logo

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម "បៃតង" "ឌីជីថល" "ឆ្លាតវៃ"

2025/11/29 | 08:37:51
(VOVWORLD) - នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងដាណាំង អញ្ជើញចូលរួមក្នុងវេទិកាភស្តុភារកម្មវៀតណាម ឆ្នាំ២០២៥ ក្រោមប្រធានបទ "ភស្តុភារកម្មវៀតណាម - ស្ទុះឈានចូលយុគសម័យថ្មី" លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញ មានបំណងចង់ឲ្យសហគមន៍អាជីវកម្មភស្តុភារកម្មនឹងបន្តច្នៃប្រឌិតអភិបាលកិច្ច តភ្ជាប់ខ្សែសង្វាក់ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ព្រមទាំងលើកកម្ពស់ស្មារតី "ពឹងផ្អែកលើខ្លួនឯង   នវានុវត្តន៍ ច្នៃប្រឌិត សាមគ្គីភាព កិច្ចសហប្រតិបត្តិការ"  ដើម្បីឆ្ពោះឈានដល់តំបន់ និងពិភពលោក។ វេទិកានេះ ដោយមានអ្នកចូលរួមពីប្រតិភូទាំងជាតិនិងអន្តរជាតិជាង ៥០០នាក់។
លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជិញ ថ្លែងនៅវេទិកា។ (រូបថត៖ VOV)

នៅដើមពិធីបើកវេទិកា លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជិញ និងប្រតិភូដែលចូលរួមវេទិកាភស្តុភារកម្មវៀតណាម ឆ្នាំ ២០២៥ បានចូលរួមក្នុងពិធីបំផុសការចូលរួមឧបត្ថម្ភប្រជាជននៅតំបន់ភាគកណ្តាលនិងតំបន់តី ហ្វៀន ដែលរងការខូចខាតបំផ្លិច បំផ្លាញ ដែលបណ្តាលមកពីព្យុះ និងទឹកជំនន់។ ថ្លែងនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានមានប្រសាសន៍ថា វៀតណាមមានគុណសម្បត្តិទាក់ទងនឹងទីតាំងភូមិសាស្ត្រនយោ បាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការវិនិយោគលើវិស័យភស្តុភារកម្មនៅតែមិនទាន់មានភាពរឹងមាំ និងមិនគ្រប់គ្រាន់ ដូច្នេះឧស្សាហកម្មភស្តុភារកម្មនៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញបញ្ជាក់ថា៖

“ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម "បៃតង", "ឌីជីថល", "ឆ្លាតវៃ"។ "បៃតង" មានន័យថាការអភិវឌ្ឍប្រកបដោយចីរភាព និងមនុស្សសាស្ត្រ។ "ឌីជីថល" មានន័យថាការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទំនើប។ ការភ្ជាប់មូលដ្ឋានទិន្នន័យភស្តុភារកម្មដើម្បីកាត់បន្ថយកាបូន។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើភស្តុភារកម្មបៃតង ភស្តុភារកម្មកាបូនទាប និងរក្សាសមាមាត្រតម្លៃបន្ថែមខ្ពស់ប្រហែល ២០-២៥% នៅឆ្នាំ ២០៣០ ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញ”។

លោកនាយករដ្ឋមន្រ្តីថតរូបជាមួយប្រតិភូនៅវេទិកា។ (រូបថត៖ VOV)

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ  វៀតណាមត្រូវបានបណ្តាអង្គការអន្តរជាតិ ចាត់ចំណាត់ថ្នាក់ជា កំពូលទាំង ១០ នៃទីផ្សារភស្តុភាកម្មដែលទើបលេចចេញ; កំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍ និងកំពូលទាំង ៤០ នៅលើពិភពលោកទាក់ទងនឹងសន្ទស្សន៍ប្រសិទ្ធភាពភស្តុភាកម្ម៕

TAG
VOV/VOVworld/វៀតណាម/នាយករដ្ឋមន្រ្តី/វេទិកា/ភស្តុភាកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត