logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបហ្ស៊កដានី ម៉ាហ្សេន ទួគី អែល កាឌី

2026/2/3 | 10:55:00
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ  ជីញ បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបហ្ស៊កដានី ម៉ាហ្សេន ទួគី អែល កាឌី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែកុម្ភៈ។ 
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបជាមួយប្រធាន សភាជាន់ទាបហ្ស៊កដានី លោក ម៉ាហ្សេន ទួគី អែល កាឌី (រូបថត៖ ឡៃ ហ័រ/VOV)

នៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងប្រធានសភាជាន់ទាប ម៉ាហ្សេន ទួគី អែល កាឌី បានយល់ព្រមបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; បង្កើត និងរៀបចំប្រកបដោយប្រសិទ្ធភាពរាល់យន្តការ និងក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគី; បង្កើតការិយាល័យតំណាងអចិន្ត្រៃយ៍នៅក្នុងរដ្ឋធានីរបស់គ្នាទៅវិញទៅមក; រៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ បង្កើតក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការអាជីវកម្មវៀតណាម-ហ្ស៊កដានី; និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗលើការលើកលែងទិដ្ឋាការ ការការពារវិនិយោគ និងការជៀសវាងការយកពន្ធទ្វេដង។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ឡៃ ហ័រ/VOV)

ទាក់ទងនឹងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការបង្កើនចំណូលពាណិជ្ជកម្មដល់ ៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និង ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥; ពន្លឿនការបើកទីផ្សារសម្រាប់ទំនិញ ធានាសន្តិសុខស្បៀងអាហារ និងអភិវឌ្ឍន៍វិស័យហាឡាល់...។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីធានាការផ្គត់ផ្គង់ផលិតផលកសិកម្ម និងផលិតផលជលផលដែលមានស្ថេរភាព និងមានគុណភាពខ្ពស់សម្រាប់ហ្ស៊កដានី។ ប្រធានសភាជាន់ទាបហ្ស៊កដានីស្នើឱ្យបង្កើតតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញវៀតណាមនៅហ្ស៊កដានី សម្រាប់នាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា និងបង្កើតក្រុមហ៊ុនរួមគ្នានៅក្នុងវិស័យដែលមានសក្តានុពល។

ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជាក់លាក់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថែទាំសុខភាព ទេសចរណ៍ ការអប់រំ បណ្តុះបណ្តាល និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងបានឯកភាពពង្រឹងការពិគ្រោះយោបល់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ប្រធានសភាជាន់ទាបហ្ស៊កដានី/ម៉ាហ្សេន ទួគី អែល កាឌី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត