logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិ Eisenhower របស់សហរដ្ឋអាមេរិក

2026/3/17 | 13:36:00
(VOVWORLD) - នារសៀលថ្ងៃទី ១៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូមូលនិធិ Eisenhower ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅ វៀតណាម ដឹកនាំដោយលោកស្រី គ្រីស្ទីន ថត វីតមែន។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងលោកស្រី គ្រីស្ទីន ថត វីតមែន។ រូបថត៖ VGP/Nhat Bac

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ បានបញ្ជាក់ពីបំណងប្រាថ្នារបស់វៀតណាមក្នុងការបន្តអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកក្នុងលក្ខណៈជាក់ស្តែង និងស៊ីជម្រៅកាន់តែខ្លាំងក្នុងបណ្តាវិស័យសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងប្រព័ន្ធនយោបាយ។ លោកបានស្វាគមន៍ចំពោះការអះអាងរបស់សហរដ្ឋអាមេរិកក្នុងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម និងគាំទ្រប្រទេសវៀតណាមដែល “រឹងមាំ ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងវិបុលភាព” ដែលស្របនឹងផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសទាំងពីរ។

ទិដ្ឋភាពនៃពិធី (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលនិធិ Eisenhower មានសំឡេងទៅកាន់រដ្ឋបាល និងសភាសហរដ្ឋអាមេរិក ដើម្បីបន្តគាំទ្រទំនាក់ទំនងជាមួយវៀតណាម; សហរដ្ឋអាមេរិកគួរតែដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញជាយុទ្ធសាស្ត្រ (D1-D3) ក្នុងពេលឆាប់ៗនេះ និងទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ ក្នុងពេលជាមួយគ្នានេះ មូលនិធិ Eisenhower អាចផ្តល់ធាតុចូលគោលនយោបាយ និងជួយឧបត្ថម្ភវៀតណាមក្នុងការធានាការទទួលបានការអប់រំស្មើភាពគ្នាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាក; ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្មវិធី Eisenhower និងវៀតណាម ដោយផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតវៀតណាម។ លើកកម្ពស់ការផ្លាស់ប្តូរ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាញអ្នកជំនាញ; រៀបចំកម្មវិធីបណ្តុះបណ្តាល ការផ្លាស់ប្តូរសិក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងនៅវៀតណាម៕
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/គណៈប្រតិភូមូលនិធិ Eisenhower/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត