logo

នាំបុណ្យតេតជូនដល់ប្រជាជនក្រីក្រនៅតំបន់ខ្ពង់រាបនៃខេត្ត សឺនឡា

2026/1/28 | 07:42:39

(VOVWORLD) - ដើម្បីអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងត្រៀមទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ ២០២៦ កាលពីថ្ងៃទី ២៧ ខែមករា វិទ្យាស្ថានវិទ្យាសាស្ត្រយោធា បានធ្វើជាអធិបតីនិងសហការជាមួយអង្គភាពផ្សេងទៀត ដើម្បីរៀបចំកម្មវិធី "និទាឃរដូវព្រំដែន" ឆ្នាំ ២០២៦ នៅឃុំ Chieng Son និង Long Sap ខេត្តសឺនឡា។

ក្រុមការងារប្រគល់អំណោយដល់សិស្សក្រីក្រប៉ុន្តែរៀនសូត្រពូកែនៅក្នុងឃុំ Chieng Son ក្នុងឱកាសបុណ្យតេតជិតមកដល់។ (រូបថត៖ VOV)
នៅក្នុងកម្មវិធី ក្រុមការងារបានប្រគល់អំណោយជិត ៨០០ ចំណែក ដែលមានតម្លៃសរុបជាង ៥៣ ពាន់ដុល្លារអាមេរិក ដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាក និងសិស្សក្រីក្រប៉ុន្តែរៀនសូត្រពូកែ; ប្រគល់អំណោយដ៏មានអត្ថន័យដល់ភ្នាក់ងារ អង្គភាព សាលាមត្តេយ្យ សាលាបឋមសិក្សា និងសាលាមធ្យមសិក្សាមួយចំនួននៅក្នុងឃុំ Chieng Song និង Long Sap ក្នុងឱកាសបុណ្យតេតជិតមកដល់។
លោកឧត្តមសេនីយ៍ត្រី ង្វៀន ឌីញជុង ស្នងការនយោបាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា។ (រូបថត៖ VOV)
ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី ង្វៀន ឌីញជុង ស្នងការនយោបាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា បានមានប្រសាសន៍ថា៖ “កម្មវិធី «និទាឃរដូវព្រំដែន» គឺជាសកម្មភាពមួយដែលមានអត្ថន័យផ្នែកនយោបាយ សង្គម និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ជាការបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលជំហរ គោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋដែលឆ្ពោះទៅប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែនរបស់មាតុភូមិ នៅពេលបុណ្យតេតមកដល់ម្ដងៗ”។
រីឯខ្លួនវិញ លោក ឡេ ត្រុងប៊ិញ លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Chieng Son បានអះអាងថា៖ “កម្មវិធី «និទាឃរដូវព្រំដែន» មិនត្រឹមតែនាំមកនូវអំណោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វានាំមកនូវមនោសញ្ចេតនា ការចែករំលែក និងស្មារតីសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ដែលជាសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិ។ អំណោយទាំងនេះ នឹងរួមចំណែកជួយប្រជាជន ក្នុងតំបន់ឱ្យមានលក្ខខណ្ឌទទួលអំណរបុណ្យតេតយ៉ាងកក់ក្តៅ និងរីករាយ”៕
TAG
VOV/VOVworld/បុណ្យតេត/អំណោយ/តំបន់ខ្ពង់រាប/យោធា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត