logo

នំផ្លែអាយនំបាញ់ជំនឿកចម្រុះពណ៌ក្នុងបុណ្យតេត Han thuc

2020/3/26 | 11:42:00
(VOVWORLD) - ក្រុមគ្រួសារជាច្រើនតែងតែថ្វាយនំផ្លែអាយនំបាញ់ជំនឿកដល់ដូនតា ដើម្បីបង្ហាញនូវការគោរព និងបន់ស្រន់សុំសេចក្ដីសុខចម្រុងចម្រើនក្នុងជីវភាពរស់នៅក្នុងឱកាសបុណ្យតេត Han thuc (ថ្ងៃទី ៣ ខែមិនាតាម ប្រតិទិនចន្ទគតិ)។

បុណ្យតេត Han thuc មានន័យថា តេតទទួលទានអាហារត្រជាក់។ បុណ្យតេតនេះនៅវៀតណាមមានប្រភពដើមមកពីទំនៀមទំលាប់របស់ជនជាតិចិន ។ ប៉ន្តែនៅពេលជ្រៀតចូលមកវៀតណាមនោះ ទំនៀមទំលាប់នេះមានការផ្លាស់ប្ដូរឲ្យសមស្របនឹងវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិវៀតណាម។ បុណ្យតេតនំផ្លែអាយនំបាញ់ជំនឿកក៏មានអត្ថន័យថា រំលឹកដល់បុព្វបុរស ដែលមានគុណបំណាច់កសាង និងការពារប្រទេសជាតិ ក៏ដូចជាឆ្លុះបញ្ចាំងនូវលក្ខណៈវប្បធម៌ របៀបរស់នៅ ដ៏រិសេសវិសាល និងបំណងប្រាថ្នារបស់ជនវៀតណាម។

គ្រឿងផ្សំធ្វើនំផ្លែអាយនំបាញ់ជំនឿក៖ ម្សៅអង្ករដំណើប ស្ករ និងដូង)

ស្ករ និងដូងធ្វើស្នូលនំ

ការយកនំផ្លែអាយនំបាញ់ជំនឿកដើម្បីធ្វើជាគ្រឿងដង្វាយគឺមានអត្ថន័យដ៏ល្អប្រពៃជាច្រើន ពោលគឺ បង្ហាញនូវអរិយធម៌ស្រូវទឹក។នំទាំងពីរប្រភេទនេះត្រូវបានធ្វើពីម្សៅអង្ករដំណើប ដែលជាលទ្ធផលនៃការធ្វើពលកម្មរ ដើម្បីដូនដូនតា 

នំផ្លែអាយនំបាញ់ជំនឿកបែបប្រពៃណី។នំផ្លែអាយបែបប្រពៃណីត្រូវបានធ្វើពី ម្សៅអង្ករដំណើបស ហើយមានស្នូលស្ករ

នំបាញ់ជំនឿកបែបប្រពៃណី។នំផ្លែអាយនំបាញ់ជំនឿក បានធ្វើឱ្យមនុស្សជាច្រើនចងចាំ។ នាបច្ចុប្បន្ននេះ នំផ្លែអាយនំបាញ់ជំនឿក បានក្លាយទៅជាអាហារគួរឲ្យឆ្ងាញ់ពិសារ

នំបាញ់ជំនឿក មានពណ៌ចម្រុះ

នំពណ៌សបានប្រែទៅជាពណ៌ចម្រុះគួរឲ្យទាក់ភ្នែក។  

ជាពិសេសពណ៌ចម្រុះទាំងនេះត្រូវបានកែច្នៃពីផ្លែឈើធម្មជាតិ ដូចជាស្លឹកម្នាស់ រមៀត ការ៉ុតជាដើម។ ក្នុងឱកាសនេះផងដែរ ក្រុមគ្រួសារមិនចាំបាច់រៀបចំ“ ស្ពកម្ហូបច្រើនសន្ធឹកសន្ធាប់”នោះឡើយ ពោលគឺត្រឹមតែមានចិត្តស្មោះត្រង់ដង្វាយ នំផ្លែអាយនំបាញ់ជំនឿកថ្វាយ ដូនតា បនស្រនសុំសេចក្ដីសុខចម្រុងចម្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត