logo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម

2026/3/29 | 07:41:00

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែមីនា នៅខាងក្រៅសន្និសីទជំរុញការវិនិយោគខេត្តថាញ់ ហ័រ ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក អ៊ីតូ ណាអូគី។

ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត អ៊ីតូ ណាអូគី បន្តយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតនូវគម្រោងសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម ក្នុងនោះមានខេត្តថាញ់ ហ័រ ដែលជាតំបន់មួយពោរពេញដោយសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍ ជាពិសេសនៅក្នុងវិស័យគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងថាមពល។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើគោលការណ៍នៃកិច្ចសហប្រតិបត្តិការដោយផ្អែកលើ "អត្ថប្រយោជន៍សុខដុមរមនា និងចែករំលែកហានិភ័យរួមគ្នា" ដែលរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក អ៊ីតូ ណាអូគី (រូបថត៖ VOV)

ចំណែកខ្លួនវិញ លោកឯកអគ្គរដ្ឋទូត អ៊ីតូ ណាអូគីបានបញ្ជាក់ថា សហគមន៍ធុរកិច្ចជប៉ុននៅតែបន្តចាត់ទុកវៀតណាម ជាគោលដៅវិនិយោគដ៏សំខាន់ និងទាក់ទាញមួយនៅក្នុងតំបន់ ហើយបានអះអាងថា ខ្លួននឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ខេត្តថាញ់ហ័រក្នុងរយៈពេលខាងមុខ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ito បានសម្តែងបំណងប្រាថ្នា សម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជាគម្រោងរោងចក្រចម្រាញ់ប្រេង និងរោងចក្រប្រេងកាត ងឺសឺន និងគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន៕

TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ឯកអគ្គរដ្ឋទូត/ជប៉ុន/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត