logo

និទាឃៈរដូវស្រុកកំណើតក្នុងដួងចិត្តជនវៀតណាមនៅឯបរទេស

2015/2/16 | 09:17:23
Vovworld-បុណ្យតេតប្រពៃណីជាទិវាបុណ្យពិសិដ្ឋបំផុត
ក្នុងឆ្នាំរបស់​ប្រជាជន​វៀណាម។ ពេលបុណ្យតេតមកដល់
ម្ដងៗ ប្រជាអណិកជនវៀតណាម​អ្នកណាក៏ចង់ទិញទំនិញ
ដើម្បីត្រឡប់មកស្រុកកំណើតដើម្បីអំណរឆ្នាំថ្មីតាម​
ប្រពៃណីជនជាតិ។
និទាឃៈរដូវស្រុកកំណើតក្នុងដួងចិត្តជនវៀតណាមនៅឯបរទេស (VOV)

        Vovworld-ជារៀងរាល់ឆ្នាំ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម​នៅ
ឯបរទេសនៃក្រសួងការបរទេសវៀតណាមសុទ្ធតែរៀបចំកម្មវិធី និទាឃៈរដូវស្រុក
កំណើត ក្នុងឱកាសបុណ្យតេតប្រពៃណីដើម្បីទទួលកុលបុត្រកុលជីតាពីឆ្ងាយ
ត្រឡប់មកដំបន់ដីស្រុកកំណើតអ្នកម្ដាយវៀតណាម។ កម្មវិធីឆ្នាំ២០១៥នេះ​ត្រូវ
បានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមជន
វៀតណាមរាប់ពាន់នាក់​បាន​ចុះឈ្មោះចូលរួមកម្មវិធី។​ វេជ្ជបណ្ឌិត Pham Thien Hung
ប្រធានសមាគមពេទ្យបុរាណវៀតណាមនៅ​សហព័ន្ធ​រុស្ស៊ីបានសំណេះសំណាល
ថា មកចូលរួមកម្មវិធីនិទាឃៈរដូវស្រុក​កំណើតនោះលោកកាន់តែយល់ជ្រាបពាក្យ
ប្រភពដើម។

“ជនវៀតណាមចេញពីវៀតណាមទៅគ្រប់ទិសទីលើពិភពលោកធ្វើការហើយត្រឡប់
មកកសាងស្រុកកំណើតប្រកបដោយសុភមង្គលនិងសម្បូរធូធារថែមទៀត។​ ជនវៀត
ណាមនៅឯបរទេសចង់ឲ្យកម្មវិធីនិទាឃៈរដូវបានត្រូវរៀបចំជារៀងរាល់ឆ្នាំ​ដើម្បីនឹក
រលឹកអំពីប្រវត្តិសាស្ត្រនៃប្រទេសវៀតណាម។”

        លោកស្រី Tu Linh ជនវៀតណាមមួយនាក់នៅអាមេរិកសំណេះសំណាលថា​ទោះ
បីជារស់នៅនៅអាមេរិកជាច្រើន​ឆ្នាំ​ក្តីប៉ុន្តែ​ការនឹករលឹកស្រុកកំណើតនៅតែខ្លាំង។​
ឥឡូវនេះ នៅឯបរទេសគេអាចស្វែងរកម្ហូប​អាហារ​របស់ជនវៀតណាម ស្វែងរកវត្ថុធាតុ
ដើម្បីធ្វើមុខម្ហូបនៃបុណ្យតេត​ ប៉ុន្តែមិនអាចរកបានបរិយាកាសកក់ក្តៅដូចជានៅស្រុក
កំណើត​ឡើយ។ អត្ថន័យបំផុតចំពោះលោកស្រីគឺបានអំណរបុណ្យចូល​ឆ្នាំ​ថ្មីជាមួយ
សាច់ញាតិជិតស្និទ្ធផង​បានចូលរួមកម្មវិធីដ៏ធំដែលរដ្ឋរៀបចំឡើងសំរាប់ជនវៀតណាម
រស់​ឆ្ងាយ​ពីស្រុកកំណើតផង។

        “កូនខ្ញុំមិនចង់ឲ្យខ្ញុំត្រឡប់មកវិញទេពីព្រោះខ្លាច់ខ្ញុំមានសុខភាពមិនគ្រប់គ្រាន់។​
ប៉ុន្តែជាស្រុក​កំណើត​របស់ខ្ញុំ ខ្ញុំត្រូវតែត្រឡប់មក។ ពេលត្រឡប់មកខ្ញុំរំភើបចិត្តណាស់។”

      គ្មានអ្វីសប្បាយសុភមង្គលជាងខណៈដែលបានអំណរបុណ្យតេតនៅដំបន់ដីស្រុក​
កំណើតនិងឃើញការផ្លាស់ប្តូរនៃប្រទេសខ្លួនឡើយ។ រួមជាមួយក្តីសប្បាយ​អំណរ​
និទាឃៈរដូវថ្មី ជនវៀតណាមនៅឯបរទេសជាច្រើននាក់បានសប្បាយ​ដោយឃើញថា
ក្នុងឆ្នាំកន្លងទៅសេដ្ឋកិច្ចវៀតណាមទទួលបានកំណើនហួសពីការព្យាករណ៍ទុកនិង
និទាឃៈរូវឆ្នាំមមែសប្តស័កដោយក្តីសង្ឃឹមមានឱកាសអភិវឌ្ឍន៍ជាច្រើន។ នេះក៏ជា
កំលាំងចលករដើម្បី​គេ​វិនិយោគទុនរួមចំណែកយ៉ាងច្រើនថែមទៀតសំរាប់ការអភិវឌ្ឍន៍
នៃប្រទេសជាតិ។ លោក Jonathan Hanh Nguyen ជនវៀតណាមនៅហ្វីលីពីន និងជា
ប្រធានក្រុមប្រឹក្សា​អភិបាលសម្ព័ន្ធក្រុមហ៊ុនអន្តរប៉ាស៊ីហ្វិក (IPP) បានចែករំលែកថា៖

        “ខ្ញុំគិតថាយើងនៅមានប្រាក់យើងនៅធ្វើបាន។​ រីឯអ្នកមានការលំបាកត្រូវការ​ចំនួន​
ប្រាក់​នេះជាង។ ​ហេតុនេះហើយយើងខ្ញុំជានិច្ចកាលទៅដំបន់ឆ្ងាយដាច់ស្រយាលនៃ​
មាតុប្រទេស។ ក្នុងកម្មវិធី ដើម្បីប្អូនមិនត្រូវបាត់ការរៀនសូត្រ ខ្ញុំបានទៅខេត្ត​ក្រុង​ចំនួន
៦០។ ខ្ញុំបានឃើញការចាំបាច់និងការទទួលខុសត្រូវជួយឧបត្ថម្ភ​ប្អូនៗ​សិស្សានុសិស្ស
នេះ។”

មនោសញ្ចេតនាជាមួយស្រុកកំណើតរបស់កុលបុត្រកុលជីតាវៀតណាមរស់ឆ្ងាយពី
ស្រុកកំណើតគឺអញ្ចឹញ។ សុភមង្គលរបស់គេគឺបានរស់ក្នុងបរិយាកាសបុណ្យ​តេត​នៅ
ស្រុកកំណើតនិងមនោសញ្ចេតនានោះបានក្លាយទៅជាកំលាំងចលករដើម្បីប្រកៀក
ស្មាជាមួយប្រទេសជាតិ។ គេអំណរនិទាឃៈរដូវ និទាឃៈឆ្នាំមមែ​សប្តស័ក​រួមជាមួយ
ប្រជាជនរាប់សិបលាននាក់នៅក្នុងប្រទេសដោយក្តីសង្ឃឹម​ថា ប្រទេសជាតិនឹងកាន់តែ
សម្បូរធូធារនិងរឹងមាំ៕

TAG
និទាឃៈរដូវស្រុកកំណើតក្នុងដួងចិត្តជនវៀតណាមនៅឯបរទេស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត