logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឲ្យពន្លឿនថែម​ទៀតនូវ​វឌ្ឍនភាពនៃគម្រោងនិងសំណង់សំខាន់ៗក្នុង​វិស័យ​​ផ្លូវដែក​

2026/3/3 | 09:01:00
(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំគម្រោង និងសំណងសំខាន់ៗ ថ្នាក់ជាតិក្នុងវិស័យផ្លូវដែក បានដឹកនាំកិច្ចប្រជុំលើកទី៧។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ ឡាយហ្វា/VOV

ថ្លែងនៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យផ្លូវដែកនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកំណើនពីរខ្ទង់ តាមនោះ បង្កើតការងារធ្វើ បង្កើតសន្ទុះនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; ទន្ទឹមនឹងនោះ ជួយកាត់បន្ថយថ្លៃដើមឡូជីស្ទិក បង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញវៀតណាម; ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងធំៗ; បើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច បង្កើតការងារធ្វើ និងមុខរបរចិញ្ជឹមជីវិតសម្រាប់ប្រជាជន។

ទិដ្ឋភាពនៃសម័យប្រជ។ រូបថត៖  រូបថត៖ ឡាយហ្វា/VOV

នាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ផ្តល់មតិយោបល់លើខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង ទាក់ទងនឹងការអនុវត្តការវិនិយោគសម្រាប់គម្រោងសមាសភាគទី ១ ការរៀបចំរបាយការណ៍ស្រាវជ្រាវលទ្ធភាពសម្រាប់គម្រោងសមាសភាគទី ២ វឌ្ឍនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងស្តីពីការតភ្ជាប់ផ្លូវដែក និងការសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ព្រំដែន ការផ្ដល់សំណងនិងគាំទ្រការតាំងទីលំនៅថ្មីសម្រាប់ប្រជាជន។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យម្ចាស់ការអនុវត្តគម្រោងផ្លូវដែកទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ; ខ្សែរថភ្លើងពីអាកាសយានដ្ឋានយ៉ាប៊ិញទៅខេត្តក្វាងនិញ; ខ្សែរថភ្លើងហាណូយ-ឡាងសឺន... បន្តដោះស្រាយឧបសគ្គ និងពន្លឿនវឌ្ឍនភាពនៃគម្រោងនិងសំណងសំខាន់ៗក្នុងវិស័យផ្លូវដែក៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/​សំណង/​​ផ្លូវដែក​​/ចរាចរណ៍​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត