logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កៀរគរធនធានសង្គមទាំងមូលដើម្បីឧបត្ថម្ភដល់ការសាងសង់និងជួសជុលផ្ទះសម្រាប់ប្រជាជន

2025/12/9 | 08:10:00
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមជ្ឈិម និងតភ្ជាប់បណ្តាញអ៊ីនធឺណិតជាមួយមូលដ្ឋាននានា ស្តីពីការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" ដើម្បីសាងសង់ និងជួសជុលផ្ទះឡើងវិញយ៉ាងឆាប់រហ័ស សម្រាប់គ្រួសារដែលមានផ្ទះដួលរលំ ទឹកហូរច្រោះ ឬខូចខាតយ៉ាងធ្ងន់ធ្ងរដោយព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងសន្និសីទអនឡាញ "យុទ្ធនាការក្វាងទ្រុង" (រូបថត៖ ឡៃហ័រ/VOV)

អញ្ជើញថ្លែងនៅទីនេះ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាង សង់និងជួសជុលផ្ទះសម្រាប់ប្រជាជនដែលផ្ទះដួលរលំ ឬខូចខាត គឺទទួលបានជំនួយឧបត្ថម្ភពីប្រភពជាច្រើន រួមទាំងថវិកាមជ្ឈិម និងមូលដ្ឋាន; ជំនួយឧបត្ថម្ភពីអង្គការ និងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ជាពិសេស សហគមន៍លំនៅដ្ឋាន។  លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" ឲ្យកាន់តែរហ័ស ដោយមានគោលដៅបង្ហើយការសាងសង់ផ្ទះថ្មីសម្រាប់គ្រួសារ ដែលបានបាត់បង់ផ្ទះមុនថ្ងៃទី ៣១ ខែមករា ឆ្នាំក្រោយ និងបង្ហើយការជួសជុលផ្ទះដែលខូចខាតមុនថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ។

លោកនាយករដ្ឋមន្ត្រី ហ្វាម  មិញជីញ អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ ឡៃហ័រ/VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានថ្លែងថា ក្រៅពីលើធនធានរបស់រដ្ឋ ចាំបាច់ត្រូវកៀរគរធនធានពីសង្គមទាំងមូល ដើម្បីចូលរួមក្នុងការជួយឧបត្ថម្ភដល់ការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជន។ ប្រសិនបើមានបញ្ហាជំពាក់ជំពិនណាមួយ គួរតែរាយការណ៍ជាបន្ទាន់ទៅកាន់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ធ្វើការចារណា និងដោះស្រាយ ដើម្បីឱ្យប្រជាជនអាចមានលំនៅដ្ឋានបានយ៉ាងឆាប់រហ័សបំផុត៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/កៀរគរធនធានសង្គមទាំងមូល/ឧបត្ថម្ភ/សាងសង់/ជួសជុល/ផ្ទះ/ប្រជាជន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត