logo

នំពោតចំហុយ - ម្ហូបបែបបុរាណរបស់ជនជាតិ K'Ho នៅខេត្ត Lam Dong

2025/9/8 | 09:09:45

(VOVWORLD) - ជនជាតិ K'Ho នៅខេត្ត Lam Dong បានផ្សារភ្ជាប់ជាមួយដើមពោតជាយូរណាស់មកហើយ។ ពីគ្រាប់ពោត គេបានបង្កើតមុខម្ហូបពិសេសជាច្រើនមុខដូចជា៖ បាយពោត បបរពោតជូរ បបរពោតក្តៅ ស៊ុបពោតផ្អែម និងនំពោត... ជាពិសេសនំ "ពោតចំហុយ"។

នំពោតចំហុយដ៏ទាក់ទាញរបស់ប្រជាជន K'Ho (រូបថត៖ Lo Mu K'Yen/VOV-Tay Nguyen)

នំពោតចំហុយជានំមួយប្រភេទដែលស្ត្រីជនជាតិ K'Ho ធ្វើដើម្បីកែលំអរពេលបាយក្នុងគ្រួសារ ហើយឥឡូវនេះ ប្រភេទនំនេះបានក្លាយទៅជាទំនិញមួយប្រភេទ ដែលនាំមកនូវប្រាក់ចំណូលដល់គ្រួសារជនជាតិ K'Ho ជាច្រើនគ្រួ។ គ្រួសាររបស់លោកស្រី Lieng Hot Ka Hien (ជនជាតិ K'Ho សាខា Cil) នៅភូមិ Sre Dang ឃុំ Tan Hoi ខេត្ត Lam Dong មានទំនៀមទម្លាប់ធ្វើនំប្រពៃណី ក្នុងនោះនំពោតបានក្លាយជា "ម៉ាកសញ្ញា" ដ៏ល្បីល្បាញក្នុងតំបន់។ ពេលដែលលោកយាយ Liêng Hót K’Hiên   មានវ័យចំណាស់ លោកស្រីបានមរតករូបមន្តធ្វើនំពោត ដល់បងប្អូនស្រី និងកូនៗ ក្នុងគ្រួសារ។ អ្នកនាង Lieng Hot Zi Jăk បានហៅអ្នកស្រី Lieng Hot K'Hiên ជាម្តាយមីង ត្រូវបានបង្រៀនពីរបៀបធ្វើនំ និងបានបង្កើតមុខរបរបធ្វើនំពោតនេះ។ អ្នកនាង  Lieng Hot Zi Jăk បានឲ្យដឹងថា៖ “នំពោតឆ្ងាញ់ណាស់ ហើយគុណភាពរបស់នំគឺអាស្រ័យលើពូជពោត។ នំល្អឆ្ងាញ់បំផុតត្រូវបានផលិតចេញ ពីពូជពោតរមៀតដែលប្រជាជនយើងដាំដោយខ្លួនឯង។ ពោតដែលប្រើសម្រាប់ធ្វើនំមិនត្រូវចាស់ពេក ឬខ្ចីពេកទេ។ ពោតដែលទើបចាស់ល្មមនឹងមិនស្វិត ឬស្ងួត ហើយមិនស្អិត”។

ពោតជាធម្មតាត្រូវបានគេបេះនៅពេលព្រឹក ហើយត្រូវតែកែច្នៃភ្លាមៗដើម្បីរក្សារសជាតិដ៏ឆ្ងាញ់របស់វា (រូបថត៖ Lo Mu K'Yen/VOV-Tay Nguyen)

នំពោតគឺងាយស្រួលធ្វើណាស់ ស្ត្រី K'Ho ស្ទើរតែទាំងអស់នៅក្នុងភូមិសុទ្ធតែស្គាល់ពីរូបមន្តធ្វើនំពោតចំហុយ។ ប្រជាជន K’Ho បច្ចុប្បន្នតែងតែប្រើពោតសសម្រាប់ធ្វើនំ។ ពូជពោតនេះមានភាពស្អិតល្អ ផ្តល់ទិន្នផលខ្ពស់ និងប្រមូលផលបានលឿនជាងពោតរមៀត។ យោងតាមបទពិសោធន៍របស់ប្រជាជន ពោតដែលចាស់ល្មមគួរបេះនៅពេលព្រឹក ទើបទទួលបានរសជាតិឆ្ងាញ់បំផុត។ ពោតត្រូវបានកែច្នៃភ្លាមៗ បន្ទាប់ពីបេះមកដើម្បីរក្សារសជាតិឆ្ងាញ់របស់វា។ សំបក់ពោត ក៏ត្រូវបេះរើសពោតរួច ពោតនឹងត្រូវបកសំបកចេញ បន្ទាប់មកឈូសពោត ហើយដាក់ចូលក្នុងម៉ាស៊ីនលាយ ដាក់ថែមស្ករ និងទឹកដោះគោបន្តិចៗ។ ប្រសិនបើដាក់ស្ករ ឬទឹកដោះគោច្រើនពេកនឹងបន្សាបភាពឆ្ងាញ់ពីធម្មជាតិរបស់ពោត។ បន្ទាប់មកយកសំបកពោត មករុំនំ និងចំហុយប្រហែល ២ ម៉ោងរហូតដល់ពោតឆ្អិន”។

ដោយសារភាពមមាញឹកនៃការងារ ហើយចង់ញ្ញាំនំពោតចំហុយបន្តិចបន្តួចជារៀងរាល់ថ្ងៃ មនុស្សជាច្រើនមិនធ្វើដោយខ្លួនឯងទេ គឺជ្រើសរើសវិធីទៅទិញវិញ។ តាមនោះ នំពោតចំហុយ បានក្លាយជាទំនិញមួយមុខ ដែលមិនត្រឹមតែបម្រើប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក់នៅលើបណ្តាញសង្គមទៀតផង។ អ្នកស្រី Lieng Hot Rebeca កូនស្រីច្បងរបស់អ្នកស្រី Lieng Hot K’Hiên   នៅតែរក្សាអាជីពធ្វើនំពោតតាមប្រពៃណីរបស់គ្រួសារ។

“ទោះបីខ្ញុំមានពេលតិច ប៉ុន្តែខ្ញុំនៅតែឆ្លៀតពេលធ្វើនំ។ ដំបូងបង្អស់ ធ្វើសម្រាប់អាហាររបស់គ្រួសារប្រសើរឡើង បន្ទាប់មកខ្ញុំលក់នំទៅឱ្យប្រជាជននៅតំបន់នោះ ដើម្បីនាំមកនូវប្រាក់ចំណូលជាក់ស្តែងសម្រាប់គ្រួសារ។ ហើយអ្វីដែលសំខាន់បំផុតនោះគឺថា យើងជាកូនចៅជំនាន់ក្រោយ ត្រូវតែស្គាល់ ថែរក្សា និងបន្តមុខរបរប្រពៃណីរបស់គ្រួសារយើង និងជនជាតិយើង”។

ក្រៅពីម៉ោងបង្រៀន អ្នកស្រី  Liêng Hót Rebeca  នៅតែរក្សាអាជីពធ្វើនំពោតតាមបែបប្រពៃណីរបស់គ្រួសារ (រូបថត៖ Lo Mu K'Yen/VOV-Tay Nguyen)

លោកស្រី Lo Mu Liviơ អតិថិជនប្រចាំគ្រួសារលោកស្រី Lieng Hot K’Hien បានចែករំលែកថា៖ “នំពោតគឺជាមុខម្ហូបពិសេសរបស់ប្រជាជនយើង ហើយគ្រប់គ្នាដឹងពីរបៀបធ្វើ។ ប៉ុន្តែនៅក្នុងភូមិនេះ មានតែគ្រួសាររបស់អ្នកស្រី Rebeca ប៉ុណ្ណោះដែលធ្វើ និងលក់នំពោតចំហុយ។ គ្រួសាររបស់អ្នកស្រីធ្វើនំឆ្ងាញ់ៗ ធានាអនាម័យ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ព្រោះនៅក្នុងភូមិមានគ្រួសារមួយដែលបន្ត និងថែរក្សានូវមុខរបរធ្វើនំប្រពៃណីរបស់ប្រជាជន ដើម្បីកុំឲ្យមុខរបរនេះបាត់បង់ ថែមនាំនាំមកប្រភពចំណូលសម្រាប់លើកស្ទួយជីវភាពគ្រួសារផងដែរ។ ខ្ញុំពិតជាកោតសរសើរចំពោះស្ត្រីជនជាតិ K'Ho ដែលមានភាពស្វាហាប់ និងប្រកបដោយភាពច្នៃប្រឌិត ដែលចេះពីរបៀបលើកកម្ពស់និងថែរក្សាមុខរបរប្រពៃណីរបស់ជនជាតិខ្លួន ក្នុងនោះមានមុខរបរធ្វើនំផងដែរ”។

នំពោតចំហុយរបស់គ្រួសារលោកស្រី Lieng Hot K'Hien កំពុងបម្រើប្រជាជនក្នុង និងក្រៅខេត្ត Lam Dong។ ប៉ុន្តែប្រការដែលលោកស្រីមានមោទនភាពបំផុតនោះគឺ ក្រុមគ្រួសារ កូនៗ និងចៅៗរបស់លោកស្រីបានថែរក្សា និងអភិវឌ្ឍន៍មុខរបរធ្វើនំប្រពៃណីរបស់ជនជាតិខ្លួន៕

TAG
VOV/VOVworld/នំពោតចំហុយ/ម្ហូបបែបបុរាណ/ជនជាតិ K'Ho/ខេត្ត Lam Dong

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត