logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ត្រៀមរៀបចំសម្រាប់ពិធីសម្ពោធនិងចាប់ផ្តើមគម្រោងសាងសង់ទ្រង់ទ្រាយធំ

2025/12/16 | 10:19:00
(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់និងពិធីសម្ពោធត្រូវតែមានភាពហ្មត់ចត់និងល្អិតល្អន់។ 
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ខែធ្នូ  នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ដោយផ្តល់មតិលើការត្រៀមរៀបចំ សម្រាប់ពិធីបើកសម្ពោធនិងបើកការដ្ឋានសាងសងគម្រោងធំៗ និងសំខាន់ៗ ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់និងពិធីសម្ពោធត្រូវតែមានភាពហ្មត់ចត់និងល្អិតល្អន់។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់ផ្តើម សម្ពោធ និងអនុវត្តគម្រោងសុខុមាលភាពសង្គម ដូចជាការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជន ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះ។ តាមនោះ បញ្ជាក់ពីអត្ថន័យ និងលក្ខណៈមនុសាស្ត្រនៃព្រឹត្តិការណ៍នេះ ដោយបង្ហាញថា រួមជាមួយនឹងការលើកកម្ពស់ការអភិវឌ្ឍ បក្សនិងរដ្ឋតែងតែផ្តល់អាទិភាពដល់សុខុមាលភាពសង្គម ដោយធានាថា "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយឡើយ"។ ទាំងអស់នេះសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ដើម្បីជីវភាពសម្បូរធូធារ និងសុភមង្គលរបស់ប្រជាជន៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/លោក ហ្វាម មិញ ជីញ/ត្រៀមរៀបចំ/ពិធីសម្ពោធ/ចាប់ផ្តើមគម្រោង/សាងសង់/ទ្រង់ទ្រាយធំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត