logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញត្រួតពិនិត្យគម្រោងផ្លូវគមនាគមន៍សំខាន់ៗ នៅភាគកណ្តាលវៀតណាម

2026/3/1 | 12:16:00

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅបណ្តាខេត្តភាគកណ្តាលវៀតណាមនាថ្ងៃទី ១ ខែមីនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចុះត្រួតពិនិត្យ គម្រោងផ្លូវគមនាគមន៍សំខាន់ៗ នៅក្នុងតំបន់ រួមមាន៖ ផ្លូវល្បឿនលឿន ក្វាង ង៉ាយ - ហោយ ញឺន និង ហោយ ញឺន - ក្វី ញឺន និងគម្រោងផ្លូវរត់ទីពីរ រួមទាំងសំណង់ពាក់ព័ន្ធ នៅអាកាសយានដ្ឋាន ភូកាត (ខេត្តយ៉ាឡាយ)។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនា ជូនអំណោយ និងលើកទឹកចិត្តដល់អង្គភាពសំណង់ដែលកំពុងធ្វើការលើគម្រោងផ្លូវល្បឿនលឿន ក្វាងង៉ាយ-ហោយញឺន ជាពិសេសផ្នែកនៅផ្លូវរូងក្រោមដីប៊ិញដេ ដែលជាប់ព្រំប្រទល់ខេត្តក្វាងង៉ាយ និងខេត្តយ៉ាឡាយ (រូបថត៖ ឡៃហ័រ/VOV)

នៅទីតាំងផ្លូវល្បឿនលឿន ក្វាង ង៉ាយ - ហោយ ញឺន ជាពិសេសផ្នែកដែលឆ្លងកាត់ផ្លូវរូងក្រោមដីឌឹក ផូ និង ប៊ិញ ដេ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញប្រគល់អំណោយ និងលើកទឹកចិត្តដល់វិស្វករ និងកម្មករនៅការដ្ឋានសំណង់ដែលបានធ្វើការពេញអំឡុងពេលឈប់សម្រាកបុណ្យតេត ដើម្បីធានាបាននូវវឌ្ឍនភាពនៃគម្រោង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យថ្នាក់ដឹកនាំនៃខេត្តទាំងពីរធានាថា ប្រជាជននៅក្នុងតំបន់គម្រោងដែលបានផ្លាស់ទៅផ្ទះថ្មីមានជីវភាពប្រសើរជាងនៅទីតាំងចាស់។  

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទៅទស្សនា ជូនអំណោយ និងលើកទឹកចិត្តដល់វិស្វករ និងកម្មករនៅការដ្ឋានសំណង់ ដោយសម្តែងក្តីសង្ឃឹមថា ពួកគេនឹងខិតខំធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោង (រូបថត៖ ឡៃហ័រ/VOV)

នៅក្នុងការដ្ឋានសាងសង់គម្រោងផ្លូវរត់លេខពីរ និងគ្រឿងបរិក្ខារពាក់ព័ន្ធនៅអាកាសយានដ្ឋានភូកាត ក្នុងខេត្តយ៉ាឡាយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងកាត់បន្ថយកាលវិភាគសាងសង់មុន ៣ ខែ ដោយធានាថា គម្រោងនេះនឹងដំណើរការនៅដើមត្រីមាសទី ៣ ឆ្នាំ ២០២៥ ជំនួសឱ្យខែកញ្ញា ឆ្នាំ ២០២៦ តាមផែនការដែលបានដាក់ចេញ។

ផ្លូវល្បឿនលឿនក្វាងង៉ាយ - ហោយញ៉ឺន មានប្រវែង ៨៨ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តក្វាងង៉ាយ និងយ៉ាឡាយ ហើយជាផ្នែកមួយនៃផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង (ផ្នែកខាងកើត) ដំណាក់កាល ២០២១-២០២៥។ គម្រោងនេះបានចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ ហើយឥឡូវនេះបានបង្ហើយផ្លូវសំខាន់ទាំងមូលប្រវែង ៨៨ គីឡូម៉ែត្រ។

គម្រោង ហោយញឺន - ក្វី ញឺន មានប្រវែងសរុប ៧០,១ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តយ៉ាឡាយ។ រហូតមកដល់បច្ចុប្បន្ន វឌ្ឍនភាពសាងសង់បានឈានដល់ប្រហែល ៩៩.៩%។ ផ្លូវសំខាន់ទាំងមូលត្រូវបានបង្ហើយ ដោយបំពេញតាមលក្ខខ័ណ្ឌទាំងអស់សម្រាប់ដំណើរការ។

គម្រោងវិនិយោគលើការសាងសង់ផ្លូវរត់លេខ ២ និងគ្រឿងសំណង់ពាក់ព័ន្ធនៅអាកាសយានដ្ឋាន ភូកាត (ខេត្ត យ៉ាឡាយ) បានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំមុន ហើយត្រូវបានរំពឹងថា នឹងធ្វើការហោះហើរស្តង់ដារនៅក្នុងខែកក្កដា ឆ្នាំនេះ ដោយធានានូវសមត្ថភាពក្នុងការផ្ទុកយន្តហោះ Code C ដូចជា A320, A321 និងប្រភេទសមមូល៕

 
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ត្រួតពិនិត្យ/គម្រោងផ្លូវគមនាគមន៍/ភាគកណ្តាល/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត