logo

នៅឆ្នាំ ២០២៦ វៀតណាមមានគម្រោងបញ្ជូនពលករប្រហែល ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស

2026/1/4 | 08:08:00
(VOVWORLD) - ក្រសួងមហាផ្ទៃមានគម្រោង នឹងបញ្ជូនពលករវៀតណាមប្រមាណ ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស ក្រោមកិច្ចសន្យាសម្រាប់ឆ្នាំ ២០២៦។ 
ពលករចូលរួមការបណ្តុះបណ្តាលភាសា និងជំនាញ ដើម្បីត្រៀមខ្លួនសម្រាប់ការងារបណ្ដោះអាសន្ននៅបរទេស (រូបថត៖ VOV)

ចំណុចគួរឱ្យកត់សម្គាល់មួយគឺថា សកម្មភាពនាំចេញពលករកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពី “ទទឹង” ទៅ “ជម្រៅ” ដោយផ្តោតមិនត្រឹមតែលើបរិមាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការកែលម្អគុណភាពធនធានមនុស្សផងដែរ។ យោងតាមនាយកដ្ឋានគ្រប់គ្រងការងារនៅក្រៅប្រទេស (ក្រសួងមហាផ្ទៃ) រួមជាមួយនឹងការពង្រីកឱកាសការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ការអប់រំតម្រង់ទិស និងការអប់រំផ្នែកច្បាប់សម្រាប់ពលករមុនពេលចាកចេញ នៅតែត្រូវបានចាត់ទុកថា ជាដំណោះស្រាយសំខាន់ៗ។ ការតម្រង់ទិសនេះមានគោលបំណងជួយពលករ ឱ្យមានប្រាក់ចំណូលស្ថិរភាព ការងារប្រកបដោយចីរភាព និងបង្កើនកេរ្តិ៍ឈ្មោះរបស់ពលករ វៀតណាមនៅក្នុងទីផ្សារអន្តរជាតិ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២៥ វៀតណាមបានបញ្ជូនពលករជាង ១៤៤.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស ដែលលើសពីគោលដៅ ១១% ដែលបានដាក់ចេញ។ ប្រទេសជប៉ុននៅតែជាអ្នកទទួលពលករវៀតណាមច្រើនជាងគេដែលមានជាង ៦៤.៦០០ នាក់ បន្ទាប់មកគឺតៃវ៉ាន់ (ចិន) ដែលមានពលករជាង ៥៧.០០០ នាក់ និងកូរ៉េខាងត្បូងដែលមានពលករជាង ១១.៦០០ នាក់៕
TAG
VOV/VOVworld/នៅឆ្នាំ ២០២៦/វៀតណាម/គម្រោង/បញ្ជូនពលករ/១១២.០០០ នាក់/ក្រៅប្រទេស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត