logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ ត្រូវធ្វើស្ថាប័នូបនីយកម្មរាល់សេចក្តីសម្រេចរបស់បក្សទាក់ទងនឹងវិស័យវប្បធម៌

2026/2/24 | 06:54:10
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញធ្វើទស្សនកិច្ចនិងជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត នៃមហាសន្និ បាតបក្សលើកទី ១៤ លើវិស័យវប្បធម៌ និងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តសេចក្តីសម្រេច និងការកៀងគរធនធានសម្រាប់ការអភិវឌ្ឍវិស័យនេះ (រូបថត៖ ឡៃហ័រ/VOV)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើស្ថាប័នូបនីយកម្មរាល់សេចក្តីសម្រេចចិត្ត របស់បក្សទាក់ទងនឹងវិស័យវប្បធម៌  ដាក់បញ្ចូលសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីកម្មវិធីសកម្មភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយា ល័យនយោបាយ តាមរយៈយន្តការនិងគោលនយោបាយ។   លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិនិត្យឡើងវិញនូវយន្តការ និងគោលនយោបាយនៅក្នុងសេចក្តីសម្រេចចិត្តរបស់បក្សលើកទី ១៤ និងសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ ដោយចងក្រងបញ្ហាកកស្ទះ និងឧបសគ្គក្នុងការអនុវត្តជាក់ស្តែងនៃវិស័យវប្បធម៌ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីសម្រេចរបស់រដ្ឋសភា។

ទិដ្ឋភាពនៃជំនួបធ្វើការ  (រូបថត៖ ឡៃហ័រ/VOV)

ទាក់ទងនឹងការគៀរគរធនធាន លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងត្រូវតែបង្កើតគម្រោង កម្មវិធី និងបង្កើតយន្តការសម្រាប់ការចូលរួមចំណែកពីសាធារណជន; បង្កើនការកៀងគរធនធានរបស់រដ្ឋ ពីប្រជាជន និងអាជីវកម្ម ក្នុងនោះមានការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងទិសដៅនៃ "ការវិនិយោគសាធារណៈ - ការគ្រប់គ្រងឯកជន" សម្រាប់សំណង់កីឡា និងវប្បធម៌៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ធ្វើស្ថាប័នូបនីយកម្ម/សេចក្តីសម្រេច/បក្ស/ទាក់ទង/វិស័យវប្បធម៌

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត