតុនេះបណ្តាកម្មករបានខំប្រឹងប្រែងធ្វើការងារ
របស់ខ្លួនយ៉ាងខ្លាំងមិនត្រឹមតែធ្វើអាជីវកម្មពូកែប៉ុណ្ណោះទេថែមទាំងនាងHoaនៅចូលរួម
ការស្រាវជ្រាវនិងអនុវត្តនូវភាពចំរើនជឿនលឿនវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការ
ចញ្ចឹមសត្វតាមបទដ្ឋានVIETGAP  ទៀតផង៕

TAG
នាងក្រមុំធ្វើមាន/ស្រុកកំណើត/ខេត្តThai Binh/ភាគខាងជើងវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត