logo

នាយករដ្ឋមន្ត្រី៖ ពន្លឿនការធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿនដោយ​សមកាលកម្ម

2026/3/2 | 11:49:39
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅភាគកណ្តាល នៅថ្ងៃទី១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំគណៈប្រតិភូទៅត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿននានា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូបានធ្វើដំណើរដោយឡាន ដើម្បីត្រួតពិនិត្យ ប្រគល់អំណោយ និងលើកទឹកចិត្តដល់កម្លាំងសាងសង់គម្រោងសមាសភាគនៃផ្លូវល្បឿនលឿនពីខេត្តក្វាងង៉ាយ ដល់ខេត្តខាញ់ហ័រ ដែលជាផ្នែកមួយនៃផ្លូវល្បឿនលឿនភាគខាងជើង-ខាងត្បូង ប៉ែកខាងកើត ដែលឆ្លងកាត់ខេត្តក្វាងង៉ាយ យ៉ាឡាយ ដាក់ឡាក់ និងខេត្តខាញ់ហ័រ។ គម្រោងទាំងនេះមានប្រវែងសរុបជាង ៣៥០ គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវប្រវែង ៨៣ គីឡូម៉ែត្រពី Van Phong ទៅ Nha Trang ត្រូវបានបង្ហើយនិងដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥។ ចំពោះ ២៦៨ គីឡូម៉ែត្រដែលនៅសល់ ខ្សែផ្លូវសំខាន់ជាង ២១៤ គីឡូម៉ែត្រ ពីផ្នែក Quang Ngai - Hoai Nhon ទៅភាគខាងត្បូងនៃផ្លូវរូងក្រោមដី Cu Mong ត្រូវបានបង្ហើយ; និងកំពុងបំពេញនិតិវិធីដើម្បីដាក់ឱ្យដំណើរការមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ហើយផ្លូប្រហែល ៥៣.៧ គីឡូម៉ែត្រដែលនៅសល់នឹងបង្ហើយការសាងសង់ នៅខែមីនា ឆ្នាំ ២០២៦។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្រេចនីតិវិធីជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការផ្នែកដែលបានបង្ហើយមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ដើម្បីធានាលំហូរចរាចរណ៍យ៉ាងរលូន សុវត្ថិភាព និងសន្តិសុខ។ លោកក៏បានស្នើឱ្យពន្លឿនការសាងសង់កន្លែងឈប់សម្រាក ដើម្បីដាក់ឲ្យដំណើរការទន្ទឹមជាមួយគម្រោងផ្លូវល្បឿនលឿន៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ផ្លូវល្បឿនលឿន/​សមកាលកម្ម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត